ជុងហ្គុកបាននាំអ៊ុនជូមកក្រុមហ៊ុនរបស់នាយ ជួនជាលេខាចាស់នាយបានលាឈប់ប៉ុន្មានថ្ងៃមុន នាយសម្រេចចិត្តថាឱ្យនាងធ្វើជាលេខាេរបស់នាយតែម្ដងទៅ។
" អរគុណខ្លាំងណាស់ ជុងហ្គុក លោកនៅតែល្អជាមួយខ្ញុំដូចដើម " នាងបានចូលទៅចាប់ដៃនាយពោលពាក្យអរគុណទាំងស្នាមញញឹម សប្បាយចិត្តបំផុតដែលនាយនៅតែព្រមជួយនាង។
" យ៉ាងណាក៏ធ្លាប់ស្គាល់គ្នា " នាយដកដៃចេញពីនាងវិញ ធ្វើឱ្យនាងទម្លាក់ទឹកមុខចុះបន្តិចដែរតែក៏នៅតែបញ្ចេញស្នាមញញឹមដាក់នាយ ហើយនាយក៏និយាយបន្ត
" ការងារបើមិនយល់ត្រង់ណា អាចមកសួរនាំខ្ញុំ ឬជំនិតខ្ញុំបាន "
" ចាស " នាងក៏បានដើរចេញពីបន្ទប់ការិយាល័យរបស់នាយ ទៅកន្លែងធ្វើការរបស់នាង។
ជុងហ្គុកបានសម្លឹងមើលដៃកន្លែងដែលនាងបានចាប់ទាំងនឹកគិតជារឿងជាច្រើន ពិសេសរឿងអតីតកាលដែលអ្នកទាំងពីរធ្លាប់មានទំនាក់ទំនងស្អិតរមួលជាមួយគ្នា ដែលវាមានតាំងពីដប់ឆ្នាំមុនពេលដែលនាយប្រលោកចូលវិស័យម៉ាហ្វៀដំបូងៗមកម្ល៉េះ។
កាលពីដប់ឆ្នាំមុននាយនិងនាងគឺធ្លាប់ជាសង្សារនឹងគ្នា ដែលពេលនោះអ្នកទាំងពីរស្រឡាញ់គ្នាខ្លាំងណាស់ ពិសេសជុងហ្គុកគឺស្រឡាញ់នាង ជាងនាងស្រឡាញ់នាយទៅទៀត នាយតែងធ្វើអ្វីផ្ដល់គ្រប់យ៉ាងដែលនាងចង់បាន មិនថាក្ដីស្រឡាញ់ ការយកចិត្តទុក្ខ ឬរបស់ប្រើប្រាស់និយមអ្វីនោះទេ នាយផ្ដល់ឱ្យទាំងអស់ ទោះពេលនោះខ្លួនមិនទាន់មានលុយច្រើន មិនទាន់ជោគជ័យលើការងាររបស់នាយក៏ដោយ។
តែមិននឹកស្មានថារយ:ពេលបីឆ្នាំក្រោយមកនាងក៏បានសុំបែកខ្លួន ព្រោះនាងប្រាប់ថានាងភ័យខ្លាច នាងមិនចូលចិត្តពពួកម៉ាហ្វៀអីទាំងអស់នោះទេ វាខុសច្បាប់ ហើយក៏មិនមានសុវត្ថិភាព នាងខ្លាចថានាងគ្មានអនាគតពេលនៅជាមួយនាយ ស្របពេលនោះនាយមានបញ្ហាជាម៉ាហ្វៀដទៃទៀតផងនោះ ទើបនាងសម្រេចចិត្តសុំបែកនាយតែម្ដង។ ក្រោយបែកនាយដោយនាងបានទៅទាក់ទងជាមួយនឹងជនជាតិអង់គ្លេសម្នាក់ ហើយចេញពីប្រទេសចាកចាលនាយបាត់ ពេលនោះនាយពិតជាឈឺចាប់ណាស់ ឈឺស្ទើតែស្លាប់ខ្លួនទៅហើយ នេះក៏ជាមូលហេតុមួយដែលនាយតែងតែប្ដូរស្រីកំណាន់ពីម្នាក់ទៅម្នាក់ អាចថាដើម្បីបំភ្លេចនាងក៏ថាបាន តែមិនដឹងថារយ:ពេលប្រាំពីរឆ្នាំក្រោយពេលដែលបានបែកគ្នាជាមួយនាង តើនាយបានបំភ្លេចនាងហើយឬក៏នៅទេ? ចុះបើបំភ្លេចបានហើយ តើស្នេហ៍ចាស់អាចរើឡើងវិញទេ? រឿងនេះមានតែក្នុងចិត្តនាយទេដែលដឹងច្បាស់
" ហឹម.... " នាយបានដកដង្ហើមធំក្រោយបពីគិតរឿងរ៉ាវពីអតីត នាយមិនចង់គិតពីវាទៀតទេ ក៏បញ្ឈប់ការគិត មើលពិនិត្យមើលការងាររបស់ខ្លួនវិញ។
YOU ARE READING
បម្រើស្នេហ៍ម៉ាហ្វៀ
General Fictionព្រោះតែបំណុលរបស់ម្ដាយចុងត្រូវមកធ្វើជាស្រីកំណាន់របស់ម៉ាហ្វៀដោយមិនអាចប្រកែកបាន។ Jungkook X Kim Yuji Written by អាមី Start 11.09.2023