នៅពេលដល់ម៉ោងចេញពីរៀនជុងហ្គុកក៏បានមកទទួលនាង។ យូជីមានទឹកមុខស្រពោនស្ងៀមស្ងាត់មិននិយាយអ្វីនោះទេភ្លឹកៗ ឯជុងហ្គុកឃើញបែបនេះក៏មិនបានសួរនាំព្រោះរវល់មើលកុំព្យូទ័រពិនិត្យការងារ។
មកដល់ផ្ទះនាងក៏បានដើរឡើងទៅលើដោយជុងហ្គុកមើលដំណើររបស់នាងទាំងចម្ងល់ថាថ្ងៃនេះនាងកើតអីបានជាមកពីរៀនវិញស្រងូតស្រងាត់ម្លេសឬនៅសាលាមានបញ្ហាអ្វី មានតែឡើងទៅសួរទើបបាន។
ជុងហ្គុកបានដើរចូលមកក្នុងបន្ទប់ឃើញនាងអង្គុយនាងលើសាឡុងយ៉ាងស្ងៀមស្ងាត់។
" កើតអ៏បានជាមកវិញស្រងូតស្រងាត់ម្លេស? " ជុងហ្គុកបានដើរមកឈរទល់មុខនាង
" ខ្ញុំមិនបានកើតអីទេ គ្រាន់តែថ្ងៃនេះមានអារម្មណ៍មិនស្រួលខ្លួនប៉ុណ្ណោះ "
" ឈឺអី? "
" គឺឈឺក្បាលបន្តិចបន្តួចប៉ុណ្ណោះ "
" ឆាប់ចុះទៅញ៉ាំបាយនឹងអាងបានលេបថ្នាំ "
" ចាស " ជុងហ្គុកក៏បានដើរចេញទៅក្រៅ ឯយូជីនាងក៏ដកដង្ហើមធំរួចក៏ដើរទៅងូតទឹកប្ដូរឯកសណ្ឋានចេញ។ក្រោយពីងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់ហើយនាងក៏បានចុះមកញ៉ាំបាយដោយមានជុងហ្គុកអង្គុយចាំនៅតុបាយហើយជាស្រេច។ យូជីនាងបានដើរចូលមកអង្គុយក្បែរជុងហ្គុក។
" ល្ងាចនេះបងនាំអូនទៅក្រៅ សុំជួយតែងខ្លួនឱ្យស្អាតៗផង "
" ទៅណា៎? ខ្ញុំចង់បានន័យថាទៅចូលរួមកម្មពីធីអ្វីស្រួលខ្ញុំតែងខ្លួនឱ្យសាកសម "
" ទៅជប់លៀងខួបកំណើតមិត្ត "
" ចាស " នាងងក់ក្បាល
" ឆាប់ញ៉ាំទៅ " មិននិយាយច្រើនក៏ញ៉ាំអាហារយ៉ាងស្ងៀមស្ងាត់។នៅពេលល្ងាចយូជីនាងបានតែងខ្លួនយ៉ាងស្រស់ស្អាត នៅពេលដែលនាងដើរចុះមកក្រោមជុងហ្គុកដែលអង្គុយចាំនោះឃើញនាងហើយក៏លង់នឹងសម្រស់បញ្ចេញស្នាមញញឹមចុងមាត់បញ្ជាក់ថាពេញចិត្តនឹងការតែងខ្លួនរបស់នាងណាស់។
" ខ្ញុំរួចហើយ "
" ស្អាតណាស់ " ជុងហ្គុកនិយាយសរសើរនាងទាំងទឹកមុខព្រាន ហើយចាប់ដៃនាងមកថើបលើខ្នងដៃយ៉ាងយូរស្រង់ក្លិនដ៏ក្រអូបនាងមិនបានបដិសេធព្រោះនាងដឹងថាបើបដិសេធនឹងមិនមានរឿងល្អនោះទេ។
" តស់!យើងទៅ " ជុងហ្គុកបានបង្ហាញដៃឱ្យនាងកាន់ ឯនាងក៏កាន់ហើយបណកដើរគ្នាដើរចូលទៅក្នុងឡាន។អ្នកទាំងពីរបានមកដល់សណ្ឋាគារលំដាប់ផ្កាយប្រាំដែលកម្មពិធីបានប្រារព្ធនៅជាន់ទី16 ដោយពេលនេះអ្នកទាំងពីរកំពុងតែបណ្ដើរគ្នាចូលមកក្នុងកម្មពិធី ដែលមនុស្សនៅក្នុងកម្មពិធីក៏បានងាកមើលមកអ្នកទាំងពីរម្នាក់ជាបុរសសង្ហាឯម្នាក់ទៀតជាស្រីស្អាត។
" ហីយ៉ាលោកចននេះនាំអ្នកណាមក " អ្នកដែលជាមិត្តនិងជាម្ចាស់កម្មពិធីបានមកនិយាយរាកទាក់នឹងជុងហ្គុក ដែលនាយមានឈ្មោះថាគីមស៊ីវ៉ូ។
" គួរតែយល់ហើយថាជាអ្នកណា " នាយមិនប្រាប់ក៏មិត្តនាយម្នាក់នេះបានដឹងពីចរិកនាយដែរ។
" ក្មេងថ្មី! ហាហា!! " នាយម្នាក់នោះក៏សើចឯជុងហ្គុកក៏ញញឹមចុងមាត់ យូជីវិញនាងមិនសូវជាមានអារម្មណ៍ល្អជាមួយនោះទេ។
" ឃ្លានទេ?បើឃ្លានទៅរកអីញ៉ាំសិនទៅបងមានការនិយាយគ្នាបន្តិច "
" ចាស " នាងក៏បានដើរចេញទៅរកអីញ៉ាំបាត់ទៅ
" ក្មេងលើកនេះដូចជាស្អាតប្លែក " នាយសរសើរដោយតាមសម្លឹងមើលយូជីពីក្រោយទាំង លិតមាត់លិតកបង្ហាញចរិកព្រានចេញមកជុងហ្គុកឃើញបែបនេះក៏បង្ហាញទឹកមុខមិនពេញចិត្តឡើងមក។
" លើកនេះហាមឱ្យសោះគ្រាន់ប្រាប់ " នាយគម្រាមទុកមុនព្រោះស្រីមុនៗអ្នកជាមិត្តម្នាក់នេះតែងតែចង់បានស្រីៗដែលនាយទាក់ទងរហូតព្រោះនាយពូកែរកបានស្រីស្អាត ឯជុងហ្គុកក៏មិនទៅជាហួសហែងអ្វីគ្រាន់តែស្រីកំដរអារម្មណ៍ក៏តែងតែចែករំលែកឱ្យស៊ីវ៉ូ តែលើកនេះនាយមិនអាចផ្ដល់ឱ្យបានទេ។
" ស្រឡាញ់ហ្ហេសបានជាហាម? " ស៊ីវ៉ូញ៉ោះជុងហ្គុក ឯនាយក៏ធម្មតាមិននិយាយអ្វីហើយងាកទៅមើលយូជីដែលកំពុងតែរើសអីញ៉ាំបន្តិចហើយក៏ងាកមកនិយាយសាចឮការជាមួយស៊ីវ៉ូ។ក្រឡេកមកមើលយូជីដែលនាងកំពុងតែរើសអាហារដាក់ចានទាំងញញឹមសប្បាយចិត្ត មនុស្សចូលចិត្តញ៉ាំដូចជានាងឃើញអាហារពេញតុបែបនេះ។
" យកអីទៀតទៅ " នាងរើសទាំងពេញចានទៅហើយនៅមិនគ្រប់គ្រាន់ទៀត
" យកមួយនេះទៀតចុះ " នាងឈោងចាប់អាហារមួយដែលវានៅសល់តែមួយនោះទេនៅពេលដែលចាប់ប្រុងដាក់លើចានរបស់ខ្លួនទៅហើយ ក៏មានអ្នកណាមិនដឹងមកចាប់ចេញពីខ្លួនទៅបាត់។
" អុះ! " យូជីមានការភ្ញាក់នៅពេលដែលមានអ្នកណាមកចាប់យកទៅទាំងបែបនេះ ពេលងាកមើលមុខក៏ឃើញថាជានារីរូបស្រស់ម្នាក់។To be Continued
By : Evelyn
YOU ARE READING
បម្រើស្នេហ៍ម៉ាហ្វៀ
General Fictionព្រោះតែបំណុលរបស់ម្ដាយចុងត្រូវមកធ្វើជាស្រីកំណាន់របស់ម៉ាហ្វៀដោយមិនអាចប្រកែកបាន។ Jungkook X Kim Yuji Written by អាមី Start 11.09.2023