ភាគ16

670 15 1
                                    

     +ថ្ងៃថ្មី
     យូជីនាងបានមករៀនវិញក្រោយឈប់អស់ប៉ុន្មានថ្ងៃ។
" បាត់ទៅឡើងប៉ុន្មានថ្ងៃ ឆាតទៅក៏មិនតប " ជេននីនាងបង្ហាញទឹកមុខអន់ចិត្តដែលយូជីបាត់ទៅប៉ុន្មានថ្ងៃមិនមករៀនហើយនៅមិនផ្ដល់ដំណឹងឱ្យនាងដឹងទៀត ឆាតទៅក៏មិនតបដឹងទេថានាងពិតជាបារម្ភប៉ុន្មាន។
" យើងឈឺទើបយើងមិនបានមករៀននិងមិនបានតប "
" ឯងឈឺហ្ហេស?ចុះពេលនេះជាហើយឬនៅ? " ជេននីកាន់តែបារម្ភពេលឮបែបនេះ
" យើងលែងអីហើយ បើមិនអញ្ចឹងស្មានតែអាចមករៀនបានឬ " នាងប្រាប់ទៅនាងទាំងញញឹមបន្តិច បញ្ជាក់ថានាងលែងអីហើយ

     សារ៉ាដែលនាងទើបតែមកដល់ថ្នាក់ឃើញយូជីហើយនាងក៏រត់ទៅឱបមិត្តនាងយ៉ាងលឿន។
" មករៀនវិញហើយនាងជី ដឹងទេថាយើងនឹកនិងបារម្ភឯងណាស់ " សារ៉ាឱបយូជីយ៉ាងណែន
" អួយ!ដាច់ខ្យល់យើងស្លាប់ឥឡូវហើយ " នាងនិយាយព្រោះសារ៉ាឱបនាងណែនខ្លាំងពេក ជេននីឃើញអញ្ចឹងក៏វៃដៃសារ៉ាប៉ុន្មានដៃ។
" អួយ...នាងជេន! " សារ៉ាក៏ប្រលែងពីការឱបអង្អែលកន្លែងដែលជេននីវៃទាំងពេបមាត់ វាឈឺគួរសមដែរ មិនមែនវៃតិចៗណាដាក់ម៉ាឈឺដែរហ្នឹង។
" នាងជីទើបតែងើបពីឈឺផង មកឱបបែបនេះតិចនាងជីឈឺវិញទៅ "
" នាងជីឯងឈឺហ៎ គ្នាមិនដឹងសូមទោសណា៎ ព្រោះយើងនឹកឯងពេក "
" មិនអីទេ យើងដឹង! "

     នៅផ្ទះត្រកូលគីមដែលពេលនេះយូរ៉ានាងមានការមិនសុខចិត្តជាខ្លាំងនៅពេលដែលដឹងរឿងហេតុគ្រប់យ៉ាងពីម៉ាក់របស់នាងអំពីហេតុផលដែលយូជីព្រមធ្វើជាស្រីកំណាន់របស់ជុងហ្គុក។
" ហេតុអីក៏ម៉ាក់មិនយល់ព្រមឱ្យខ្ញុំជាអ្នកទៅវិញទៅ ហេតុអីជានាង? "
" ហីយ៉ា!កូនស្រីរបស់ម៉ាក់បើកូនទៅប្រាកដជាខូចអានាគត ណាមួយលោកចនគេត្រូវការយូជីមិនមែនកូន "
" ម៉ាក់គិតថាខ្ញុំល្ងង់ មិនចេះចាប់គាត់ឱ្យជាប់ឬ គាត់សង្ហាៗមានក៏មាន ឃើញហើយពិតជាធ្វើឱ្យកូនចង់បានគាត់ណាស់ "
" តែគេជាម៉ាហ្វៀណាកូន ហើយកូនរៀនមិនទាន់ចប់អាយុក៏មិនទាន់គ្រប់កុំគិតពីរឿងនោះអី គិតតែខំរៀនទៅមិនខ្វះទេបុរសៗដែលល្អនោះ "
" តែកូនចាប់អារម្មណ៍ចន ជុងហ្គុក ម៉ាក់ចាំមើលចុះកូននឹងយកគាត់ឱ្យបាននៅថ្ងៃណាមួយ " នាងញញឹមយ៉ាងជាក់ជឿថានាងអាចធ្វើបាន លោកស្រីគីមបានត្រឹមក្រវីក្បាលហួចចិត្តជាមួយនឹងកូនស្រីរបស់ខ្លួនជាខ្លាំង។

     យូជីបានត្រឡប់មកពីរៀនវិញក៏ឃើញថាជុងហ្គុកកំពុងតែអង្គុយមើលទូរទស្សន៍ក្នុងបន្ទប់ទទួលភ្ញៀវ។
" អូនមកហើយ? " នាយបានងាកមកសួរនាង
" ចាស "
" ឆាប់ទៅប្ដូរខោអាវ អាងចុះមកញ៉ាំបាយ ";
" ចាស! " នាងក៏បានដើរឡើងទៅលើក្រោមការសម្លឹងរបស់ជុងហ្គុក

     ពេលនេះអ្នកទាំងពីរកំពុងតែញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នា។
" ស្អែកនេះបងមានការចុះទៅខេត្តពីរថ្ងៃ សង្ឃឹមថាអូនអាចរស់នៅទីនេះដោយគ្មានបងបាន "
" បងទៅធ្វើអីដល់ទៅពីរថ្ងៃ " យូជីនាងគ្រាន់តែសួរធម្មតា តែអ្នកដែលត្រូវគេសួរបែរជាញញឹមហើយគិតរឿងផ្សេង
" បងទៅរឿងការងារអូនកុំបារម្ភអី " នាយគិតថានាងសួរព្រោះតែខ្លាចនាយទៅរកស្រីផ្សេងនៅទីនោះ
" ចាស " នាងញញឹមបន្តិចហើយក៏ញ៉ាំអាហារបន្ត

      នៅពេលយប់ក៏ជាវេលាដែលមនុស្សគ្រប់គ្នាត្រូវគេងដូចជាជុងហ្គុកកំពុងតែគេងឱបយូជី តែមិនទាន់បិទភ្នែកគេងនោះទេទាំងពីរនាក់ហ្នឹង។
" ស្អែកនេះបើអាចបងចង់នាំអូនទៅជាមួយណាស់ តែវាគ្រោះថ្នាក់ទើបបងមិនហ៊ាននាំអូនទៅ "
" ការងារអ្វីទៅដែលគ្រោះថ្នាក់នោះ "
" ដឹងត្រឹមថាវាគ្រោះថ្នាក់ទៅបានហើយ "
" សង្ឃឹមថាបងទៅនឹងមិនអីហើយត្រឡប់មកវិញដោយមានសុវត្ថិភាព "ឮនាងនិយាយជូនពរនាយអញ្ចឹងហើយនាយក៏ញញឹមទាំងសប្បាយចិត្តហើយក៏ថើបថ្ពាល់យូជីមួយខ្សឺតហើយក៏បិទភ្នែកគេងទាំងពីរនាក់ទៅ។

____________________
To be Continued
By : Evelyn

បម្រើស្នេហ៍ម៉ាហ្វៀWhere stories live. Discover now