យូជីបានដល់សាលាដែលជុងហ្គុកជាអ្នកជូនមក នាងបានដើរទៅដល់ថ្នាក់ក៏ឃើញមិត្តៗអង្គុយនៅក្នុងថ្នាក់យូជីនាងក៏ដើរទៅរកពួកគេ។
" ហេ...ពួកឯង " នាងបានហៅពួកគេហើយក៏ទៅអង្គុយតុរបស់ខ្លួន។
" មករៀនវិញហើយ ខានជួបមួយថ្ងៃនឹកៗអើយសែននឹក " ជេននី
" មែនហើយ " សារ៉ា
" ហិហិ!ធ្វើមើលតែបែកគ្នាច្រើនឆ្នាំ " យូជី
" និយាយអញ្ចឹងមុននេះបន្តិចសិស្សដេវ៉ុនបានមកប្រាប់ថាពេលដែលឯងមករៀន ប្រាប់ឯងឱ្យទៅជួបគាត់នៅឯសួនច្បារនៅម៉ោងសម្រាក " ជេននី
យូជីឮហើយក៏ទម្លាក់ទឹកមុខចុះបន្តិចដោយគិតនូវរឿងរ៉ាវជាច្រើន។នៅពេលដែលដល់ម៉ោងសម្រាកយូជីក៏បានដើរទៅជួបនាយតាមដែលមិត្តនាងប្រាប់ មកដល់ក៏ឃើញនាយអង្គុយនៅទីនេះ។
" សិស្សច្បង " ឮហើយដេវ៉ុនក៏ងើបឈរសម្លឹងមើលទៅកាន់យូជីទាំងស្នាមញញឹមសប្បាយចិត្ត។
" បងស្មានតែថ្ងៃនេះយូជីមិនមករៀនទៀតហើយតើ មកអង្គុយសិនមក " យូជីនិងដេវ៉ូក៏អង្គុយលើបង់ជាមួយគ្នា
" សិស្សច្បងថាមានរឿងចង់និយាយជាមួយខ្ញុំនោះ " នាងងាកទៅកាន់ដេវ៉ូ ដែលនាយក៏ញញឹមទាំងអឹមអៀននិងស្ទាក់ស្ទើរ
" គឺ...ពេលដែលបងនិយាយទៅសង្ឃឹមថាយូជីនឹងមិនខឹងបងណា "
" អឹម! " នាងងក់ក្បាលទាំងស្នាមញញឹម
" បង...បងចាប់អារម្មណ៍នឹងយូជី " ឮប្រយោគរបស់ដេវ៉ុនហើយយូជីនាងរំភើបសប្បាយចិត្តតែក៏ទប់ប្រឹងធ្វើខ្លួនដូចជាធម្មតា នាងចង់បញ្ចេញវាចេញមកណាស់តែមិនអាចព្រោះខ្លួនក្លាយជាស្រីកំណាន់របស់ជុងហ្គុកទៅហើយ។
" តើយូជីនឹងព្រមទេបើសិនជាបងចង់សុំយូជីធ្វើជាសង្សាររបស់បង? " នាងឮហើយហើយមានអារម្មណ៍ថាតានតឹងជាខ្លាំងចិត្តមួយចង់បដិសេធចិត្តមួយចង់ឆ្លើយយល់ព្រមព្រោះខ្លួនក៏ចាប់អារម្មណ៍នឹងនាយតែដោយសារតែខ្លួនក្លាយជាស្រីកំណាន់របស់អ្នកផ្សេងទៅហើយមានតែបង្ខំចិត្តបដិសេធទោះត្រូវខូចចិត្តទាំងសងខាងក៏ដោយ។
" សូមទោសសិស្សច្បងខ្ញុំមិនអាចយល់ព្រមបានទេ សូមទោស! " ឮហើយដេវ៉ុនទម្លាក់ទឹកមុខចុះទាំងខូចចិត្តឯយូជីក៏បានងើបចេញទៅបាត់ព្រោះនាងមិនអាចទប់អារម្មណ៍របស់ខ្លួនបានទេគឺនាងខូចចិត្តស្ទើរតែស្រក់ទឹកភ្នែកនៅនឹងកន្លែងទៅហើយទើបនាងប្រញាប់ងើបដើរចេញពីនាយបែបនេះ។នាងបានដើរចូលមកក្នុងបន្ទប់ទឹកបិទទ្វារចាក់សោរសម្ងំយំនៅក្នុងបន្ទប់ទឹកនាងពិតជាខូចចិត្តណាស់ដែលបដិសេធនាយនិងមិនអាចធ្វើតាមបេះដូងខ្លួនឯងបាន។ បើសិនជានាងពេលនេះនមិនក្លាយជាស្រីកំណាន់នោះទេនាងនឹងឆ្លើយយល់ព្រមជាមួយដេវ៉ុនក្លាយជាសង្សារនឹងគ្នាបាត់ទៅហើយ។
នៅពេលដែលយំរួចហើយក៏ដើរមកថ្នាក់វិញព្រោះដល់ម៉ោងចូលរៀនឯភ្នែកក៏នៅហើម។ អ្នកជាមិត្តឃើញអញ្ចឹងក៏ភ័យទាំងព្រួយបារម្ភ។
" ឯងកើតអីបានជាភ្នែកហើមឯងយំមែនទេ? "
" អត់ទេ យើងសត្វចូលភ្នែកទើបហើមបែបនេះ "
" ទោះសត្វចូលភ្នែកក៏មិនដល់ថ្នាក់ហ្នឹងទេ មានរឿងអីមែនទេយូជី "
" គ្មានទេ " នាងនៅតែមិនស្របប្រាប់ អ្នកជាមិត្តទាំងពីរក៏មើលមុខយល់ថានាងមិនចង់ប្រាប់ក៏ឈប់សួរនាំ ព្រោះដឹងថាបើនាងមិនចង់ប្រាប់រឿងអ្វីហលើយទោះសួរបែកពពុះមាត់ទៀតក៏នាងមិនប្រាប់ដែរ។To be Continued
By : Evelyn
YOU ARE READING
បម្រើស្នេហ៍ម៉ាហ្វៀ
General Fictionព្រោះតែបំណុលរបស់ម្ដាយចុងត្រូវមកធ្វើជាស្រីកំណាន់របស់ម៉ាហ្វៀដោយមិនអាចប្រកែកបាន។ Jungkook X Kim Yuji Written by អាមី Start 11.09.2023