ជុងហ្គុកបានចុះមកដោយស្លៀកអាវយឺតសធម្មតាជាមួយនឹងខោសាច់ក្រណាត់ខ្មៅធម្មតាដូចគ្នា ទោះស្លៀកធម្មតាតែមើលទៅនាយក៏នៅតែសង្ហាដែរ នាយបានដើរមកផ្ទះបាយរកទឹកផឹក ក៏ឃើញយូជីកំពុងតែឈ្ងោកញ៉ាំឡើងពេញមាត់ មើលចុះសូម្បីពេលញ៉ាំក៏គួរឱ្យស្រឡាញ់ដែរ នាយញញឹមដោយនៅឈរសម្លឹងមើលនាង។
នាងកំពុងតែញ៉ាំយ៉ាងមានក្ដីសុខពេលងើបមកឃើញនាយឈរសម្លឹងមើលមកខ្លួនបែបនេះនាងក៏ឈ្លក់បាយ។
" ខេះៗ " នាងក្អក់ព្រោះឈ្លក់បាយហើយក៏យកទឹកដែលនៅក្បែរនោះមកផឹក ជុងហ្គុកឃើញហើយក៏បានដើរមកជិតនាង
" ប៉ុណ្ណឹងក៏ញ៉ាំបាយឱ្យឈ្លក់ដែរ ហេតុអីក៏មកញ៉ាំនៅទីនេះមិនញ៉ាំនៅខាងមុខ? "
" ដោយសារឃ្លានពេកទើបឱ្យរៀបចំញ៉ាំនៅទីនេះតែម្ដងទៅ "
" អញ្ចឹងញ៉ាំជាមួយដែរ " នាយក៏បានអង្គុយក្បែរយូជី
" មិនសមទេដឹង "
" អូនញ៉ាំបាន បងក៏ញ៉ាំបាន " ពេលនោះអ្នកបម្រើក៏បានដាក់ចានដួសបាយដាក់ឱ្យនាយ ហើយនាយក៏ញ៉ាំ នាងឃើញបែបនេះក៏ញញឹមហើយញ៉ាំជាមួយគ្នា។ក្រោយពីញ៉ាំហើយយូជីក៏ឡើងមកបន្ទប់ងូតទឹកកំពុងតែងូតជុងហ្គុកក៏បានដើរចូលមកឱបនាងពីក្រោយដោយអាក្រាតកាយ នាងភ័យណាស់ខ្លាចថានាយនឹងធ្វើវាទៀតទេ។
" គ្រាន់តែចង់ងូតទឹកជាមួយ បងមិនធ្វើអីអូនទេ " នាយខ្សឹបប្រាប់ដាក់ត្រចៀកយូជី រួចថើបកញ្ចឹងករបស់នាយប៉ុន្មានខ្សឺត
" ដុសខ្លួនឱ្យបង "
" ចាស " នាងចាក់សាប៊ូលើស្បៃហើយទៅដុសទៅលើទ្រូងដ៏ហាប់ណែនមាំនាយថើៗមិនហ៊ានដុសខ្លាំងៗទេ
" ដុសតិចៗបែបនេះ ម៉េចនឹងស្អាតទៅ ដុសបែបនេះ " នាយចាប់ដៃនាងដោយបន្ថែមកម្លាំងដុសលើទ្រូងរបស់នាយ
" អូនដឹងហើយ " នាយក៏ប្រលែងឱ្យនាងដុស ការដុសរបស់នាយធ្វើឱ្យនាយមានអារម្មណ៍ដែរ តែនាយទ្រាំថាមិនធ្វើវាទេ ព្រោះនាយនិយាយរួចហើយថាមិនធ្វើមានតែទ្រាំទាំងពិបាកក្នុងខ្លួន។ក្រោយពីងូតទឹករួចយូជីបានតែងខ្លួនយ៉ាងស្រស់ស្អាត ព្រោះជុងហ្គុកបាននិយាយថានឹងនាំនាងទៅ Shopping នាងចង់បដិសេធដែរ តែបដិសេធមិនកើតមានតែយល់ស្របទៅតាមនាយ។
មកដល់ផ្សារទំនើបនាយបាននាំនាងមកចូលហាងកាបូបប្រេនមួយកន្លែងដោយឱ្យនាងដើររើសយកតាមចិត្តែលនាងស្រឡាញ់ ដោយនាយអង្គុយរងចាំមើលទូរស័ព្ទ បន្តិចក្រោយមកក៏មានអ្នកតេមក នាយក៏ដើរចេញទៅនិយាយទូរស័ព្ទនៅខាងក្រៅ ពេលបែរខ្នងនិយាយក៏មាននារីម្នាក់បានដើរចូលទៅក្នុងហាងកាបូបមួយនោះ។
បើជ្រុលជានាយនាំមកទិញកាបូបហើយ នាងមានតែស្របតាមនាយដោយដើររើសមើលកាបូបដែលខ្លួនពេញចិត្ត ដើរមើលបានប៉ុន្មាននាទីនាងក្រឡេកឃើញកាបូបមួយវាស្អាតណាស់។
" នេះជាកាបូបទើបតែនាំចូលជាម៉ូតថ្មីពេញនិយមណាស់ សល់តែមួយនេះទេ " បុគ្គលិកក៏បាននិយាយប្រាប់ ឮហើយនាងកាន់តែចាប់អារម្មណ៍ក៏ ឈោងដៃប្រុងចាប់យកទៅហើយ តែក៏មានដៃមួយមកយកកាបូបនេះយ៉ាងលឿន។
" សូមទោស!ខ្ញុំចាប់អារម្មណ៍កាបូបនេះមុនហើយ " នាងឮហើយនាងក៏ងាកសម្លឹងមើលមុខយូជីទាំងមិនពេញចិត្ត ថែមទាំងសម្លឹងមើលលើមើលក្រោម ដូចចង់មើលងាយដែលនាងគឺជាស៊ូស៊ីជាស្រីកំណាន់ក្នុងចំណោមស្រីកំណាន់ដទៃទៀតរបស់ជុងហ្គុកដែលនាយពេញចិត្តនិងនៅបានយូរជាងគេ តែពេលមានយូជីប្រហែលលែងដូចមុនហើយមើលទៅ។
" តែខ្ញុំចាប់យកបានមុនហើយ " នាងមិនតបតបានត្រឹមដកដង្ហើមធំស្ដាយកាបូបមួយនោះសម្រេចថាដើរទៅរកមើលម៉ូតផ្សេង ហើយក៏ចាប់អារម្មណ៍នឹងកាបូបមួយទៀតដែលវាស្អាតជាងមុន ហើយនាងក៏បានយកវាមកកាន់មើល
" មួយនេះក៏ជាម៉ូតថ្មីដែរ ដែលទើបនឹងនាំចូលដូចគ្នា ហើយក៏សល់តែមួយដែរ វាពេញនិយមជាងកាបូបមុនទៅទៀត " នាងសម្លឹងមើលកាបូបមួយនេះចុះឡើង កាន់តែមើលកាន់តែពេញចិត្ត។
" អញ្ចឹងខ្ញុំយកមួយនេះ " នាងហុចទៅឱ្យបុគ្គលិក តែក៏ត្រូវស៊ូស៊ីកញ្ចក់យកទៅបាត់ទៀត
" ស្អាតជាងអាមុនទៀត "
" អ្នកនាង! កាបូបនេះខ្ញុំយកបានមុនហើយ "
" ពេលនេះវានៅលើដៃខ្ញុំ អញ្ចឹងវាត្រូវបានមកលើខ្ញុំហើយ " ពេលនោះជុងហ្គុកក៏បានត្រឡប់មកវិញ ដើរមកក្បែរយូជី នាយមិនបានភ្ញាក់ផ្អើលពេលឃើញស៊ូស៊ីនោះទេ គឺធម្មតា ចំណែកស៊ូស៊ីវិញឃើញជុងហ្គុកហើយនាងភ្ញាក់ផ្អើលញញឹមយ៉ាងស្រស់ព្រោះសប្បាយចិត្តដែលបានជួបនាយ រួចដើរចូលទៅឱបដើមដៃជុងហ្គុក ដែលធ្វើឱ្យយូជីចងចិញ្ចើមឆ្ងល់ដាក់នាយ។____________________
To be Continued
By : Evelyn
YOU ARE READING
បម្រើស្នេហ៍ម៉ាហ្វៀ
General Fictionព្រោះតែបំណុលរបស់ម្ដាយចុងត្រូវមកធ្វើជាស្រីកំណាន់របស់ម៉ាហ្វៀដោយមិនអាចប្រកែកបាន។ Jungkook X Kim Yuji Written by អាមី Start 11.09.2023