+ថ្ងៃថ្មី
+Jeon Groupជុងហ្គុកដែលកំពុងតែពិនិត្យមើលឯកសារនោះទ្វារការិយាល័យរបស់ខ្លួនបានបើកឱ្យឃើញអ្នកជាជំនិតដើរចូលមកព្រមជាមួយឯកសារក្នុងដៃផងដែរ។
"នេះជាឯកសារសម្រាប់ខែនេះចៅហ្វាយ " ដេនបានដាក់ឯកសារនោះនៅលើតុហើយជុងហ្គុកក៏យកវាមើលពិនិត្យមើល។
" ចុះការងារយើងឱ្យឯងស៊ើបនោះយ៉ាងម៉េចហើយ? "
" ស៊ើបបានមកហើយចៅហ្វាយ នាងមានឈ្មោះគីមយូជីជាកូនដើមប្ដីរបស់លោកស្រីគីម ស៊ុងមី "
" ល្អ!ឯងជួយទៅប្រាប់លោកស្រីគីមផងហើយទុកពេលឱ្យតែពីរសប្ដាហ៍វិញ "
" បាទ " ដេនឱនគោរពទទួលបានការបញ្ជាហើយក៏ចេញទៅវិញដើម្បីផ្ដល់ដំណឹងដល់អ្នកស្រីគីម។ចំណែកឯលោកស្រីគីមវិញក្រោយពីទទួលដំណឹងថាសល់តែពីសប្ដាហ៍ហើយក៏ដើរទៅដើរមកនៅក្នុងបន្ទប់របស់ខ្លួនដោយគិតមិនចេញថាគួររកលុយមកពីណាក្នុងរយ:ពេលពីរសប្ដាហ៍នេះបើប្រាប់អ្នកជាប្ដីក៏គ្មានលុយគ្រប់គ្រាន់សម្រាប់សងដែរ។
" មិនបានទេត្រូវតែប្រាប់បើមិនអ៊ីចឹងដោះស្រាយមិនចេញទេ "លោកស្រីគីម
លុះដល់ពេលល្ងាចពេលដែលលោកគីមត្រឡប់មកពីធ្វើការរបស់គាត់វិញហើយលោកស្រីគីមបាននិយាយជាមួយលោកគីមក្នុងបន្ទប់តែពីរនាក់។
" ថាម៉េច!នេះអូនជំពាក់គេដល់ទៅ10លានដុល្លា " លោកគីមក្រោយឮហើយពិតជាស្លុតចិត្តណាស់សុខៗជំពាក់លុយគេទាំងដែលគាត់មិនដឹងអីសោះនោះ
" ត្រូវហើយ ពេលនេះគេកំណត់ត្រឹមតែពីរអាទិត្យទេបើយើងមិនសងគេគ្រប់ចំនួនទេគេនឹងយកកូនស្រីយើងហើយ "
" ហេតុអ្វីក៏អូនធ្វើអ្វីមិនចេះគិតបែបនេះ "
" អូនគ្រាន់តែលេងៗសប្បាយធម្មតាតែអ្នកណាទៅដឹងថាវាជក់លេងរហូតទៅជំពាក់បំណុលគេនោះទេ "
" ចុះឱ្យបងរកលុយពីណាទៅបងគ្មានលុយច្រើនបែបនេះយកមកសងបំណុលអូននោះទេ "
" បងត្រូវរកវិធីណា យើងធ្វើណាត្រូវតែជួយអូនក្នុងការសងបំណុលមួយនេះ " លោកស្រីគីមអង្រួនដៃលោកគីមតិចៗទាំងទឹកមុខអង្វរក
" Ok ok ចាំបងរកវិធីឱ្យ "+រំលងមួយសប្តាហ៍ក្រោយមក
ក្នុងរយៈពេលមួយសប្តាហ៍នេះលោកគីមបានរកលុយដោយខ្ចីមិត្តនិងអ្នកស្គាល់គ្នាតែនៅតែមិនទាន់គ្រប់ចំនួនលុយដែលត្រូវសងទៀត។
YOU ARE READING
បម្រើស្នេហ៍ម៉ាហ្វៀ
General Fictionព្រោះតែបំណុលរបស់ម្ដាយចុងត្រូវមកធ្វើជាស្រីកំណាន់របស់ម៉ាហ្វៀដោយមិនអាចប្រកែកបាន។ Jungkook X Kim Yuji Written by អាមី Start 11.09.2023