ត្រឡប់មកពីធ្វើការវិញក៏ញ៉ាំបាយជុំគ្នា នាយមិនសូវបង្ហាញកាយវិការយកចិត្តទុកផ្អែមល្ហែមដាក់ជាមួយនាងទៀតហើយនាយគឺអង្គុយញ៉ាំយ៉ាងធម្មយា ឯអ៊ុនជូនាងចេះតែរករឿងនិយាយជាមួយជុងហ្គុករហូត រកតែនាងនិយាយជាមួយនាយមិនបាន នាងកាន់តែអន់ចិត្តជាមួយនាយហើយ។
អាហារបានបញ្ចប់នាងក៏បានឡើងមកបន្ទប់ ឯជុងហ្គុកក៏ទៅបន្ទប់ធ្វើការរបស់នាយ ធ្វើកិច្ចការដែលនាយត្រូវធ្វើការ។
តុក!តុក! សម្លេងគោះទ្វារបានបន្លឺឡើងហើយទ្វារក៏បានបើក ដែលនោះគឺជាអ៊ុនជូនាងបានដើរចូលមកដោយក្នុងដៃកាន់ទឹកក្រូចច្របាច់មួយកែវ។
" នាងមានការអី? "
" នេះគឺទឹកក្រូច ខ្ញុំយកមកឱ្យលោក " នាងបានដាក់ទឹកក្រូចនៅលើតុរបស់នាយ នាយក៏មើលទៅក្រូចនោះនិងមុខនាងឆ្លាស់គ្នា។
" អរគុណ! នាងទៅសម្រាកចុះ "
" ចាស! " នាងក៏ដើរចេញទៅទ្វារ មុននាងបើកទ្វារនាងក៏បានងាកមើលទៅជុងហ្គុកបន្តិចមុននឹងនាងបើកទ្វារដើរចេញទៅ។
យូជីនៅក្នុងបន្ទប់នាងកំពុងតែអង្គុយគិតពីជុងហ្គុកនិងអ៊ុនជូ នាងឆ្ងល់និងចង់ដឹងណាស់ថាអ្នកទាំងពីរជាអ្វីជាមួយគ្នា ជាមិត្ត? ជាសង្សារចាស់? បើជាសង្សារចាស់ តើនាយស្រឡាញ់នាងខ្លាំងទេ ចុះបើស្នេហ៍ចាស់រើឡើង នាងគិតយ៉ាងម៉េច? នាងមិនឱ្យរឿងនេះកើតឡើងនោះទេ។
" ខ្ញុំនឹងព្យាយាមមិនឱ្យរឿងនោះកើតឡើងទេ " នាងនិយាយទាំងអួលដើមក ស្រក់ទឹកភ្នែកចុះមកទាំងភ័យខ្លាចជាខ្លាំង។
ម៉ោង11ចប់ទើបនាយបញ្ចប់ការងារនាយហើយរួចរាល់ ចុះមកដល់បន្ទប់ក៏នៅតែឃើញនាងមិនទាន់គេងនៅឡើយ។
" ហេតុអីក៏អូនមិនទាន់គេង? "
" អត់បងអូនគេងមិនលក់ទេ " ឮហើយនាយក៏បានឡើងមកលើគ្រែទម្លាក់ខ្លួនគេងទាញនាងមកឱបក្នុងរង្វង់ដៃ នាពេលបានស្ថិតនៅក្នុងរង្វង់ដៃរបស់នាយអារម្មណ៍អន់ចិត្តទាំងប៉ុន្មានក៏រលាយអស់ ដោយនាងទទួលបានភាពកក់ក្ដៅ នាងបានបិទភ្នែកគេងទាំងស្នាមញញឹមសប្បាយចិត្ត។ថ្ងៃនេះជាថ្ងៃអាទិត្យជុងហ្គុកមិនបានទៅធ្វើការនោះទេ តែមិនបានន័យថានាយទំនេរឡើងគឺនាយបានធ្វើការនៅក្នុងបន្ទប់ធ្វើការរបស់នាយ។
យូជីនាងនៅក្នុងបន្ទប់កំពុងតែលេងជាមួយរ៉ូប៊ីឆ្កែរបស់នាង លេងៗនាងក៏ស្រាប់តែធុំឆ្ងុយដែលជាក្លិននំ។
" ក្លិននំ? ពិតជាឆ្ងុយណាស់ ធុំក្លិនហើ
យឃ្លានចង់ញ៉ាំតែម្ដង ទៅមើលសិន " នាងបាងើបដើរចេញទៅ ចុះមកដល់ក្រោមក៏ស្វែងរកក្លិនឆ្ងុយទាំងនោះដែលវាចេញពីផ្ទះបាយឃើញថាអ៊ុនជូនាងបានយកនំចេញពីឡដុត ពេលដឹងថានាងជាអ្នកធ្វើខ្លួនក៏អស់អារម្មណ៍ឃ្លានតែម្ដង។
" អុ៎!អ្នកនាង ចង់ញ៉ាំនំទេ? "
" អត់ទេ ខ្ញុំមិនឃ្លានទេ ខ្ញុំគ្រាន់តែមកចង់យកទឹកផង " នាងក៏បានដើរទៅទូរទឹកកក ដោយអ៊ុនជូនាងបានតាមសម្លឹងមើល យូជីបានបើកទូរទឹកកកយកទឹកមកចាក់ផឹក មើលទៅនាងក្មេងស្រស់ស្អាតណាស់ តែសម្រស់ចាញ់នាងកាលពីដប់ឆ្នាំមុនបើប្រៀបធៀបនាងអាចស្អាតជាង នេះជាអ្វីដែលនាងគិត។
" មើលអ្នកនាងដូចជាក្មេងជាងខ្ញុំ អញ្ចឹងខ្ញុំសុំហៅអ្នកនាងថាប្អូនស្រីហើយ " នាងនិយាយធ្វើឱ្យយូជីប្រុងនឹងផឹកទឹកងាកមុខមក
" ចាស!តាមចិត្តបងស្រីចុះ " នាងនិយាយហើយក៏ផឹកទឹក ផឹករួចហើយក៏បានឡើងទៅខាងលើវិញទាំងខកបំណងពេលដែលមិនបានញ៉ាំនំ។
អ៊ុនជូនាងក៏បានរៀបចំនំដាក់លើចាន នំនេះនាងគឺធ្វើសម្រាប់មនុស្សម្នាក់គឺជុងហ្គុក ក្រោយរៀបចំរួចហើយនាងក៏បានដើរយកទៅឱ្យនាយ។
" នេះនំសម្រាប់លោក? " នៅពេលឃើញនំនាយចងចិញ្ចើមដាក់នាង
" នាងក៏ដឹងថាខ្ញុំមិនចូលចិត្តផ្អែម "
" ខ្ញុំដឹង!តែនំនេះមិនផ្អែមទេ លោកអាចញ៉ាំបាន បើមិនជឿលោកអាចសាកភ្លក់មើលចុះ " នាងបានចាក់នំមួយដុំទៅឱ្យនាយភ្លក់ នាយសម្លឹងមើលនំនោះមិនចង់ញ៉ាំវានោះទេ
" សាកទៅវាមិនផ្អែមទេ លោកអាចនឹងចូលចិត្តក៏ថាបាន " នាងតឿន នាយក៏បានហាមាត់សាកភ្លក់នំនេះមួយម៉ាត់ ទំពារក្នុងមាត់ទទួលដឹងរសជាតិថាវាមិនផ្អែមនោះទេ វាផ្អែមដែរតែផ្អែមតិចតួចប៉ុណ្ណោះ ហើយថែមទាំងឆ្ងាញ់ត្រូវមាត់នាយទៀតផង។
" នាងទិញមកពីណា? "
" មិនបានទិញ គឺខ្ញុំជាអ្នកធ្វើ "
" ពិតមែន! "
" ចាស! ដោយសាររស់នៅទីនោះខ្ញុំមិនស្គាល់អ្នកណាទេ វាពិតជាអផ្សុកណាស់ ទើបខ្ញុំរៀនធ្វើនំកែបំបាត់ភាពអផ្សុករបស់ខ្ញុំ ហើយវាក៏ក្លាយទៅជាចំណង់ចំណូលចិត្តរបស់ខ្ញុំក្នុងការធ្វើនំ "
" បើវាជាចំណង់ចំណូលចិត្តរបស់នាង ហេតុអីក៏មិនបើកហាងលក់តែម្ដងទៅ? "
" ក៏ធ្លាប់គិតដែរ លោកនៅញ៉ាំនំបន្តចុះ ខ្ញុំចេញទៅវិញហើយ " នាងក៏បានដើរចេញពីបន្ទប់របស់នាយ ឯនាយក៏សម្លឹងមើលនំមួយចាននេះ។
_____
To be Continued
By : អាមី-Amy
YOU ARE READING
បម្រើស្នេហ៍ម៉ាហ្វៀ
General Fictionព្រោះតែបំណុលរបស់ម្ដាយចុងត្រូវមកធ្វើជាស្រីកំណាន់របស់ម៉ាហ្វៀដោយមិនអាចប្រកែកបាន។ Jungkook X Kim Yuji Written by អាមី Start 11.09.2023