គីមយូជីជាកូនស្រីច្បងនៃគ្រួសារគីមដែលមានវ័យទើបតែ21ឆ្នាំជានិស្សិតឆ្នាំទី2ម្ដាយរបស់នាងបានស្លាប់តាំងពីនាងអាយុ3ឆ្នាំព្រោះតែជម្ងឺឪពុករបស់នាងក៏បានយកប្រពន្ធថ្មីក្រោយម្ដាយនាងបានស្លាប់មួយឆ្នាំហើយមានកូនស្រីម្នាក់ទៀតឈ្មោះថាគីមយូរ៉ានៅរៀនវិទ្យាល័យនៅឡើយ។តាំងពីឪពុកនាងបានរៀបការជាមួយប្រពន្ធក្រោយមានកូនស្រីម្នាក់ទៀតមកឪពុកនាងមិនសូវជាបានផ្ដល់ក្ដីស្រឡាញ់ឱ្យនាងនោះទេហើយម្ដាយចុងនាងក៏មិនសូវស្រឡាញ់ចូលចិត្តនាងតែគាត់ក៏មិនដែលវាយធ្វើបាបអ្វីដែរគ្រាន់តែនិយាយជាមួួយធម្មតាៗបែបមនុស្សរស់នៅផ្ទះជាមួយគ្នា។
ចនជុងហ្គុកអាយុសាមសិបឆ្នាំជាម្ចាស់ជំនួយនិងជាម្ចាស់កាស៊ីណូហើយក៏ជាម៉ាហ្វៀរម្នាក់ផងដែរនាយជាមនុស្សកំណាចផ្ដាច់ការនិយាយម៉ាត់ណាគឺម៉ាត់ហ្នឹងអ្នកណាក៏គេល្បីថានាយជាមនុស្សដែលមានអត្តចរិកគួរឱ្យខ្លាចដែរ។
+កាស៊ីណូ Jk
អ្នកស្រីគីមបានមកលេងល្បែងនៅទីនេះជាប្រចាំហើយបំណុលក៏ជំពាក់គេច្រើនណាស់ដែរ ថ្ងៃនេះអ្នកស្រីគីមបានមកលេងល្បែងដូចរាល់ដងលេងដំបូងៗអ្នកស្រីគីមឈ្នះបានច្រើនណាស់តែចុងក្រោយក៏ចាញ់អស់ទៅវិញដោយមិនទាន់អស់ចិត្តក៏ទៅខ្ចីលុយកាស៊ីណូយ៉ាងច្រើនយកមកលេងល្បែងបន្ថែមតែនៅតែចាញ់ដដែលចុងក្រោយបែរជាត្រូវម្ចាស់កាស៊ីណូហៅទៅជួបនៅការិយាល័យព្រោះតែជំពាក់បំណុលច្រើនពេកដោយមានអ្នកជាជំនិតនាំចូលមក។
" នេះបំណុលចាស់មិនទាន់សងផងបំណុលថ្មីក៏កើនឡើងទៀត លោកស្រីប្រុងគិតយ៉ាងម៉េច? " ជុងហ្គុកក៏បិទសៀវភៅបញ្ជីដែលកត់ត្រាពីលុយដែលអ្នកស្រីគីមបានជំពាក់នោះហើយសម្លឹងមើលទៅគាត់ដោយទឹកមុខកំណាច
" ចាំខ្ញុំរកលុយមកសង " លោកស្រីគីមឱនមុខចុះមិនហ៊ានសម្លឹងមើលមុខរបស់ជុងហ្គុកនោះទេ
" លើកមុនអ្នកស្រីក៏និយាយបែបនេះដែរតែមិនទាន់ឃើញសងនោះទេ " ជុងហ្គុក
" គឺ... " លោកស្រីគីម
" ខ្ញុំទុកពេលឱ្យលោកស្រីមួយខែ " ជុងហ្គុក
" មួយខែ!តើខ្ញុំរកលុយមកពីណាសងទាន់ទៅ " អ្នកស្រីគីមងើបមុខមកទាំងភ្ញាក់ផ្អើលលុយរាប់លានដុល្លាតើរកពីណាបានមកសងទាន់ទៅទោះប្ដីគាត់មានឋាន:ជាអ្នកប្រធានគ្រប់គ្រងប្រាក់ខែច្រើនក៏ដោយ។
" រឿងរបស់លោកស្រី ខ្ញុំមិនដឹង! " ជុងហ្គុកនិយាយទាំងមិនខ្វល់ហើយយកកាហ្វេមកក្រេបបន្តិច
" ចុះបើខ្ញុំមិនទាន់រកលុយបានមកសងទៀតនោះ " លោកស្រីគីម
" ខ្ញុំដឹងថាលោកស្រីមានកូនស្រីស្អាតណាស់ បើរកមិនទាន់ទេនាងប្រាកដជាក្លាយទៅជាស្រីកំណាន់របស់ខ្ញុំហើយ " ជុងហ្គុកញញឹមចុងមាត់ដែលបាននិយាយគម្រាមលោកស្រីគីមហើយឯលោកស្រីគីមឮហើយក៏ភ័យតែម្ដង
" ទេៗកុំយកកូនស្រីខ្ញុំមកពាក់ព័ន្ធអីចាំខ្ញុំរកលុយមកសងឱ្យបាន " អ្នកស្រី
" ល្អ!តែបើមិនគ្រាប់ចំនួនកំណត់នោះទេប្រាកដណាស់ថាកូនស្រីរបស់លោកស្រីនឹងមិនរួចខ្លួននោះទេ " ជុងហ្គុកនិយាយហើយក៏ងើបចេញទៅបាត់ទុកឱ្យលោកស្រីគីមនៅភ័យតែម្នាក់ឯង។
" អញ្ចើញអ្នកស្រីទៅវិញចុះ " ដេនអ្នកដែលជាជំនិតក៏មកនិយាយប្រាប់លោកស្រីគីម ឯលោកស្រីគីមក៏ប្រញាប់ងើបដើរចេញទៅវិញដូចគ្នា។
![](https://img.wattpad.com/cover/352030003-288-k278775.jpg)
YOU ARE READING
បម្រើស្នេហ៍ម៉ាហ្វៀ
General Fictionព្រោះតែបំណុលរបស់ម្ដាយចុងត្រូវមកធ្វើជាស្រីកំណាន់របស់ម៉ាហ្វៀដោយមិនអាចប្រកែកបាន។ Jungkook X Kim Yuji Written by អាមី Start 11.09.2023