+កាស៊ីណូJKជុងហ្គុកនិងលោកស្រីគីមអង្គុយលើសាឡុងទល់មុខគ្នាដោយលោកស្រីគីមមិនហ៊ានប្រឈមមុខជាមួយនឹងជុងហ្គុកនោះទេព្រោះតែក្រសែភ្នែកដែលនាយសម្លឹងមើលមកគាត់ពិតជាគួរឱ្យខ្លាចណាស់។
" រឿងលុយខ្ញុំនឹងរកមកសងឱ្យគ្រប់ចំនួនលោកចនកុំភ័យអី "
" ខ្ញុំមិនត្រូវការ " ជុងហ្គុកតបយ៉ាងម៉ឺងម៉ាត់ធ្វើឱ្យលោកស្រីគីមឮហើយក៏ភ័យឡើងតែម្ដង
" តែ...លោកចនក្រែងមិនទាន់ដល់ថ្ងៃកំណត់នោះទេ " លោកស្រីគីមចងចញ្ចើមឆ្ងល់មិនទាន់ដល់ថ្ងៃកំណត់ផងហេតុអ្វីក៏ស្រាប់តែលែងត្រូវការ
" ខ្ញុំដឹង!តែខ្ញុំលែងត្រូវការលុយហើយខ្ញុំត្រូវការកូនលោកស្រីច្រើនជាង " ជុងហ្គុកនិយាយទាំងញញឹមចុងមាត់លោកស្រីគីមគាត់ភ្ញាក់ផ្អើលដែលជុងហ្គុកត្រូវការកូនស្រីរបស់គាត់តែមិនដឹងថាសំដៅលើអ្នកណានោះទេ
" អត់ទេៗ!កូនស្រីខ្ញុំនាងនៅក្មេងណាស់នាងមិនទាន់គ្រប់អាយុនោះទេ " លោកស្រីគីមនិយាយទាំងអង្វរករបើកូនគាត់ត្រូវមកធ្វើជាស្រីកំណាន់របស់ជុងហ្គុកនោះចុះអនាគតនាងគិតយ៉ាងម៉េច?ទោះនាយមានលុយមានអំណាចក៏ដោយគាត់មិនត្រូវការឱ្យកូនគាត់ក្លាយជាស្រីប្រភេទនេះដែរ។
" ខ្ញុំមិនត្រូវការគីមយូរ៉ាទេខ្ញុំត្រូវការគីមយូជី " ជុងហ្គុកប្រាប់បញ្ជាក់តាមមើលគាត់អាចមិនដឹងថានាយចង់បានអ្នកណាលោកស្រីគីមឮហើយក៏រាងបាត់ភ័យបន្តិចដែលមិនមែនជាកូនស្រីគាត់តែក៏មិនប្រាកដថាសប្បាយចិត្តទោះគាត់មិនទុកយូជីជាកូនគាត់យ៉ាងណាក៏ជាកូនប្ដីរបស់គាត់ដែរ។
" ថាម៉េច?តែនាងមិនមែន- " ជុងហ្គុកងើបឈរដើរសំដៅទៅតុធ្វើការរបស់ខ្លួនដោយនិយាយកាត់សម្ដីលោកស្រីគីម។
" មិនខ្វល់ថាមែនឬមិនមែន អាទិត្យក្រោយត្រូវនាំនាងមកជួបខ្ញុំនៅទីនេះ " នាយដាក់ខ្លួនអង្គុយដោយបង្ហាញអំណាចរបស់ខ្លួន
" ចុះបើនាងមិនព្រម? "
" គ្រួសាររបស់អ្នកនឹងរស់មិនបានសុខនោះទេ "
" ចាំខ្ញុំព្យាយាមទៅចុះ " លោកស្រីគីមគ្រាន់តែឮពាក្យនឹងហើយភ័យតែម្ដងព្រោះអំណាចរបស់ជុងហ្គុកគឺខ្លាំងណាស់បើគេចង់បំផ្លាញអ្នកណាហើយនាយបញ្ជាតែមួយម៉ាត់គ្រប់យ៉ាងគឺចប់។
" ល្អ!ដូច្នេះលោកស្រីអាចត្រឡប់ទៅវិញបានហើយ "
" ចាស " លោកស្រីគីមក៏ដើរចេញទៅបាត់ ឯជុងហ្គុកដកទូរស័ព្ទចូលមើលរូបរបស់យូជីនៅក្នុង account IG ទាំងញញឹម។
" បើនាងជារបស់ខ្ញុំពេលណា នាងនឹងមិនរួចខ្លួនទេ " ជុងហ្គុកញញឹមយ៉ាងខិលសម្លឹងមើលរូបរបស់យូជីក្នុងនោះក៏មានរូបស្លៀកពាក់បញ្ចេញសាច់បន្តិចដែរគ្រាន់តែមើលឃើញសាច់ដ៏សម៉ដ្ឌរលោងហើយធ្វើឱ្យនាយចង់តែប៉ះពាល់តែម្ដង។
YOU ARE READING
បម្រើស្នេហ៍ម៉ាហ្វៀ
General Fictionព្រោះតែបំណុលរបស់ម្ដាយចុងត្រូវមកធ្វើជាស្រីកំណាន់របស់ម៉ាហ្វៀដោយមិនអាចប្រកែកបាន។ Jungkook X Kim Yuji Written by អាមី Start 11.09.2023