ក្រោយនិយាយជាមួយជុងហ្គុកហើយយូជីនាងបានត្រឡប់មកផ្ទះវិញដោយទឹកមុខក្រៀមក្រំមិននឹកស្មានថាខ្លួនឯងស្អែកនេះនឹងត្រូវក្លាយជាស្រីកំណាន់របស់ជុងហ្គុកសោះ។
ចូលមកក្នុងបន្ទប់បិទទ្វារភ្លាមយូជីបែរខ្លួនផ្អែកខ្នងទៅនឹងទ្វារហើយទឹកភ្នែកដែលខំទប់ជាយូរក៏ស្រក់យូរចុះមកយូជីនាងបានទម្លាក់ខ្លួនម្ដងបន្តិចៗហើយអង្គុយយំយកតែម្ដង។
ចិត្តនាងមិនចង់ធ្វើជាស្រីកំណាន់របស់ជុងហ្គុកនោះទេព្រោះនាងមិនចង់ធ្វើឱ្យខ្លួនឯងមានឈ្មោះមិនល្អចុះបើថ្ងៃខាងមុខនាងត្រូវជុងហ្គុកលែងត្រូវការបោះបង់នាងចោលនោះតើអនាគតនាងនឹងទៅជាយ៉ាងណាទៅ?វាគឺរឿងដែលគួរឱ្យអាម៉ាសណាស់ក្នុងការធ្វើស្រីកំណាន់របស់នរណាម្នាក់វាប្រៀបដូចជាធ្វើស្រីលក់ខ្លួនអញ្ចឹង។
យូជីនាងបានត្រឹមតែគិតនឹងសម្ងំយំដោយក្ដីឈឺចាប់ដែលមិនអាចឱ្យអ្នកណាម្នាក់មកជួយដោះស្រាយនាងនៅក្នុងស្ថានការណ៍មួយដ៏ពិបាកដែលមិនអាចគេចវេសពីបញ្ហាមួយនេះបាន។
+Skip
+ពេលព្រឹក
យូជីបានក្រោកពីគេងរៀបចំខ្លួនទៅរៀនតាមធម្មតាព្រោះគិតថាជុងហ្គុកប្រហែលមិនមកយកនាងនៅពេលព្រឹកនោះទេ ពេលយូជីដើរចូលមកក្រោមដើរបានពាក់កណ្ដាលជណ្ដើរនាងក៏ឈប់ហើយសម្លឹងមើលទៅកាន់សាឡុងក្នុងបន្ទប់ទទួលភ្ញៀវគឺឃើញជុងហ្គុកអង្គុយនៅទីនោះដោយមានលោកស្រីគីមនិងលោកគីមនៅអង្គុុយនៅទីនោះផងដែរយូជីនាងក៏ដើរចូលមកក្រោមយឺតៗ។
" សួស្ដីដល់ពេលហើយ " ជុងហ្គុកញញឹមយ៉ាងស្រស់សម្លឹងមើលទៅកាន់យូជី
" ហេតុអ្វីក៏លោកមកតាំងពីព្រឹកបែបនេះ? "
" យើងចង់ឱ្យនាងទៅនៅមួយយើងឱ្យលឿនបន្តិចទើបមកពីព្រឹកបែបនេះតើនាងបានត្រៀមខ្លួនរួចហើយមែនទេ? "
" នៅទេ "
" ហេតុអ្វី?មិនទាន់ត្រៀមខ្លួនឬក៏មិនចង់ទៅនាងទុកសម្ដីយើងជាខ្យល់? "
" យូជីឆាប់ទៅរៀបចំទៅណាកុំឱ្យលោកចនខឹងអី " លោកស្រីងើបដើរមកនិយាយនៅក្បែរយូជីដោយខ្លាចជុងហ្គុកខឹងគ្រួសារនឹងមានបញ្ហាជាមិនខាន
" មិនមែនបែបនោះដូចដែរលោកនិយាយនោះទេ មកពីខ្ញុំគិតថាលោកនឹងមិនមកព្រឹកបែបនេះ " យូជីតបដែលជាសម្ដីការពិតមិនបានកុហសណាមួយយប់មិញរវល់តែយំជាច្រើនម៉ោងយំឡើងអស់កម្លាំងរហូតទាល់តែគេងលក់ទើបមិនបានរៀបចំអ្វីសោះ
" ហឹស!អញ្ចឹងឆាប់ទៅរៀបចំខ្លួនឱ្យហើយទៅកាន់តែឆាប់កាន់តែល្អ "
" ឆាប់ទៅៗក្មួយ " លោកស្រីគីមក៏តឿនយូជីឱ្យប្រញាប់បន្តិចព្រោះជុងហ្គុកមកអង្គុយចាំយូជីយូរដែរហើយទើបបង្ខំនាងឱ្យប្រញាប់បន្តិចឯយូជីក៏ឡើងទៅខាងលើវិញដើម្បីរៀបចំអ៊ីវ៉ាន់ដោយមិននិយាយស្ដីជាមួយនឹងលោកស្រីគីមនោះព្រោះនាងខឹងនឹងលោកស្រីគីមណាស់។
YOU ARE READING
បម្រើស្នេហ៍ម៉ាហ្វៀ
General Fictionព្រោះតែបំណុលរបស់ម្ដាយចុងត្រូវមកធ្វើជាស្រីកំណាន់របស់ម៉ាហ្វៀដោយមិនអាចប្រកែកបាន។ Jungkook X Kim Yuji Written by អាមី Start 11.09.2023