"អឺ....ប្រហែលជា..."Taehyung
"ប៉ាប៉ាកូននឹងមកវិញ" Jungkook ស្ដីឡើងតែម្ដងទាំងដែលមិនបានសួរសាមីខ្លួនគេជាមុនសិនថាមកឬក៏អត់?
ជុងហ្គុកនិយាយរួចទើបហុចនាមប័ណ្ណរបស់ខ្លួនដាក់នៅលើម៉ូតូថេហ៍ ហើយទើបនាយពរកូនដើរចូលទៅក្នុងវិមានវិញ។
"ហ្គុកហ្គីនឹងចាំប៉ាប៉ាត្រឡប់មកវិញ"Cookie ងាកក្រោយស្រែកប្រាប់មកកាន់ថេហ្យុងថែមទាំងលើកកូនកន្សែងរបស់ថេហ៍ឡើងបង្ហាញ ។
"គេឲខ្ញុំធ្វើអី?"Taehyung ក្រោយពីគេដើរចេញទៅផុត ថេហ៍ក៏យកនាមប័ណ្ណរបស់ជុងហ្គុកមកមើលទាំងមិនយល់ថានាយប្រគល់វាមកឲខ្លួនក្នុងបំណងអី ។
ដោយខ្ជិលនៅខ្វល់ច្រើន ថេហ៍គេទុកនាមប័ណ្ណនោះក្នុងកាបូបរួចឡើងម៉ូតូជិះចេញទៅធ្វើការវិញ។មកដល់ម៉ាតហើយ ថេហ៍គឺនៅធ្វើការតាមតួនាទីជារើយៗរហូតដល់ក្បាលល្ងាចទើបចាប់ផ្ដើមបិទហាង។
"ថេហ៍ថ្ងៃនេះទំនេរទេ?"Dangu
"បាទទំនេរតើ បងមានការងារឲខ្ញុំធ្វើបន្ថែមឬ?" ឮគេសួរខ្លួនថាទំនេរទេ ថេហ៍ក៏ឆ្លើយតបយ៉ាងរហ័សព្រោះគិតថាចៅហ្វាយរបស់ខ្លួនប្រហែលជាចង់ឲនៅធ្វើការថែមម៉ោងមិនដឹង ។ប៉ុន្តែថាការគិតរបស់ថេហ្យុងគឺខុសអស់ហើយ
"អត់ទេ ការងាររបស់ថេហ៍គឺអស់ហើយ កាលដែលបងសួរនេះគឺចង់ប៉ាវថេហ៍ញ៉ាំបាយមួយពេល"
"អូហ៌ បែបហ្នឹងទេហ្ហេស៎?"ថេហ៍រៀងរារេចិត្តចង់ប្រាប់ថាមិនទំនេរវិញតែខ្លាចថាពេលប្រាប់ទៅគេនឹងគិតថាខ្លួនមិនចង់ទៅ ។
"ចុះទៅដែរទេ?"
"បើបងបបួលហើយ បដិសេធក៏មិនកើត"
"នេះបងបង្ខំថេហ៍ទេនឹង?"
"អរ-អត់ទេ ខ្ញុំព្រមដោយខ្លួនឯង"
"អញ្ចឹងតោះទៅ"ថារួច នាយដាងហ្គូក៏ឡើងម៉ូតូធំរបស់ខ្លួនមុននឹងហុចមួកសុវត្ថិភាពឲថេហ៍ពាក់ ហើយពួកគេក៏ចេញដំណើរទៅកាន់ភោជនីយដ្ឋានមួយ។
__ភោជនីយដ្ឋាន__
នៅតំបន់នេះក្បែរមាត់សមុទ្រ វាមានខ្យល់បក់វូៗធ្វើឲត្រជាក់សសៀៗដល់សាច់ប្រាណ។មុននឹងមកដល់ទីនេះថេហ៍បានខលទៅប្រាប់ប្អូនស្រីដែលនៅឯផ្ទះអោយដឹងរួចហើយថាគេចេញមកញ៉ាំអាហារខាងក្រៅ។
YOU ARE READING
ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)
Fanfiction"ប៉ាប៉ា~~"Cookie រត់មករកអ្នកដែលអង្គុយលើម៉ូតូថែមទាំងត្រដាងដៃទាំងពីរ អ្នកដែលនៅក្រៅគ្រាន់តែឃើញវត្តមានហ្គុកហ្គី ក៏ចុះចេញពីលើម៉ូតូ "Cookie??"Taehyung ស្រដីមិនទាន់ចប់ផងក៏ត្រូវអាល្អិតចាប់ឱបរិតភ្លាមៗ. ,,,,,,, "លោកស្រលាញ់ខ្ញុំទេ?" Taehyung "ហឹម~" "...