ភាគ31៖កូនបារម្ភពីប៉ាហ្គុកមែនទេ?

3.6K 217 0
                                    

"ទើបតែដឹងថាលោកជាមនុស្សសាំច្រើនដល់ម្លឹង ចង់ឲ្យខ្ញុំប្រាប់ប៉ុន្មានដងទៀតថាមិនបានខឹងទេ"

"ហ៊ឹស!បើមិនខឹងថើបខ្ញុំមួយខ្សឺតមក" មិនថាតែមាត់ទេនាយឆ្លៀតខិតខ្លួនមករក Tae រិតតែកៀកបង្កើយហើយទើបលើកដៃទៅក្រសោបចង្កេះអង្រងជាប់អឹមនឹងខ្លួនរបស់នាយ។

"ឆ្កួតទេហ្ហេស៎?លោកស្រវឹងហើយ" Taehyung លើកដៃទាំងសងទៅទប់នឹងដើមទ្រូងរបស់នាយភ្លាមៗ នេះចង់មកថើបគ្នាកណ្ដាលវាលអញ្ចឹងហ្ហេស៎? គិតទៅមើលពិតជាដូចឆ្កួតណាស់។

"ខ្ញុំមិនបានស្រវឹងទេ"និយាយប្រាប់គេសុទ្ធតែមិនបានស្រវឹងតែគិតថាកំលោះតូចនឹងជឿឬបើពេលនេះមើលទៅភ្នែកនាយបើកសឹងមិនរួចទៅហើយ។

"ហ្ហើយ!!លោក" ប្រុសម្នាក់នេះមិនត្រឹមតែឱបរិតចង្កេះគេទេ ប៉ុន្តែនាយចេះតែឱនមុខមករករហូតទាល់តែពេលនេះកាយតូចលើកដៃទៅទប់ក្បាលរបស់គេម្ដងបើមិនចឹងទេបានថើបគ្នាកណ្ដាលវាលមែនឥឡូវហ្នឹង។

"យ៉ាងម៉េច បដិសេធ?ឯងខឹងខ្ញុំប្រាកដណាស់ បើឯងមិនខឹងទេឯងច្បាស់ជាថើបខ្ញុំហើយ"ស្ដាប់តាមសម្ដីសម្ដៅលាយឡំជាមួយនឹងទឹកមុខកំសត់មើលក៏ដឹងថាប្រុសម្នាក់នេះកំពុងតែង៉ក់ងរទៀតហើយ នេះជាតួប្ដីឬក៏ជាតួប្រពន្ធ? ម្ដេចពិនង៉ក់ម្លេះ?

"អាយះខួរឥឡូវហើយលោក!!!!" គិតទៅឪហ្គុកហ្គីពេលស្រវឹងសែនតាប៉ែមិនត្រឹមតែប៉ុន្នឹងទេនៅចេះងរង៉ក់រំអុកទាមទារមើលតែក្មេងអាយុបីខួបយ៉ាងចឹង។

"ព្រះ!!មើលចៅហ្វាយខ្ញុំ" នាយជាកូនចៅដើរមករកអ្នកទាំងពីរឃើញថានាយសង្ហាជាចៅហ្វាយឱបរិតនាយល្អិតសឹងតែបែកអាចម៍ហើយទើបនាយប្រញាប់ទៅជួយ។

"អាណាហៅហែងមក"ធម្មតាទេឲ្យតែពេលស្រវឹងគឺពាក្យសម្ដីដ៏សែនពិរោះតែងតែប្រើជាមួយនឹងអ្នកជាកូនចៅហើយសម្បីតែនាយ Joc wook ក៏ធ្លាប់ទទួលបានពាក្យដ៏ពិរោះពិសារនេះដែរ តែថ្ងៃនេះប្រហែលជានាយ Joc wook សំណាងធំហើយដែលមិនមកជាមួយដូច Kyung min។

"អត់មានអ្នកហៅទេទាន" Kyung min ឆ្លើយតបទាំងមុខស្ងួតចេសតែម្ដង មុននឹងចាប់គ្រា Jungkook បណ្ដើរទៅឡាន ។

ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)حيث تعيش القصص. اكتشف الآن