"ឆាប់ទៅអញ្ចឹង" Jungkook ដាក់កូនចុះហើយទើបអាល្អិតរត់សម្ដៅទៅរកថេហ៍យ៉ាងលឿន កាលដែលនាយឲកូនទៅលួងបែបនេះក៏ចង់ឲអ្នកខ្លះលែងចេញពីការឱបនាយតូចហ្នឹងឯង។ ហើយវាពិតជាមិនខុសមែនគ្រាន់តែហ្គុកហ្គីរត់ទៅ នាយសង្ហាដាងហ្គូលែងដៃចេញពីថេហ៍វិញ
"Cookie?" Taehyung គ្រាន់តែឃើញវត្តមានអាល្អិតម្ដងទៀត ទើបគេបង្ហាញទឹកមុខងឺងឆ្ងល់មកវិញហើយក៏ព្យាយាមលើកដៃ ជូតទឹកភ្នែកឲជ្រះស្រឡះចេញពីថ្ពាល់ ។
"ប៉ាប៉ាម៉ោះទៅជាមួយហ្គុកហ្គី" Cookie រត់មកចាប់ដៃនាយតូចរួចប្រាប់ថាឲទៅជាមួយខ្លួន ក្នុងបំណងចង់យកថេហ៍ទៅវិមានប៉ាសង្ហារបស់គេហ្នឹងឯង។
"កូនរបស់ថេហ៍?" Dangu ពេលដែលនាយឮសម្ដីរបស់ក្មេងប្រុសនេះភ្លាម ក៏ផ្ដើមឆ្ងល់ភ្លេត រហ័សងាកមកសួរនាំថេហ៍ទាំងចម្ងល់ ។
"មិនមែនទេ បងកុំយល់ច្រឡំអី" Taehyung លួចស្រដីឡើងខ្សឹបៗព្រោះខ្លាចថាអាល្អិតឮពីសម្ដីគេច្បាស់ជាចប់មិនខានឡើយ ។
"ហើយហេតុអីបានជាគេហៅថេហ៍...." នាយសង្ហាបម្រុងនឹងសួរនាំបន្តទៀតប៉ុន្តែថានាយតូចប្រញ៉ាប់ស្ដីឡើងកាត់មុន៖
"ខ្ញុំនឹងប្រាប់បងពេលក្រោយ តែពេលនេះសុំបងស្ងាត់សិន កុំសួរអី" ថេហ៍និយាយប្រាប់រួច ទើបឱនមុខចុះមកមើលអាល្អិតវិញមុននឹងបន្ទន់ខ្លួនឲទាបហើយបន្លឺឡើង៖
"ឯណាលោកប៉ា នេះកុំប្រាប់ណាថាគាត់ទុកហ្គុកហ្គីឲនៅជាមួយប៉ាប៉ាទៀត" Taehyung
"នោះលោកប៉ា កំពុងតែឈរនៅក្បែរឡាន" អាល្អិតងាកទៅរកអ្នកជាប៉ាបង្កើតហើយថែមទាំងលើកដៃចង្អុលប្រាប់ថេហ៍ ធ្វើឲជុងហ្គុកឃើញហើយ នាយក៏ប្រញ៉ាប់រៀបរឹកពាភ្លាមៗ ។
ថេហ្យុងមិនចាំយូរ ក៏ដឹកដៃរបស់ហ្គុកហ្គីដើរទៅរកជុងហ្គុក គ្រាន់តែមកដល់ភ្លាម អ្វីដែលថេហ៍ស្រដីឡើងនោះ៖
"ចង់ប្រើខ្ញុំឲមើលកូនទៀតហ្ហេស៎?" គេមិនមែនជាមេដោះរបស់អាល្អិតរូបនេះទេណា តែហេតុអីបានជាប្រុសនេះចូលចិត្តទុកកូនឲអ្នកដទៃមើលម្លេះ ឬមួយក៏ចង់ឆ្លៀតឱកាសយកចំណេញកម្លាំងពលកម្មរបស់អ្នកដទៃ ។(គិតខុសហើយកូន បើគេចង់ចំណេញមែនគេមែនឲលុយកូនឯងឆើនៗដល់ម្លឹងទេពៅ)
ESTÁS LEYENDO
ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)
Fanfic"ប៉ាប៉ា~~"Cookie រត់មករកអ្នកដែលអង្គុយលើម៉ូតូថែមទាំងត្រដាងដៃទាំងពីរ អ្នកដែលនៅក្រៅគ្រាន់តែឃើញវត្តមានហ្គុកហ្គី ក៏ចុះចេញពីលើម៉ូតូ "Cookie??"Taehyung ស្រដីមិនទាន់ចប់ផងក៏ត្រូវអាល្អិតចាប់ឱបរិតភ្លាមៗ. ,,,,,,, "លោកស្រលាញ់ខ្ញុំទេ?" Taehyung "ហឹម~" "...