"ចុះខ្ញុំត្រូវលួងលោកបែបណា"
"លួងមួយយប់ទល់ភ្លឺដូចលើកមុនទើបបាត់" នេះមិនចាំពិតមែនឬមួយក៏ធ្វើពើ? ភ្លេចហើយមែនទេថាកាលពីមុនគេបានលួងដោយវិធីសាស្រ្តបែបណាទើបនាយក្រាស់ឈប់ខឹងនោះ។
"បើអញ្ចឹងសម្លាប់ខ្ញុំតែម្ដងទៅ" ស្លាប់ហើយឲ្យគេលួងមួយយប់ទល់ភ្លឺហ្ហេស៎? គេមិនបានស្ដាប់ច្រឡំទេ,ប្រុសនេះឥឡូវបានចិត្តណាស់ ពេលដែលបណ្ដោយខ្លាំងរិតតែចង់កេញចំណេញ ចុះទម្រាំតែគ្រប់មួយឆ្នាំ Tae មិនដឹងជាខាតអស់ប៉ុន្មានរយលើកហើយទេ។
"គ្រាន់តែប៉ុន្នឹងធ្វើឲ្យឯងពិបាកសឹងតែស្លាប់ឬ?" ស្ដាប់មើលចុះ ពាក្យសម្ដីគេហាស្ដីដូចជាធ្ងន់ពេកទេដឹង?ទោះបីគ្រាន់តែជាការនិយាយលេងក៏ដោយ ក៏ធ្វើឲ្យបេះដូងរឹងមាំរបស់កម្លោះពោះម៉ាយរូបនេះឆាប់ប្រតិកម្មដែរ។
"ប្រហែល" Taehyung ឆ្លើយហីៗធ្វើដូចជាគ្មានអ្វីយ៉ាងចឹងទាំងដែលអ្នកនៅក្បែរកំពុងតែមិនពេញចិត្តនឹងពាក្យសម្ដីរបស់គេមុននឹងឡើយ។
"យប់នេះគេងជាមួយខ្ញុំទេ?" Jungkook ដកដង្ហើមធំបន្តិចមុននឹងសម្រេចចិត្តសួរនាំ តាមអារម្មណ៍ចង់តែយកគេទៅគេងជាមួយច្បាស់ណាស់ តែដោយគិតថាមិនចង់បង្ខំទើបចេះតែសួរទៅ។
"បើគេងជាមួយលោកបាត់ខឹងខ្ញុំទេ" Tae ងើយទៅមើលមុខគេ ឃើញថានាយងក់ក្បាលស្របបញ្ជាក់ថាប្រហែលជាបាត់ខឹង អញ្ចឹង Taehyung ក៏លើកដៃទៅស្រាក់ករបស់នាយក្រាស់ជាប់។
ទោះមិនផ្ដល់ចម្លើយក៏ Jungkook អាចដឹងបានព្រោះថាទង្វើរបស់កំលោះតូចបានឆ្លើយរួចទៅហើយ ឃើញគេស្រាក់កខ្លួនជាប់បែបហ្នឹង នាយក៏ស្មានដឹងទើបចាប់បីកាយដ៏សែនស្ដួចស្ដើងមួយនេះដើរចូលក្នុងបន្ទប់គេងតែម្ដង។
ចូលមកដល់ក្នុងនាយដាក់កាយ Taehyung ទៅលើពូកថ្នមៗ មុននឹងឡើងទៅគេងតាមក្រោយ គ្រាន់តែ Jungkook ទម្លាក់ខ្លួនដេកភ្លាម Tae ក៏ស្រវាចាប់ឱបគេភ្លាម។
"ឯងកំពុងតែកេងចំណេញលើខ្ញុំហើយ" ចំពោះខ្លួនឯងតែងតែយកចំណេញលើគេរហូត គេមិនដែលត្អូញឬរអ៊ូមួយអ៊ឺសតែពេលវេន Tae ម្ដងលើកមកនិយាយភ្លាមៗ។
YOU ARE READING
ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)
Fanfiction"ប៉ាប៉ា~~"Cookie រត់មករកអ្នកដែលអង្គុយលើម៉ូតូថែមទាំងត្រដាងដៃទាំងពីរ អ្នកដែលនៅក្រៅគ្រាន់តែឃើញវត្តមានហ្គុកហ្គី ក៏ចុះចេញពីលើម៉ូតូ "Cookie??"Taehyung ស្រដីមិនទាន់ចប់ផងក៏ត្រូវអាល្អិតចាប់ឱបរិតភ្លាមៗ. ,,,,,,, "លោកស្រលាញ់ខ្ញុំទេ?" Taehyung "ហឹម~" "...