+ថ្ងៃថ្មី
យូជីនាងបានភ្ញាក់ដោយសភាពនាងគឺមានស្នាមជាំពេញខ្លួន ហើយខ្លួនក៏ទ្រោមយប់មិញជុងហ្គុកខ្លាំងជាងយប់ដំបូងទៅទៀត។
" ម៉ោងដប់ព្រឹកហើយ ហ្ហើយ!! " នាងដកដង្ហើមធំហើយក៏បិទភ្នែកវិញ គឺនាងខកមិនបានទៅរៀនទៀតហើយ
" បើតែអញ្ចឹងរាល់ថ្ងៃប្រាកដជាត្រូវឈប់រៀនហើយមើលទៅ "នាងបានងើបទៅងូតទឹកស្លៀកពាក់ក្រោយពីរួចរាល់ហើយនាងក៏បានដើរចុះមកខាងក្រោម។
" អ្នកនាងឃ្លានហើយមែនទេចាំខ្ញុំរៀបចំជូន " នាងអ៊ីវ៉ាដែលជាអ្នកបម្រើស្រីកាលពីម្សិលក៏បានចូលមកសួរនាំ
" ចាស " យូជីនាងងក់ក្បាល អ៊ីវ៉ានាងក៏ប្រញាប់ដើរចេញទៅរៀបចំយូជីដោយនាងអផ្សុកនាងក៏បានដើរទៅបន្ទប់ទទួលភ្ញៀវអង្គុយមើលទូរទស្សន៍។
" អាហារបានរៀបចំរួចហើយអ្នកនាង " អង្គុយមើលបានបន្តិចអ៊ីវ៉ានាងក៏បានដើរមកប្រាប់
" ចាស " យូជីបិទទូរទស្សន៍ហើយងើបដើរទៅតុអាហារក្រោយអាហារបានបញ្ចប់យូជីនាងពិតជាអផ្សុកខ្លាំងណាស់មិនដឹងថាគួរធ្វើអ្វីទេ បើចង់ចេញក្រៅត្រូវសុំអនុញ្ញាតពីជុងហ្គុកទៀត ពិតជាពិបាកណាស់សម្រាប់នាង។
យូជីនាងបានដើរមកសួនក្រោយផ្ទះដែលមានអាងផងដែរ នាងបានដើរទៅអង្គុយលើអង្គុយអាងទឹកដែលមាន ឆ័ត្រការពារពីពន្លឺព្រះអាទិត្យផងដែរ នាងសម្លឹងមើលទៅអាងទឹកយ៉ាងស្ងៀមស្ងាត់។
" មកអង្គុយទីនេះធ្វើអី ម៉េចមិនទៅអង្គុយខាងក្នុង " សម្លេងជុងហ្គុកបានបន្លឺឡើងហើយយូជីនាងក៏ងាកទៅមើលនាយដែលកំពុងតែឈរដាក់ដៃក្នុងហោប៉ៅខោសម្លឹងមកកាន់នាង។
" ព្រោះអផ្សុកពេកទើបចង់មកអង្គុយខាងក្រៅឱ្យវាប្លែកអារម្មណ៍ខ្លះ "
" បងធ្លាប់ប្រាប់អូនហើយមែនទេថាបើចង់ចេញក្រៅអាចប្រាប់បងបាន " ជុងហ្គុកនិយាយដោយមកឈរចំពោះមុខយូជី
" ខ្ញុំខ្លាចថាលោករវល់ទើបមិនហ៊ាននិយាយ "
" ហឹស!ចាប់ពីម៉ោងនេះបងទំនេរហើយ អូនចង់ទៅណាក៏ប្រាប់បងមកបងជូនទៅបានទាំងអស់ ហើយក៏គួរតែប្ដូរទម្លាប់ហៅចេញផង "
" ចាស ពេលនេះមិនទាន់ដឹងថាចង់ទៅណាទេ សុំគិតមើលសិន "
" សាកហៅបងទៅមើល "
" ចាសបង "
" បងមួយមាត់បែបនេះអូនមិនចូលត្រចៀកសោះ "
" ចាសបងសម្លាញ់ "
" ល្អណាស់ បែបនេះទើបគួរឱ្យស្រឡាញ់ " ជុងហ្គិកក៏បង្ហាញស្នាមញញឹមចុងមាត់ ដោយចាប់ចង្កានាងងើយឡើងលើដោយនាយក៏បានឱនមកថើបមាត់របស់នាង។ ថើបជញ្ជក់យកភាពផ្អែមចេញពីមាត់របស់នាងក្រមុំកាន់តែថើបកាន់តែជក់ចិត្តស្ទើរតែទ្រាំមិនបានចង់ចាប់តែនាងអុកនៅកន្លែងនេះទេ។នាងក៏បានដកមាត់ចេញមុនព្រោះនាយថផបជញ្ជក់ឡើងនាងចង់អស់ខ្យល់ទៅហើយ។
" ហេតុអីក៏ដកមាត់ចេញ? " នាយសួរដោយចងចិញ្ចើមមិនពេញចិត្តកំពុងតែជក់ចិត្តផង នាងឃើញបែបនេះក៏ប្រញាប់និយាយបកស្រាយ
" គឺដោយសារខ្ញុំជិតអស់ខ្យល់ទើបដកមាត់ចេញបែបនេះ បើធ្វើឱ្យលោកមិនពេញចិត្តឱ្យខ្ញុំសូមទោសផង " នាងនិយាយទាំងខ្លាចមិនហ៊ានសម្លឹងមើលមុខនាយ ព្រោះនាងបានធ្វើឱ្យនាយទើសចិត្ត។ជុងហ្គុកឮហើយក៏ប្ដូរទឹកមុខមកជាធម្មតាវិញដោយងើយមុខនាងមកសារជាថ្មី។
" អូនប្រហែលជាមិនទាន់ជំនាញនឹងការថើបគ្នានោះទេ ទើបឆាប់អស់ខ្យល់បែបនេះ បើអញ្ចឹងចាំបងបង្រៀនឱ្យអូនចេះថើប នឹងឱ្យអូនបានថើបជាមួយបងឱ្យបានយូរ " នាយនិយាយដោយទឹកមុខយ៉ាងខិល ឯយូជីឮអញ្ចឹងក៏លេបទឹកមាត់ក្អឹកៗមានអារម្មណ៍ភ័យញាប់ញ័រចំពោះនាយ។To be Continued
By : Evelyn

YOU ARE READING
បម្រើស្នេហ៍ម៉ាហ្វៀ
General Fictionព្រោះតែបំណុលរបស់ម្ដាយចុងត្រូវមកធ្វើជាស្រីកំណាន់របស់ម៉ាហ្វៀដោយមិនអាចប្រកែកបាន។ Jungkook X Kim Yuji Start 11.09.2023