យូជីបានភ្ញាក់ឡើងបានអារម្មណ៍ថាឈឺពេញតែខ្លួនហើយមិនឃើញជុងហ្គុកនោះទេ នាងមិនបានស្លៀកពាក់អ្វីនោះទេគឺទទេស្អាតមានតែភួយដណ្ដប់ពីលើ នឹកឃើញដល់រឿងយប់មិញដែលនាងនុងជុងហ្គុកបានរួមមេត្រីជាមួយគ្នា ធ្វើឱ្យនាងយំមានការសោកស្ដាយចំពោះភាពបរិសុទ្ធរបស់នាងដែលត្រូវបាត់បង់ទៅលើមនុស្សដែលនាងមិនស្រឡាញ់។
នាងជូតទឹកភ្នែកឈប់យំហើយមើលម៉ោងឃើញថាវាម៉ោងប្រាំបួនទៅហើយនាងខកមិនបានទៅរៀនទេ នាងក៏បានព្យាយាមក្រោកទាំងឈឺខ្លួន នាងបានយកភួយមករុំដើរសំដៅទៅបន្ទប់ទឹកយឺតៗ។
មកដល់បន្ទប់ទឹកនាងបានបើកទឹកបើកឈូកងូត ដោយទឹកជាច្រើនដំណក់បានធ្លាក់មកលើខ្លួននាង នាងឈរក្រោមដំណក់ទឹកផ្កាឈូកទាំងយំខូចចិត្តតែម្នាក់ឯងក្នុងបន្ទប់ទឹក។
នៅពេលដែលងូតទឹកស្លៀកពាក់ហើយនាងក៏បានដើរចុះមកក្រោមរកអីញ៉ាំ នាងឃ្លានខ្លាំងណាស់ មកដល់ក៏ឃើញមានអាហាររៀបចំលើតុរួចជាស្រេច។
" នេះជាអាហារពេលព្រឹករបស់អ្នកនាង " អ្នកបម្រើស្រីម្នាក់ដែលឈរចាំនៅទីនោះក៏បានប្រាប់
" ចាស " នាងតបហើយក៏ដើរមកអង្គុយសម្លឹងមើលទៅម្ហូបទាំងនោះដោយក្នុងនោះឃើញមានស៊ុបប៉ូវទៀត។នាងមិនចាំយូរក៏ចាប់ផ្ដើមញ៉ាំអាហារទាំងនោះយ៉ាងស្ងៀមស្ងាត់ និងគួរខួរគិតនៅរឿងជាច្រើន។ ញ៉ាំសុខៗធ្វើឱ្យនាងនឹកឃើញនូវរឿងដល់យប់មិញឃើញថាជុងហ្គុកដូចជាមិនបានការពារនោះទេ។
" បង! " នាងបានហៅអ្នកបម្រើស្រីមុននេះ នាងឮហើយក៏បានដើរមកជិត
" ត្រូវអីមែនទេអ្នកនាង? "
" បងអាចជួយទៅទិញអីឱ្យខ្ញុំមួយបានទេ? "
" ទិញអីទៅអ្នកនាង? "
" គឺ...ទិញ..ទិញ...ទិញថ្នាំដែលលេបទៅមិនអាចឱ្យមានកូនបានក្រោយពី... " យូជីស្ទាក់ស្ទើក្នុងការនិយាយ នាងក៏បានយល់ពីអ្វីដែលនាងចង់និយាយ។
" ខ្ញុំដឹងហើយថាអ្នកនាងចង់បានអី " នាងឆាប់យល់ព្រោះនាងគឺជាអ្នកមានប្ដី
" ជួយទៅទិញឱ្យខ្ញុំឥឡូវមកណា៎ ចាំមកវិញខ្ញុំឱ្យលុយ " យូជី
" ចាស " នាងក៏បានដើរចេញទៅទិញឱ្យនាង នាងដកដង្ហើមធំហើយក៏ញ៉ាំអាហារបន្ត។នៅពេលញ៉ាំអាហារហើយនាងបានត្រឡប់ទៅបន្ទប់ បន្តិចក្រោយមកអ្នកបម្រើស្រីម្នាក់មិញនោះបានមកគោះទ្វារបន្ទប់ នាងក៏បានទៅបើកឃើញនាងមានទាំងកាន់ថាសដែលទឹកព្រមទាំងថ្នាំជាមួយគ្នា នាងបានហុចលុយឱ្យទៅនាងហើយក៏យកថាសនោះមក។
" អ្នកនាងលើសលុយហើយ "
" មិនអីទេយកទុកចុះ "
" អរគុណអ្នកនាង " នាងក៏ដើរត្រឡប់ទៅវិញ យូជីបិទទ្វារចូលមកអង្គុយលើសាឡុងប្រញាាប់លេបថ្នាំយ៉ាងលឿន។ក្រោយពីលេបថ្នាំហើយនាងក៏មានអារម្មណ៍ងងុយព្រោះគេងមិនទាន់ឆ្អែត ហើយក៏រាងល្វើយដែរ ក៏សម្រេចចិត្តដើរទៅគ្រែទម្លាក់ខ្លួនគេង។
ជុងហ្គុកបានត្រឡប់មកវិញនៅពេលរសៀល នាយបានដើរមកក្នុងបន្ទប់មកមើលយូជីយ៉ាងម៉េចហើយក៏ឃើញថានាងគេង នាយក៏បានដើរចេញទៅវិញទៅបន្ទប់ធ្វើការរបស់ខ្លួន។
មួយសន្ទុះក្រោយមកនាយក៏ត្រឡប់មកវិញប្រញាប់ចូលទៅក្នុងបន្ទប់ទឹកងូតទឹកផ្លាស់ខោអាវ ក្រោយពីរួចរាល់ក៏បានដើរមកជិតគ្រែមើលនាង។
" យប់មិញយើងធ្ងន់ដៃពេកហើយ ជាលើកទីមួយរបស់នាងផង " ជុងហ្គុកនិយាយទាំងញញឹមចុងមាត់បន្តិច សម្លឹងមើលនាងក្រមុំពេលកំពុងតែគេងលង់លក់មិនទាន់ក្រោក នាងប្រហែលជាអស់កម្លាំងខ្លាំងណាស់ហើយបានជាគេងៗយ៉ាងនេះ។
To be Continued
By : Evelyn
YOU ARE READING
បម្រើស្នេហ៍ម៉ាហ្វៀ
Ficción Generalព្រោះតែបំណុលរបស់ម្ដាយចុងត្រូវមកធ្វើជាស្រីកំណាន់របស់ម៉ាហ្វៀដោយមិនអាចប្រកែកបាន។ Jungkook X Kim Yuji Written by អាមី Start 11.09.2023