"ហួយ!! លោក*ដឹប!!" ទ្រាំអស់បានហើយ ព្រោះពេលនេះគេស្លន់ស្លោដូចមាន់រកពងយ៉ាងចឹង អត់មិនបានក៏លើកជើងជ្រុលទៅធាក់ Jungkook ឲ្យធ្លាក់ពីលើគ្រែតែម្ដង ។
"អូយ~~ថេហ្យុង" Jungkook
"Jung!!!!" Taehyung
"កើតអីគេនឹង?" Cookie ពេលដែលដើរចូលមកដល់ឃើញថាអ្នកជាប៉ាបង្កើតកំពុងតែអង្គុយផ្ទាល់នឹងឥដ្ឋថែមទាំងធ្វើមុខជូរហួញសង្ស័យតែទល់ផ្អកផងក៏មិនដឹង។
"មិនកើតអីទេ ហើយកូនចូលមកធ្វើអី" Taehyung ឆ្លើយហើយទើបចុះពីលើគ្រែមករកអាល្អិត នេះមិនគិតជួយមនុស្សសិនទេ?
"អត់កើតអីហើយចុះប៉ាហ្គុក?" មកប្រាប់ថាមិនកើតអីប៉ុន្តែមើលទៅអ្នកខាងនោះកំពុងតែក្រោកឈរឡើងយ៉ាងវេទនា ក្មេងតូចគេមិនសូវជាជឿទេ។
"អរប៉ាហ្គុកកូនគាត់ហាត់ប្រាណហ្នឹងណា" នាយតូចរហ័សប្រាប់កុហកអាល្អិតយ៉ាងលឿន ពីមុន Jungkook ធ្លាប់ប្រាប់កូនថា Tae គេធ្លាក់ពីលើគ្រែប៉ុន្តែងាកមកមើលឥឡូវនេះទៅថាអ្នកណាជាអ្នកធ្លាក់។
"Cookie មករកអី"ក្រោយបានងើបឡើងអស់កំពស់មកវិញហើយ នាយក្រាស់ក៏ឈរច្រត់ចង្កេះសួរមកកាន់កូនប្រុសតែម្ដងទាំងក្នុងចិត្តកំពុងតែឆេះឆួលខឹងអាល្អិតដែលមកកាត់ចង្វាក់របស់នាយ។
"អូនមកយកប៉ាប៉ាអូនទៅវិញ" Cookie
"មិនឲ្យទេ" Jungkook
"អត់ឲ្យក៏យកដែរ អត់ខ្វល់ទេ"ក្មេងតូចថាហើយក៏បម្រុងកាន់ដៃថេហ្យុងដើរចេញទៅតែក៏ត្រូវជុងហ្គុកកាន់ដៃម្ខាងទៀតជាប់។
"ប៉ាហ្គុក!!!!" Cookie ស្រែកដាក់យ៉ាងខ្លាំងមិនសុខចិត្តទេ គេខំមកយកហើយនៅមិនឲ្យទៀតសង្ស័យបានផ្អើលវិមានឥឡូវហើយ។
"យ៉ាងម៉េច? ចង់យកប្រពន្ធប៉ាទៅណា ប៉ាមិនឲ្យដាច់ខាត" Jungkook មិនប្រាប់តែមាត់នាយក៏ចូលមកឱបចង្កេះ Taehyung ជាប់ទៀតរីឯអាល្អិតឃើញបែបហ្នឹងក៏មកតោងជើងរបស់ Tae ដែរ។
"អ្ហឹកអ្ហឺៗប៉ាប៉ាទៅគេងជាមួយអូនណា" អស់ជម្រើសហើយប្រកែកជាមួយឪលែងឈ្នះហើយអញ្ចឹងក៏សម្ដែងធ្វើជាយំសោកបោកខ្លួនតែម្ដង។
Cookie លែងដៃចេញពីជើង Taehyung ហើយទើបទម្លាក់ខ្លួនអង្គុយផ្ទាល់ឥដ្ឋថែមទាំងឈ្ងោប់មុខចុះធីងគូទឡើងលើស្រែកយំតែម្ដង។
ВЫ ЧИТАЕТЕ
ម្ចាស់បេះដូងពោះម៉ាយ💜🌸(ចប់)
Фанфик"ប៉ាប៉ា~~"Cookie រត់មករកអ្នកដែលអង្គុយលើម៉ូតូថែមទាំងត្រដាងដៃទាំងពីរ អ្នកដែលនៅក្រៅគ្រាន់តែឃើញវត្តមានហ្គុកហ្គី ក៏ចុះចេញពីលើម៉ូតូ "Cookie??"Taehyung ស្រដីមិនទាន់ចប់ផងក៏ត្រូវអាល្អិតចាប់ឱបរិតភ្លាមៗ. ,,,,,,, "លោកស្រលាញ់ខ្ញុំទេ?" Taehyung "ហឹម~" "...