ជុងហ្គុកកំពុងតែស្ថិតនៅក្នុងឡានអង្គុយមើលឯកសារការងាររបស់នាយដោយមានដេនជាអ្នកបើកឡាន។ ឡានបានបើកបន្តទៅមុខជារឿយៗនៅលើដងវិថី រហូតបើកមកដល់ផ្លូវមួយដែលត្រូវបត់ពេលនាយដេនបត់ចូលមកបើកបានបន្តិច ក៏ស្រាប់តែមាននារីម្នាក់បានដើរឆ្លងកាត់ផ្លូវមិនមើលផ្លូវឆ្វេងស្ដាំឆ្លងកាត់មុខឡាន នាយដេនឃើញហើយក៏ប្រញាប់ជាន់ហ្វ្រាំងឡានយ៉ាងលឿន វិសតែបុកនារីម្នាក់នោះហើយនាងក៏បានដួល ឯជុងហ្គុកដែលកំពុងតែស្លុងអារម្មណ៍មើលការងារនោះខ្លួនហក់មកមុខបន្តិចសំណាងហើយពាក់ខ្សែក្រវ៉ាត់មិនអញ្ចឹងប្រាកដជាផ្កាប់មុខមិនខាន ចំណែកឯកសារក៏ត្រូវជ្រុះចេញពីដៃអស់រលីង បែបនេះនាយពិតជាម៉ូវចិត្តតែម្ដង។
" ហើយវាស្អីឯងហា៎ស "
" គឺមានមនុស្សស្រីឆ្លងកាត់ទើបជាន់ហ្វ្រាំងបែបនេះ ចៅហ្វាយ ខ្ញុំសូមចុះទៅមើលសិន " នាយដេនដោះខ្សែក្រវ៉ាត់ចេញ ហើយបើកទ្វារចុះមកមើល ឃើញនាងថាបានដួលសន្លប់បាត់ហើយ ឃើញអញ្ចឹងក៏ប្រញាប់ចូលទៅមើលនាង
" អ្នកនាងយ៉ាងម៉េចហើយ អ្នកនាងៗ " នាយដេនអង្រួននាងតិចៗ ហើយចាប់បែរនាងមកនាយមានការភ្ញាក់ផ្អើលព្រោះនាងគឺជាមនុស្សស្រីដែលនាយស្គាល់ ជុងហ្គុកដោយចាំយូរពេកក៏ចុះមកមើលនាយឃើញនាងក៏ភ្ញាក់ផ្អើលដូចគ្នា ព្រោះនាយក៏ស្គាល់ ហើយស្គាល់ច្បាស់ទៀតផង។" នាំនាងឯងទៅពេទ្យ "
មន្ទីរពេទ្យ
ជុងហ្គុកបានចោលការងាររបស់ខ្លួនមកអង្គុយសម្លឹងមើលនារីមុននោះដែលកំពុងតែគេងសម្រាកលើគ្រែ នាយសម្លឹងដោយសម្លឹងមុខស្មើកែវភ្នែកបង្កប់នូវរឿងរ៉ាវជាច្រើន ស្របពេលនោះនាងក៏បានភ្ញាក់ពីការសន្លប់ ឃើញជុងហ្គុកនាងពិតជាភ្ញាក់ផ្អើលមិននឹកស្មានថាខ្លួននឹងបានជួបនាយម្ដងទៀតនោះទេ។" ជុងហ្គុក " នាងហៅឈ្មោះនាយដោយសម្លេងខ្សាវៗ មិនសូវជាមានកម្លាំងនោះទេ គ្រូពេទ្យប្រាប់ថានាងសន្លប់ដោយសារសុខភាពចុះខ្សោយ ព្រោះមិនបានញ៉ាំអាហារប៉ុន្មានថ្ងៃមកហើយ។
" ក្រែងនាងទៅរស់នៅ ចក្រភពអង់គ្លេសហ្ហេស ហេតុអីក៏ស្រាប់តែលេចខ្លួននៅទីនេះ? "
" ខ្ញុំគ្មានហេតុផលអីដែលត្រូវរស់នៅទីនោះទៀតទេ ព្រោះស្វាមីរបស់ខ្ញុំបានដេញខ្ញុំចេញពីផ្ទះ គាត់បានក្បត់ខ្ញុំ " នាងនិយាយដោយទឹកមុខសោកសៅ បន្តិចក្រោយមកទឹកភ្នែកក៏ស្រក់ចុះមកដោយភាពឈឺចាប់ ជុងហ្គុកបានត្រឹមស្ងាត់សម្លឹងមើលនាងដែលកំពុងស្រក់ទឹកភ្នែក។" ពេលនេះនាងគិតយ៉ាងម៉េចបន្តទៀត? " ឃើញថានាងសម្រួលអារម្មណ៍លែងយំ ទើបសួរ
" ខ្ញុំ...ខ្ញុំមិនដឹងទេ លោកក៏ដឹងថាខ្ញុំគ្មានគ្រួសារសាច់ញាតិទេ មានតែខ្លួនមួយប៉ុណ្ណោះ " នាងប្រាប់ទាំងទឹកមុខកំសត់ ឯនាយមិនតបក៏នៅសម្លឹងមើលមុខនាងដូចជាកំពុងតែគិតនូវរឿងអ្វីម្យ៉ាង។នាពេលល្ងាច
ភូមិគ្រឹះចន
រថយន្តបានបើកចូលមកខាងក្នុងបរិវេណផ្ទះ យូជីដែលអង្គុយខាងក្នុងឮហើយសប្បាយចិត្តជាខ្លាំង ខានជួបនាយស្ទើតែពេញមួយថ្ងៃទៅហើយ នាងពិតជានឹកនាយណាស់ នាងបានប្រញាប់ងើបយ៉ាងលឿន ដើរមកមុខច្រកទ្វារចាំទទួលនាយ តែក៏ទម្លាក់ទឹកមុខពេលឃើញនាយដើរចូលមកជាមួយនឹងមនុស្សស្រីម្នាក់ដែលខ្លួនមិមដែលស្គាល់។" បង...តើនាងជាអ្នកណា? "
" នាងគឺអ៊ុនជូ នាងនឹងមកស្នាក់នៅជាមួយយើងដែរ " នាងបានក្រឡេកទៅមើលអ៊ុនជូដែលនាងមានទឹកមុខធម្មតាសម្លឹងមើលមកខ្លួន យូជីនាងមានអារម្មណ៍មិនល្អនោះទេចំពោះនាង យល់ថាមិនស្រួលចិត្តពេលមានវត្តមាននាងនៅទីនេះ នាងប្រាកដជាបញ្ហាមួយសម្រាប់ទំនាក់ទំនងរបស់ខ្លួននិងជុងហ្គុកមិនខាន។To be Continued
_____
ជិតដល់វគ្គពិសេសហើយ ត្រៀមទឹកភ្នែកឱ្យហើយទៅអ្នកអាន😏

YOU ARE READING
បម្រើស្នេហ៍ម៉ាហ្វៀ
General Fictionព្រោះតែបំណុលរបស់ម្ដាយចុងត្រូវមកធ្វើជាស្រីកំណាន់របស់ម៉ាហ្វៀដោយមិនអាចប្រកែកបាន។ Jungkook X Kim Yuji Start 11.09.2023