នាពេលវេលាយប់ស្ងាត់យូជីកំពុងតែអង្គុយសញ្ចឹងគិតតែម្នាក់ឯងទាំងដកដង្ហើមធំអស់ជាច្រើនលើកច្រើនសារ។
ទ្វារបានបើកដែលជុងហ្គុកបានដើរចូលមកក្រោយពីបញ្ចប់កិច្ចការរបស់ខ្លួន នាយមិននិយាយអ្វីជាមួយយូជីក៏ដើរចូលទៅងូតទឹកបាត់ទៅ។
ក្រោយពីងូតទឹកហើយក៏ចេញមកវិញដោយសល់ត្រឹមតែកន្សែងត្រឹមចង្កេះបង្ហាញទឹកដុំកង់ៗសក់ក៏សើមតិចៗមើលចុះសង្ហាណាស់។ យូជីឃើញហើយមិនលង់នឹងភាពស្រស់សង្ហារបា់នាយនោះទេគឺភ័យទៅវិញទេ។ ជុងហ្គុកក៏បានដើរសំដៅមកកាន់នាង យូជីនាងភ័យកាន់តែដោយឡើងមកគេងលើគ្រែយកភួយមកដណ្ដប់លើរាងកាយទាំងមូល មកដល់ជុងហ្គុកបានច្រត់ដៃទៅក្បាលគ្រែហើយឱនមុខមករកនាង ឯនាងក៏បិទភ្នែកទាំងភិតភ័យ។
" យ៉ាងម៉េចខ្លាចហ្ហេស? "
" គឺ...មិន..មិនមែនទេ " នាងឆ្លើយរដាក់រដុបទាំងបិទភ្នែក ជុងហ្គុកក៏សើច។
" បើមិនខ្លាចបើកភ្នែកមក " នាងឮអញ្ចឹងក៏បើកភ្នែកព្រឹមៗឃើញមុខជុងហ្គុកនៅជិតខ្លួនមែនទេនហើយនាងក៏បិទភ្នែកវិញ។
" កុំភ័យអី ខ្ញុំមិនទាន់ធ្វើអីនាងទេបើនាងមិនព្រម" ជុងហ្គុកក៏ងើបចេញពីនាងដើរទៅស្លៀកពាក់ ឯយូជីនាងក៏បើកភ្នែកមកវិញឃើញនាយដើរចេញក៏ធូរទ្រូង។
" មុននឹងក្រោយខ្ញុំគង់តែធ្វើរឿងបែបនោះមែនទេ? " នាងសួរខ្លួនឯងតិចទាំងទឹកមុខស្រពោន បន្តិចក្រោយមកជុងហ្គុកក៏បានត្រឡប់មកវិញដោយពាក់អាវយឺតសនិងខោខ្លីពណ៌ខ្មៅដើមកទម្លាក់ខ្លួនគេងក្បែរនាង ឯនាងក៏រំកិលខ្លួនឆ្ងាយពីជុងហ្គុកបន្តិចឡើងនាងចង់ធ្លាក់ពីគ្រែទៅហើយ។" ខិតឆ្ងាយយ៉ាងនេះតិចធ្លាក់ពីលើគ្រែ "
" ខ្ញុំចូលចិត្តគេងបែបនេះ " ជុងហ្គុកមិននិយាយច្រើនក៏ខិតទៅជិតនាងនិងទាញមកមកឱបហើយខិតមកកណ្ដាលគ្រែ។
" លោក!លែងខ្ញុំទៅ " នាងរើតែរើមិនរួចពីរង្វង់ដៃរបស់ជុងហ្គុកបានទេ។
" គ្រាន់តែឱបគេងស្ងៀមក៏មិនបាន ឬខ្ញុំឱ្យខ្ញុំរំលោភ? " នាយនិយាយគម្រាមដោយមុខមាំយូជីឃើញហើយក៏ខ្លាចទើបស្ងៀមលែងរើ។
" បែបនេះទើបឆ្លាត " នាយនិយាយហើយក៏បិទភ្នែកគេង យូជីនៅតែមានមនុស្សមកគេងឱបហើយថែមទាំងជាមនុស្សទើបតែស្គាល់គ្នាទៀតនោះនាងមានអារម្មណ៍មិបស្រួលក្នុងចិត្តនោះទេចេះតែរសាប់រសល់ពិបាកនៅក្នុងខ្លួន។+ថ្ងៃថ្មី
យូជីបានស្លៀកឯកសណ្ឋាននិស្សិតហើយជាស្រេចកំពុងតែញ៉ាំអាហារពេលព្រឹកជាមួយជុងហ្គុក។
" ពេលទៅរៀនបានរញ៉េរញ៉ៃជាមនុស្សប្រុសណាឱ្យសោះព្រោះអូនជាមនុស្សរបស់បងហើយ ឮទេ "
" ចាស! "
" ត្រូវធ្វើជាមនុស្សស្ដាប់បង្គាប់ បើមិនអញ្ចឹងពេលបងកាចកុំបន្ទោសបងឱ្យសោះ "
" ចាស " នាងឆ្លើយទាំងក្នុងចិត្តកំពុងតែខ្លាចបើថ្ងៃណាមួយខ្លួនធ្វើខុសដោយអចេតនានោះតើនឹងមានរឿងអ្វីកើតឡើងមកលើខ្លួនធ្វើទារុណកម្មជាការដាក់ទោសមែនទេ គ្រាន់តែគិតក៏ព្រឺឆ្អឹងខ្នងដែរ។To be Continued
By : Evelyn
YOU ARE READING
បម្រើស្នេហ៍ម៉ាហ្វៀ
General Fictionព្រោះតែបំណុលរបស់ម្ដាយចុងត្រូវមកធ្វើជាស្រីកំណាន់របស់ម៉ាហ្វៀដោយមិនអាចប្រកែកបាន។ Jungkook X Kim Yuji Written by អាមី Start 11.09.2023