" នេះបងមករកអូនមែនទេ? ខានជួបបងយូរហើយដឹងទេថាអូននឹកបងខ្លាំងប៉ុន្មាន " ស៊ូស៊ីនិយាយទាំងម្ញិកម្ញក់ដាក់នាយ ស្ដាប់ការនិយាយរបស់នាង យូជីក៏អាចយល់ដឹងបានថានាងជាអ្នកណា
" លែងដៃស៊ូស៊ី " នាយចាប់រុញដៃនាងចេញ ទាំងមិនពេញចិត្តតែនាងមិនព្រមទេនៅចូលទៅឱបដើមដៃនាយម្ដងទៀត
" បងមិននឹកអូនទេហ្ហេស ដឹងទេថាអូននឹកបងខ្លាំងប៉ុន្មាន "
" ឆាប់លែងភ្លាម! " នាយនិយាយសម្លេងយ៉ាងមាំ បាញ់ក្រសែភ្នែកយ៉ាងកំណាចដាក់នាង ដែលធ្វើឱ្យនាងព្រមប្រលែងដៃទាំងខ្លាចរអា ព្រោះនាងដឹងច្បាស់ពីលទ្ធផលដែលរឹងទទឹងជាមួយនាយ។
" អូនស្រឡាញ់បងកាបូបមួយណា? " នាយងាកមកនិយាយជាមួយនឹងយូជីដែលធ្វើឱ្យស៊ូស៊ីនាងចាប់អារម្មណ៍ដឹងថាយូជីនាងអាចជាស្រីកំណាន់របស់នាយម្នាក់ដែរ ធ្វើឱ្យនាងស្អប់យូជីភ្លាមៗតែម្ដង អញ្ចឹងតើបានជាពេលជួបមុខហើយមានអារម្មណ៍ថាមិនចូលចិត្តភ្លាមៗនោះ។
" ស្រឡាញ់កាបូបមួយនោះប៉ុន្ដែ... " នាងសម្លឹងមើលទៅកាបូបដែលស៊ូស៊ីកាន់នៅក្នុងដៃ នាយងាកឃើញហើយក៏យល់រួចទាញយកកាបូបពីដៃស៊ូស៊ី ដែលនាងបានដណ្ដើមយកទៅមុននេះ
" មួយនេះមែនទេ? "
" ចាស "
" យកទៅគិតលុយទៅ " នាយហុចកាបូបនឹងកាតទៅឱ្យបុគ្គលិក ហើយបុគ្គលិកក៏បានយកវាទៅគិតលុយ ស៊ូស៊ីនាងមិនពេញចិត្តនោះទេ ដោយបានសម្លក់ទៅកាន់យូជី យូជីក៏ងាកមុខចេញមើលអ្វីផ្សេង ធ្វើជាមិនឃើញ ក្រោយគិតលុយរួចហើយ បុគ្គលិកក៏បានហុចកាតនិងកាបូបមកឱ្យហើយអ្នកទាំងពីរក៏បានដើរចាកចេញទៅ ក្រោមការសម្លឹងដោយការមិនពេញចិត្តរបស់ស៊ូស៊ី។ក្រោយពីចេញពីហាងកាបូបហើយនាយក៏នាំយូជីទៅញ៉ាំអាហារ ដោយនាយបានយកចិត្តទុកដាក់ចំពោះនាងចាប់ម្ហូបនេះម្ហូបនោះឱ្យនាងរហូត។
" មិនសប្បាយចិត្តមែនទេ? " នាយឃើញថានាងមុខមិនរីកសោះទើបសួរនាំ
" អត់ទេ "
" រឿងមុននោះ កុំគិតពីវាអី " នាយអាចដឹងថានាងប្រាកដជាគិតអំពីរឿងរបស់ស៊ូស៊ីមិនខាន នាងប្រហែលជាអាចដឹងហើយថានាងជាអ្នកណា ត្រូវជាអ្វីនឹងខ្លួន
" វាជារឿងផ្ទាល់ខ្លួនរបស់បង អូនមិនហា៊នគិតនោះទេ "
" អូនត្រូវតែគិតព្រោះអូនជាមនុស្សរបស់បង បើប្រចណ្ឌក៏ប្រាប់ថាប្រចណ្ឌ បើមិនពេញចិត្តក៏ប្រាប់ បងចាំស្ដាប់ជានិច្ច "
" អូនក៏ជាស្រីកំណាន់ដូចជានាងដែរ អូនម៉េចនឹងមានសិទ្ធទៅ "
" អូនខុសពីនាង ព្រោះអូនជាមនុស្សដែលបងស្រឡាញ់ ស្រឡាញ់ខ្លាំងទៀតផង ចំណែកនាងគ្រាន់តែយកកំដរអារម្មណ៍ប៉ុណ្ណោះ " សម្ដីរបស់នាយធ្វើឱ្យនាងលួចរំភើបក្នុងចិត្ត តើនេះនាយពិតជាស្រឡាញ់នាងមែនទេ? ឬគ្រាន់តែពាក្យសម្ដីបោកប្រាស់ដែលនាយធ្លាប់ប្រើទៅលើស្រីៗពីមុនមក? ទោះយ៉ាងណាក៏ដោយ នាងក៏មានអារម្មណ៍ថាសប្បាយរំភើបខុសពីធម្មតា នេះនាងលង់ស្រឡាញ់នាយហើយមែនទេ?
" អូនក៏ស្រឡាញ់បងដែរ " នាងនិយាយទាំងញញឹមនិងខ្មាសអៀនចំពោះពាក្យសម្ដីរបស់ខ្លួន នាយឮហើយក៏ញញឹមពេញចិត្ត ហើយលើកដៃនាងមកថើបលើខ្នងដៃនាងមួយខ្សឺតយ៉ាងយូរ រួចហើយក៏ងើបមុខញញឹមដាក់នាង នាងក៏ញញឹមដាក់នាយវិញដូចគ្នា។____________________
To be Continued
By : អាមី-Amy
YOU ARE READING
បម្រើស្នេហ៍ម៉ាហ្វៀ
General Fictionព្រោះតែបំណុលរបស់ម្ដាយចុងត្រូវមកធ្វើជាស្រីកំណាន់របស់ម៉ាហ្វៀដោយមិនអាចប្រកែកបាន។ Jungkook X Kim Yuji Written by អាមី Start 11.09.2023