" អ្នកនាងហេតុអ្វីក៏មកចាប់យកអាហាររបស់ខ្ញុំបែបនេះ? " យូជីសួរទៅកាន់នាងទាំងសម្លេងធម្មតាៗមិនខឹងឬគំហកអ្វីឡើយ តែនាងម្នាក់នោះបែរជាបង្ហាញទឹកមុខដូចជាមិនចូលចិត្តខ្លួនទាំងដែលមិនបានទៅធ្វើអីនាងសោះ។
" យកមិនបាន អាហារនៅទីនេះញ៉ាំបានសេរីមិនអញ្ចឹង "
" តែខ្ញុំបានចាប់វាមុនហើយ "
" មិនទាន់ចាប់ដាក់ចាន នៅតែជារបស់សេរីដែលខ្ញុំអាចយកបាន " នាងឆ្លើយចេញមកឡើងខុសទំនងតែម្ដង យូជីខ្ចិលជ្រលក់មាត់ជាមួយក៏យកទឹកក្រូចហើយដើរចេញទៅរកកន្លែងអង្គុយបាត់ទៅ។ជុងហ្គុកក្រោយនិយាយជាមួយនឹងស៊ីវ៉ូរួចហើយក៏ដើរមកអង្គុយក្បែរយូជីដែលនាងកំពុងតែញ៉ាំយ៉ាងស្ងៀមស្ងាត់។
" អម្បិញមិញនិយាយជាមួយអ្នកស្គាល់គ្នាមែនទេ? " នៅពេលដែលកំពុងតែឈរនិយាយគ្នាជាមួយនឹងស៊ីវ៉ូនាយក៏បានលួចងាកទៅមើលនាងខ្លះដែរុំ
" អត់ទេ "
" ចុះជាអ្នកណា? "
" គឺមិនស្គាល់ទេ "
" ចុះកាលដែលឃើញនិយាយជាមួយគ្នានោះ "
" គឺនាងបានមកចាប់យកអាហារដែលខ្ញុំបានចាប់មុនទៅនិយាយសួរនាំបន្តិចទៅ "
" ចុះអាហារនោះបានវិញទេ? "
" អត់នោះទេ ព្រោះខ្ញុំមិនចង់មានរឿង "ជុងហ្គុកមិននិយាយអ្វីក៏ងាករកមើលនារីម្នាក់នោះក៏ឃើញថាអង្គុយនៅតុមិនឆ្ងាយគ្នាប៉ុន្មាន ហើយក៏បានឃើញថាស៊ីវ៉ូនាយបានដើរទៅនិយាយជាមួយនាងទាំងស្នាមញញឹម។ ជុងហ្គុកក៏បានដើរទៅក្បែរស៊ីវ៉ូ។
" ស្រីថ្មីឯងមែនទេ? " នាយសួរទាំងខ្សឹបៗ
" ចាប់អារម្មណ៍ហ្ហេស? "
" ទេ!នាងប៉ះពាល់មនុស្សរបស់យើង យើងគួរដឹងហើយថាចាត់កាលយ៉ាងម៉េច មិនដាច់ដ៏ស្លាប់ទេ "
" ទោសពីបទអ្វី? "
" ពីបទដណ្ដើមអាហារមនុស្សរបស់យើង "
" ហឹស! ឯងនេះ " នាយរាងអស់សំណើចគ្រាន់តែប៉ុណ្ណឹងក៏ចាត់ការហើយចុះទម្រាំធ្វើបាបទៀតប៉ុណ្ណាទៅ ហើយនាយក៏មិនបានបដិសេធដែរក៏ងក់ក្បាលយល់ព្រម ឯជុងហ្គុកក៏ត្រឡប់ដើរទៅអង្គុយក្បែរយូជី។
" ថ្ងៃក្រោយបើមានអ្នកណាចង់ធ្វើបាបនាងត្រូវតែប្រាប់ខ្ញុំ "
" ចាស " នាងងក់ក្បាលហើយក៏ញ៉ាំបន្ត ជុងហ្គុកបានសម្លឹងនាងទាំងកំពុងតែគិតអ្វីម្យ៉ាង។នៅពេលកម្មពិធីបានបញ្ចប់អ្នកទាំងពីរក៏ត្រឡប់មកវិញ។ នៅពេលមកដល់បន្ទប់ជុងហ្គុកបានរុញនាងឱ្យខ្នងទល់នឹងជញ្ជាំងដៃឃាំងនាងហើយក៏ឱនមុខមកជិតនាង យូជីននាងមានការភ័យជាខ្លាំង។
" លោក...ចង់ធ្វើអី? " នាងសួរទាំងញ័រមាត់ ជុងហ្គុកក៏ញញឹមចុងមាត់ហើយឱនមកថើបថ្ពាល់របស់នាង។
" ក្រអូប...នាងគួរតែដឹងហើយថាខ្ញុំចង់ធ្វើអី " នាយបង្ហាញស្នាមញញឹមយ៉ាងខិលហើយដៃប៉ះបង្អូសពីលើមុខនាងចុះក្រោម។
" ពេល...នេះហ្ហេស? "
" ប្រាកដហើយ នាងចង់ឱ្យខ្ញុំធ្វើនៅពេលណា? " យូជីស្ងាត់មិនដឹងថាគួរតែតបបែបណា ក្នុងចិត្តនាងចង់បដិសេដទុកពេលឱ្យនាងត្រៀមខ្លួនបន្តិច បើនិយាយទៅខ្លាចនាយខឹង។ជុងហ្គុកមិននិយាយច្រើនក៏ឱនទៅសន្សឹមទៅលើបបូរមាត់របស់នាង នាងក៏បិទភ្នែកចាំទទួលវាទាំងភ័យខ្លួន បបូរអ្នកទាំងពីរក៏បានប៉ះគ្នា។
ជុងហ្គុកបានថើបជញ្ជក់មាត់នាងយ៉ាងមានជំនាញ ឯយូជីនាងមិនចេះបានតបការថើបមានតែនៅស្ងៀមឈរឱ្យនាយថើបប៉ុណ្ណោះ។
ជុងហ្គុកបានដកមាត់ចេញសម្លឹងមើលមុខនាងដែលនៅបិទភ្នែកនៅឡើយ។
" នេះមិនចេះថើបទេឬ? "
" ខ្ញុំមិនចេះទេព្រោះមិនដែលថើប "
" ហឹស!អញ្ចឹងចាំបងបង្រៀនតែត្រូវធ្វើតាមផងកុំនៅស្ងៀមឱ្យសោះ "
" ចាសៗ "ជុងហ្គ្កបានឱនមកថើបជញ្ជក់មាត់របស់យូជីម្ដងទៀត ដោយលើកនេះយូជីនាងមិននៅស្ងៀមនោះទេដោយស្នាមថើបទៅជុងហ្គុកនោះមិនសូវចេះតែក៏រៀន។ តែមួយភ្លាមនេះក៏ចេះធ្វើជុងហ្គុកញញឹមសប្បាយចិត្ត ក្នុងអំឡុងពេលដែលថើបមាត់គ្នា ជុងហ្គុកបានបណ្ដើរគ្នាទាំងមាត់នៅជាប់គ្នាសំទៅលើគ្នា។
នាយបានផ្ដួលនាងទៅល់គ្រែដោយនាយនៅពីលើនាងការថើបនៅបន្ត នាយពិយជាជក់ចិត្តនឹងការថើបមាត់របស់នាងណាស់មានអារម្មណ៍ផ្អែមទាក់ទាញជាងនារីៗដែលនាយធ្លាប់ទាក់ទង។
To be Continued
By : Evelyn
YOU ARE READING
បម្រើស្នេហ៍ម៉ាហ្វៀ
General Fictionព្រោះតែបំណុលរបស់ម្ដាយចុងត្រូវមកធ្វើជាស្រីកំណាន់របស់ម៉ាហ្វៀដោយមិនអាចប្រកែកបាន។ Jungkook X Kim Yuji Written by អាមី Start 11.09.2023