" បងទៅហើយ " នាយនិយាយលាទៅកាន់យូជីដែលបានមកឈរជូនដំណើរ ហើយនាយក៏បានទៅថើបថ្ពាល់នាងមួយខ្សឺត
" ចាស សុខសប្បាយតាមផ្លូវ " នាយញញឹមហើយក៏បានឡើងឡាន នាងបានឈរសម្លឹងមើលឡានបើកចេញទៅរហូតទាល់តែចេញផុត។ដោយថ្ងៃនេះជាថ្ងៃឈប់សម្រាកនាងមិនបានទៅរៀននោះទេ ដូច្នេះនាងទំនេរពេញមួយថ្ងៃ ដោយជុងហ្គុកមិននៅទៀតវាពិតស្រួលណាស់សម្រាប់នាង នាងអាចធ្វើអ្វីដែលនាងចង់ធ្វើ ដូចជាអង្គុយមើលរឿងជាដើម មិនចាំយូរដោយខានមើលរឿងយូរនាងបានដើរទៅផ្ទះបាយយកនំយកទឹកក្រូចខ្លះដែលបានឱ្យគេទិញមកស្តុកទុក យកឡើងទៅបន្ទប់។
មកដល់បន្ទប់នាងបានទៅប្ដូរឈុតសិនគឺស្លៀកឈុតប្រចាំរបស់នាងដូចជាឈុតខ្លាឃ្លុំជាដើមដែលវាមានមួកជាប់ជាមួយអាវ ក្រោយប្ដូររួចហើយក៏ចាប់ផ្ដើមប្រតិបត្តិការទៅអង្គុយលើគ្រែបើកកំព្យូទ័ររបស់ខ្លួនរួចចុចចូលទៅកម្មពិធី Netflix មើលរឿងភាគកូរ៉េមើលរឿងណាដែលទើបតែចេញថ្មី។
រករឿងបានមើលហើយនាងបានមើលបណ្ដើរញ៉ាំនំផឹកទឹកក្រូចបណ្ដើរ ទម្លាប់នាងតែងតែបែបនេះពេលមើលរឿង វាធ្វើឱ្យការមើលរឿងកាន់តែល្អមើលនិងជក់ចិត្ត។
កំពុងតែមើលរឿងជក់ចិត្តទំពារនំពេញមាត់ផងពេលនោះទ្វារស្រាប់តែបើកមកតែនាងមិនចាប់អារម្មណ៍នោះទេព្រោះជាប់ជក់មើលរឿង ហើយអ្នកដែលបើកទ្វារដើរចូលមកគឺជុងហ្គុកនឹងឯង នាយមើលទៅយូជីទាំងមិននឹកស្មាន តើនេះគឺជានាងមែនឬអត់?
នាយនៅតែឈរសម្លឹងមើលនាង យូជីដូចជាមានអារម្មណ៍មានអ្នកមើលមកខ្លួនពេលងាកទៅឃើញជាជុងហ្គុក នាងភ្ញាក់ផ្អើលណាស់ ហេតុអីក៏នាយមកវិញ អួយខ្មាសគេណាស់ នាងប្រញាប់ទំពារនំដែលមានក្នុងមាត់ឱ្យអស់ ហើយងើបដើរចេញពីលើគ្រែមកឈរក្បែរនាយ។
" ហេតុអីក៏បងមកវិញ? " នាងសួរទាំងនាងកំពុងតែខ្មាសក៏ខ្មាស ភ័យក៏ភ័យ
" បងភ្លេចយកឯកសារសំខាន់ ទើបត្រឡប់មកយកវិញតែមកក៏ឃើញកូនខ្លាឃ្មុំមួយ " សភាពនាងពេលនេះដូចកូនខ្លាឃ្មុំមួយក្បាលយ៉ាងអញ្ចឹង នាងឮអញ្ចឹងក៏ទាញមួកចុះក្រោម
" សូមទោស ដែលញ៉ាំអីនៅលើគ្រែរបស់បង " ខ្លាចថានាយនឹងប្រកាន់ខឹងដែលខ្លួនយករបស់ញ៉ាំាទៅអង្គុយញ៉ាំនៅលើគ្រែនាយយ៉ាងទំនងទាំងដែលម្ចាស់គ្រែមិនទាន់អនុញ្ញាត
" មិនអីទេ តាមសម្រួលចុះ បងយកឯកសារបងត្រឡប់ទៅវិញហើយ " នាយបានដើរទៅយកឯកសារដែលនាយភ្លេចពីក្នុងទូររួចក៏បានដើរចេញត្រឡប់ទៅវិញ ដោយសារនាយប្រញាប់ទេ បើនាយមិនមានការប្រញាប់ប្រហែលពេលនេះនាងមិនរួចខ្លួនឡើយ។នៅពេលដែលនាយចេញទៅបាត់ នាងក៏បង្ហាញអាការ:ខ្មាសចេញមក នាងពិតជាខ្មាសនាយណាស់ បើអាចចង់តែយកក្បាលបោកអញ្ចឹងទេ។
ជុងហ្គុកដែលដើរចុះមកក្រោមនាយក៏ធ្លោយស្នាមញញឹមចេញមក មុននេះយូជីនាងពិតជាគួរឱ្យចង់សើចណាស់ ហើយក៏គួរឱ្យស្រឡាញ់ណាស់ដែរ។
" គួរឱ្យស្រឡាញ់ណាស់ មកវិញអូនមិនរួចខ្លួនទេ " ថាហើយនាយក៏ឡើងឡាន ហើយឡានក៏បានបើកចេញទៅ។ក្រឡេកមកមើលយូជីឯណេះវិញនាងបានប្រកាច់ប្រកិនពេញគ្រែតែម្នាក់ឯងព្រោះតែអារម្មណ៍ខ្មាសរបស់នាង ប្រកាច់ប្រកិនអស់ចិត្តហើយនាងក៏មើលរឿងបន្តតែមើលមិនសូវជាចូលតួប៉ុន្មានទេរវល់តែគិតពីរឿងដែលខ្មាសចំពោះនាយ តែមើលយូរៗទៅក៏ធម្មតាមកវិញព្រោះរឿងវាល្អមើលពេកឡើងជក់ចិត្តតែម្ដង។
____________________
To be Continued
By : Evelyn
![](https://img.wattpad.com/cover/352030003-288-k278775.jpg)
YOU ARE READING
បម្រើស្នេហ៍ម៉ាហ្វៀ
General Fictionព្រោះតែបំណុលរបស់ម្ដាយចុងត្រូវមកធ្វើជាស្រីកំណាន់របស់ម៉ាហ្វៀដោយមិនអាចប្រកែកបាន។ Jungkook X Kim Yuji Written by អាមី Start 11.09.2023