Part6:មុខពេលគេងក៏គួរឱ្យស្រឡាញ់

839 14 0
                                    

តុក!តុក!ឮសម្លេងគេគោះទ្វារយូជីនាងក៏រត់ទៅបើកទ្វារតែម្ដង

" នេះឥវ៉ាន់របស់អ្នកនាង " អ្នកបម្រើម្នាក់បានយកវ៉ាលីព្រមទាំងកាបូបមកឱ្យយូជី
" ចាសអរគុណ " នាងបានយកឥវ៉ាន់របស់នាងចូលមកក្នងបន្ទប់
" តើខោអាវរបស់ខ្ញុំត្រូវយកទុកនៅឯណាទៅ? " ដោយនាងមើលជាទៅបន្ទប់មិនឃើញមានទូរសម្លៀកបំពាក់នាងក៏សួរ
" នោះជាបន្ទប់ដាក់សម្លៀកបំពាក់ " នាយចង្អុលទៅទ្វារមួយនៅក្នុងបន្ទប់ឯយូជីនាងក៏ដើរចូលទៅបន្ទប់នោះព្រមជាមួយឥវ៉ាន់របស់នាង

មកដល់បន្ទប់ដាក់សម្លៀកបំពាក់នាងមើលភ្នែកធំៗមើលចុះវាគ្រាន់តែជាបន្ទប់ដាក់សម្លៀកបំពាក់សោះតែធំជាងបន្ទប់នាងគេងទៅទៀត។

" តើខ្ញុំគួរដាក់នៅទីណាទៅ?បើគ្រប់ទូរសុទ្ធតែខោអាវរបស់នាយម្នាក់នោះទាំងអស់ហ្នឹង " យូជីនិយាយហើយនាងក៏បានដើររកមើលកន្លែងដែលអាចដាក់សម្លៀកបំពាក់បានហើយក៏រកឃើញមួយដែលនៅទំនេរ
" មានទូរទំនេរដែរតើ រៀបចំសិន " យូជីខាប់ផ្ដើមរៀបចំសម្លៀកបំពាក់របស់នាងដក់ក្នុងទូមួយនោះនាងរៀបចំដាក់ដោយឡែកពីគ្នាខោអាវណាត្រូវព្យួរក៏ព្យួរបត់ក៏បត់ឯគ្រឿងក្នុងរបស់មនុស្សស្រីនាងរៀបចំបត់ដាក់នៅក្នុងថតទូនោះ។ក្រោយរៀបចំរួចរាល់នាងក៏បានដើរចេញមកពីបន្ទប់ដាក់ខោអាវចេញ ចេញមកបែរជាមិនឃើញជុងហ្គុកនៅក្នុងបន្ទប់ទាល់តែសោះ។
" ទៅធ្វើការបាត់ទេដឹង? " យូជីនាងសួរខ្លួនតិចៗ
" ក្រូក~!ក្រូក~! " ពោះនាងស្រាប់តែកូរឡើងនាងលើកដៃស្ទាបអង្អែលលើពោះតិចៗទាំងទឹកមុខស្អុយព្រោះនាងឃ្លានហើយតាំងពីចេញផ្ទះនាហមកមិនទាន់បានអ្វីចូលពោះនោះទេ។
" ឃ្លានណាស់!មុននឹងយកឯងមកមិនគិតឱ្យឯងបាយទឹកសិនទេបង្ខំនោះបង្ខំ " នាងរអ៊ូតិចដោយមិនដឹងថាមានអ្នកឈរនៅពីក្រោងខ្នងនោះទេ
" បើឃ្លានទៅរកអ្វីញ៉ាំនៅក្រោមទៅ ចាំបងប្រាប់គេឱ្យរៀបចំឱ្យ " យូជីនាងភ្ញាក់ព្រឺតនេះមកតាំងពីពេលសម្លេងទ្វារក៏មិនបានឮបើកបំបាំងកាយចូលមកទេដឹងនេះ?
" ហើយលោកមកតាំងពីពេលណាម៉េចមិនឮសម្លេងអ្វីសោះចឹង? "
" ដើរចូលមកធម្មតាព្រោះទ្វារមិនបានបិទ " ឮហើយយូជីក៏អស់ចម្ងល់ទៅវិញក្នុងចិត្តខំភ័យស្មានតែខ្មោចចេះបំបាំងកាយចូលមកក្នុងបន្ទប់តើ
" ខ្ញុំឃ្លានហើយ " យូជីប្រាប់ព្រមទាំងលើកដៃអង្អែលពោះ
" មកតាមយើង " ជុងហ្គុុកដើរចេញទៅមុនយូជីនាងដើរតាមក្រោយ

បម្រើស្នេហ៍ម៉ាហ្វៀWhere stories live. Discover now