30នាទីក្រោយមកនាយក៏ចុះមកវិញដើម្បីញ៉ាំបាយជាមួយយូជី តែពេលមកដល់ក៏ឃើញយូជីនាងនៅអង្គុយស្ងៀមសម្លឹងមើលអាហារទាំងនោះនៅមិនទាន់ញ៉ាំនៅឡើយជុងហ្គុកក៏ដើរចូលមកអង្គុយដែរ។
" ហេតុអ្វីក៏មិនទាន់ញ៉ាំទៀត "
" ខ្ញុំចាំលោក "
" ហេតុអ្វី? "
" ខ្ញុំជាអ្នកក្រៅមកញ៉ាំបាយមុនម្ចាស់ផ្ទះបែបនេះវាដូចជាមិនសម "
" តែបងអនុញ្ញាតហើយ "
" វានៅតែមិនសមចាំបន្តិចបន្តួចក៏មិនអីដែរពេលនេះលោកក៏មកហើយចាប់ផ្ដើមញ៉ាំបានហើយមែនទេ? "
" អឹម! " ជុងហ្គុកក៏ងក់ក្បាលឯយូជីនាងឮហើយក៏ចាប់ផ្ដើមញ៉ាំតែម្ដងជុងហ្គុកសម្លឹងមើលយូជីទាំងលួចញញឹមបន្តិច។ក្រោយអាហារពេលថ្ងៃបានបញ្ចប់យូជីនាងបានឡើងមកបន្ទប់ដើម្បីងូតទឹកផ្លាស់ប្ដូរខោអាវចេញ។ងូតទឹករួចរាល់ហើយនាងបានចេញពីបន្ទប់ទឹកដោយស្លៀកពាក់រួចជាច្រើនហើយក៏ឃើញជុងហ្គុកអង្គុយនៅលើសាឡុង។
" ហើយលោកមិនទៅធ្វើការទេឬ? "
" ទេ! " មួយមាត់យ៉ាងខ្លី យូជីនាងឈរគិតបន្តិចហើយក៏ដើរទៅអង្គុយក្បែរជុងហ្គុក
" លោកខ្ញុំអាចសួររឿងមួយបានទេ? " ជុងហ្គុកមិនតបតែងក់ក្បាលតិចៗ
" ពេលដែលខ្ញុំមកធ្វើជាមនុស្សរបស់លោកហើយ តើលោកនឹងឱ្យខ្ញុំឈប់រៀនមែនទេ? "
" តើអូនចង់ឈប់រៀនឬក៏ចង់រៀនបន្ត ? "
" ប្រាកដជាចង់រៀនបន្តហើយ ខ្ញុំមិនចង់ឈប់ទេស្ដាយការខិតខំប្រឹងប្រែងរៀនរបស់ខ្ញុំតាំងតូចមកក្ដីស្រម៉ៃរបស់មិនអាចបញ្ឈប់ត្រឹមនេះទេ " យូជីទម្លាក់ទឹកមុខចុះនិយាយទាំងសោកសៅខ្លាចជុងហ្គុកឈប់ឱ្យនាងរៀនបន្ត
" អឹម!ទៅរៀនតាមធម្មតាចុះ " គ្រាន់តែឮថាជុងហ្គុកអនុញ្ញាតឱ្យទៅរៀនភ្លាមយូជីនាងក៏សប្បាយចិត្តហើយញញឹមយ៉ាងស្រស់។
" អរគុណខ្លាំងណាស់ តែ...សម្ភារ:រៀនកាតាបឯកសណ្ឋានគឺនៅផ្ទះទាំងអស់ "
" ចាំបងឱ្យគេយកមកឱ្យ "
" អត់ទេខ្ញុំចង់ទៅយកខ្លួនឯងងាយស្រួលជាងថាយកអ្វីខ្លះ "
" ចាំល្ងាចចាំបងជូនទៅអញ្ចឹង " ជុងហ្គុកងាកមកនិយាយជាមួយនាងដោយមុខមាំទើបយូជីខំនិយាយមានតែងក់ក្បាលយល់ព្រមជាមួយ។+ពេលល្ងាច
ឡានបានបើកចូលមកក្នុងវិឡាគីមហើយយូជីនាងបានចេញពីក្នុងឡានមុនជុងហ្គុកចុះមកតាមក្រោយរួចក៏ដើរចូលទៅក្នុងផ្ទះ។
YOU ARE READING
បម្រើស្នេហ៍ម៉ាហ្វៀ
General Fictionព្រោះតែបំណុលរបស់ម្ដាយចុងត្រូវមកធ្វើជាស្រីកំណាន់របស់ម៉ាហ្វៀដោយមិនអាចប្រកែកបាន។ Jungkook X Kim Yuji Written by អាមី Start 11.09.2023