ភាគ15

736 12 1
                                    

+បន្ទប់គេង

ជុងហ្គុកបានផ្ដួលនាងទៅលើគ្រែហើយមកសង្គ្រប់នាងពីលើហើយឱនមកថើបមាត់របស់នាង។ ថើបផងជញ្ជក់ផងឡើងនាងតាមមិនទាន់ទៅហើយព្រោះនាងមិនពូកែថើប នាយគិតតែពីថើបជញ្ជក់មិនឈប់ ថើបហើយថើបទៀត កាលដែលនាយគិតតែពីថើបជញ្ជក់បែបនេះ ចង់បង្រៀននាងឱ្យឆាប់ចេះថើប។

ថើបជញ្ជក់បានមួយសន្ទុះនាងហាក់ចេះថើបតបតដែលនាយមានការពេញចិត្តជាខ្លាំងទោះនាងមិនទាន់ស្ទាត់ជំនាញតែក៏អាចទទួលយកបាន ហើយជុងហ្គុកក៏បានដកមាត់ចេញ។
" យ៉ាងម៉េចចេះថើបហើយឬនៅ? " នាយសួរទាំងទឹកមុខខិលសម្លឹងមើលអ្នកដែលនៅក្រោមខ្លួន។
" គឺ...មិនដឹងទេ "
" ហឹស!បើអញ្ចឹងចាំបងបង្រៀនអូនបន្ថែមទៀត " ជុងហ្គុកនិយាយហើយក៏ឱនទៅថើបជញ្ជក់មាត់របស់នាងម្ដងទៀត ហើយថើបលើកនេះសង្ឃឹមថានាងនឹងចេះយ៉ាងពិតប្រាកដ។

នាយមិនត្រឹមតែបង្រៀនថើបជញ្ជក់មាត់គ្នាធម្មតានោះទេ កាន់តែថើបកាន់តែស្លង់អារម្មណ៍ នាយបានយកដៃសោយរ៉ូបរបស់នាងឡើងលើព្រមទាំងអង្អែលលើភ្លៅនាងថ្នមៗយ៉ាងស៊ីអារម្មណ៍។

នាយបានឈប់ថើបហើយក៏ចាប់ផ្ដើមដោះអាវរបស់ខ្លួនចេញ នាងឃើញហើយក៏ដឹងថានាយចង់ធ្វើអីខ្លួនហើយ។
" លោក- "
" បង! " ជុងហ្គុកនិយាយដោយសម្កត់សម្លេងដូចជាការបង្គាប់ឱ្យនាងហៅបង
" អឺ...បងប្រុងធ្វើអី? "
" បងថាអូនគួរតែដឹងក្នុងចិត្តហើយ " ជុងហ្គុកឱនមកជិតមុខរបស់នាងដោយទល់ច្រមុះនឹងគ្នា នាងក៏ហាក់មានអារម្មណ៍ញាប់ញ័រជាមួយនឹងទង្វើមួយនេះផងដែរ។
" ពេល...នេះហ្ហេស? " នាងសះរទាំងញ័រមាត់ ជុងហ្គុកមិននិយាយហើយក៏មកថើបជញ្ជក់មាត់របស់នាង។

...

យូជីបានបើកភ្នែកសន្សឹមៗងាកទៅម្ខាងក៏ឃើញជុងហ្គុកកំពុងតែអង្គុយចុចមើលទូរស័ព្ទ នាយដឹងថានាងភ្ញាក់ក៏បានងាកទៅរកនាង។
" ភ្ញាក់ហើយ? "
" ចាស " នាងឆ្លើយទាំងមិនចង់រួចព្រោះស្អកក(គួរតែយល់ហើយ🌚)
" ល្ងាចនេះចង់ចេញទៅណា៎ទេ? បងជូនទៅ "
" អូន...គ្មានកម្លាំងចេញទៅក្រៅទេ "
" អញ្ចឹងចាំស្អែកក៏បាន ចុះឃ្លានហើយឬនៅ? "
" គឺឃ្លានហើយ "
" ចាំបងឱ្យគេលើកអាហារមកឱ្យអូន " ជុងហ្គុកនិយាយហើយក៏ឱនមកថើបថ្ងាសរបស់យូជីមួយខ្សឺតរួចក៏ងើបដើរទៅបន្ទប់ទឹកទាំងស្រាត ននលគក យូជីឃើញអញ្ចឹងក៏យកភួយក្របបាំងមុខជិត។
" ហេតុអីក៏មិនចេះខ្មាសអៀនសោះអញ្ចឹង " នាងនិយាយតិចៗទាំងអៀន ព្រោះរាងកាយនាយទាក់ទាញខ្លាំងណាស់។

ក្រោយពីងូតទឹកស្លៀកពាក់ហើយរួចរាល់ទាំងពីរនាក់ហើយ អ្នកបម្រើក៏បានលើកអាហារមកដល់ក្នុងបន្ទប់រៀបចំដាក់លើតុយ៉ាងត្រឹមត្រូវ ក្រោយដាក់រួចអ្នកបម្រើក៏ចេញត្រឡប់ទៅវិញ។ 
" ឆាប់ញ៉ាំទៅ ញ៉ាំបំពេញកម្លាំងដែលបញ្ចេញទៅឱ្យមានមកវិញ "
" ចាស " យូជីនាកក៏ចាប់ផ្ដើមញ៉ាំណាមួយក៏ដូចជាឃ្លានដែរហើយ ជុងហ្គុកមិនទាន់ញ៉ាំទេគឺនៅមើលមុខនាងញ៉ាំទាំងញញឹមចុងមាត់។

យូជីនៅពេលមានមនុស្សសម្លឹងមើលនាងញ៉ាំបែបនេះនាងធ្វើខ្លួនមិនត្រូវសោះដូចជាខ្មាសៗយ៉ាងម៉េចទេ។
" លោ-បងមិនញ៉ាំទេហ្ហេស? "
" បងមិនទាន់ឃ្លានអូនញ៉ាំសិនទៅ "
" ញ៉ាំជាមួយគ្នាទៅ អូនញ៉ាំតែឯងដូចជាមិនសម "
" ក៏បាន!បងតាមអូន " នាយក៏ចាប់ផ្ដើមញ៉ាំដោយយូជីនាងក៏ញញឹម ហាក់មានអារម្មណ៍ល្អជាមួយនាយបន្តិចដែរ ហើយក៏ញ៉ាំបន្ត។

____________________
To be Continued
By : Evelyn

បម្រើស្នេហ៍ម៉ាហ្វៀWhere stories live. Discover now