ភាគ26

462 25 1
                                    

     យូជីនាងមិនហ៊ានសួរអ្វីទៀតច្រើន ខ្លាចថានាយមិនពេញចិត្តនឹងធុញខ្លួន ទោះក្នុងចិត្តនាងមិនចង់ឱ្យអ៊ុនជូស្នាក់នៅទីនេះជាមួយក៏ដោយ នាងអាចធ្វើអីបានបើនាងត្រឹមជាស្រីកំណាន់កំដរអារម្មណ៍របស់នាយប៉ុណ្ណោះ មិនមានសិទ្ធដូចជាប្រពន្ធឯណា គឺមានតែយល់ស្របតាមនាយទើបត្រូវ។

     អ៊ុនជូត្រូវបានអ្នកបម្រើរៀបចំបន្ទប់គេងឱ្យនៅជាន់លើក្បែរនឹងបន្ទប់របស់ជុងហ្គុកដែរ ក្រោយរៀបចំឥវ៉ាន់ដាក់បន្ទប់រួចរាល់ នាងក៏មកអង្គុយញ៉ាំអាហារជុំគ្នាជាមួយនឹងអ្នកទាំងពីរ។

យូជីនាងបានងាកមើលទៅជុងហ្គុកទាំងចម្លែងចិត្តណាស់ ថ្ងៃនេះនាយមិនផ្អែមល្ហែម មិនយកចិត្តទុកដាក់ជាមួយខ្លួនដូចរាល់ដងសោះ គឺគិតតែពីអង្គុយញ៉ាំយ៉ាងស្ងៀមស្ងាត់ និងចេះតែសម្លឹងទៅកាន់អ៊ុនជូរហូត។

" ជុងហ្គុក!តើលោកអាចជួយខ្ញុំរឿងមួយទៀតបានទេ? " អ៊ុនជូ
" ជួយអ្វី? "
" គឺខ្ញុំចង់រកការងារធ្វើ ខ្ញុំមិនចង់នៅស្ងៀមទេ លោកជួយខ្ញុំផងទៅ "
" ស្អែកនេះនាងទៅជាមួយខ្ញុំ "
" អរគុណណាាស់ជុងហ្គុក " នាងញញឹមសប្បាយចិត្តដែលនាយបានជួយនាង ឯយូជីនាងបានសម្លឹងអ្នកទាំងពីរទាំងអន់ចិត្តជាខ្លាំងតែមិនអាចនិយាយអ្វីបាន បានត្រឹមសម្ងំញ៉ាំយ៉ាងស្ងៀមស្ងាត់។

     យូជីបានមកបន្ទប់ក្រោយអាហារពេលល្ងាចបានបញ្ចប់ នាងដើរមកអង្គុយលើគ្រែរួចក៏ដកដង្ហើមគិតពីរឿងរ៉ាវជាច្រើននៅថ្ងៃនេះ។

" តើចុងក្រោយខ្ញុំនឹងដូចស្រីកំណាន់ដទៃទៀតមែនទេ " និយាយចប់ភ្លាមទឹកភ្នែកក៏ស្រក់ហូរចុះមកទាំងខូចចិត្ត នឹងវាសនាខ្លួនឯងដែលត្រូវមកក្លាយជាស្រីកំណាន់របស់នាយដែលគេចង់បោះចោលពេលណាក៏បានពេលដែលសប្បាយអស់ចិត្ត បើនាងមិនស្រឡាញ់នាយវានឹងងាយស្រូលណាស់ក្នុងការត្រៀមចិត្តត្រូវនាយបោះបង់ហើយអាចនឹងសប្បាយចិត្តថែមទៀតផងដែលបានចាកចេញពីនាយ តែនាងគឺបានស្រឡាញ់នាយទៅហើយវាពិបាកណាស់ក្នុងការធ្វើចិត្ត នាងពិតជាមិនចង់ឱ្យនាយបោះបង់ខ្លួនដូចជាស្រីកំណាន់ដទៃឡើយ នាងមិនចង់នោះទេ នាងចង់នៅក្បែរនាយរហូត។

     នាងព្យាយាមជូតទឹកភ្នែកចេញពេលដែលជុងហ្គុកបានដើរចូលមក ហើយនាងបានព្យាយាមញញឹមទៅកាន់នាយ នាយមិននិយាយច្រើនក៏ដោះសម្លៀកបំពាក់ដើម្បីនឹងចូលទៅងូតទឹក។

" ចាំអូនជួយ " នាងងើបមកជួយដោះអាវឱ្យនាយ ដោយនាយនៅសម្លឹងមើលមុខនាង
" ងូតទឹកជាមួយទៅ " នាយបន្លឺឡើងហើយ នាងក៏ងក់ក្បាលទាំងស្នាមញញឹមសប្បាយចិត្ត ដោះសម្លៀកបំពាក់រួចរាល់ទាំងពីរនាក់ហើយ ក៏បានដើរចូលមកក្នុងបន្ទប់ទឹក នាយឱនមកថើបមាត់យូជីមាត់ប្រុងនឹងប៉ះគ្នាទៅហើយសម្លេងគោះទ្វារក៏បានបន្លឺឡើង ធ្វើឱ្យដាច់ចង្វាក់អស់

" ចាំបងទៅមើល " នាយដើរទៅចេញដោយស្លៀកកន្សែង ពេលបើកទ្វារមកក៏ឃើញថាជាអ៊ុនជូ ពេលនាងឃើញនាយស្លៀកត្រឹមកន្សែងបែបនេះនាងក៏ងាកមុខចេញ
" អ៎ុះ!ជុងហ្គុកខ្ញុំរំខានលោកហើយ "
" នាងមករកខ្ញុំមែនការអី? " នាងឮសំណួរនាយហើយក៏ងាកមកវិញទាំងមិនហ៊ានមើលនាយចំៗ
" គ្រាន់តែមកចង់អរគុណ ដែលលោកបានជួយខ្ញុំប៉ុណ្ណោះ បើមិនបានលោកពេលនេះខ្ញុំប្រហែលជាគេងនៅចិញ្ចើមផ្លូវទៅហើយ "
" យល់ក៏ដល់ទំនងទំនាក់យើងពីមុន ទើបខ្ញុំជួយនាង យ៉ាងណាក៏ជាមនុស្សធ្លាប់ស្គាល់គ្នា "
" ត្រូវហើយ អញ្ចឹងខ្ញុំមិនរំខានលោកទៀតទេ " នាងក៏បានដើរចេញទៅវិញដោយស្នាមញញឹម នាយក៏បានបិទទ្វារវិញដោយឈរគិត។
  
     ដោយចាំយូរពេកយូជីនាងក៏បានចេញមករកនាយដោយស្លៀកកន្សែង ឃើញនាយឈរស្ងៀមហើយនាងក៏បានដើរចូលទៅឱបនាយពីក្រោយ។
" បងកំពុងតែគិតអី? "
" គ្មានទេ " នាយបែរមករកនាងហើយក៏ឱនមកថើបជញ្ជក់មាត់នាងព្រមទាំងលើកបីនាងទៅបន្ទប់ទឹកវិញ ហើយសង្រ្គាមស្នេហ៍ក៏បានកើតឡើង។

To be Continued

#ទម្រាំបានមួយភាគៗឱ្យអ្នកទាំងអស់គ្នាអានវាមិនងាយទេ តែក៏យល់អារម្មណ៍អ្នកអានដែលទន្ទឹងរង់ចាំ អេតមីននឹងព្យាយាមសរសេរឱ្យបានទៀងទាត់ កុំឱ្យតែអ្នកអានរត់ចោលអេតមីនទៅបានហើយ។

បម្រើស្នេហ៍ម៉ាហ្វៀWhere stories live. Discover now