ភាគ29

625 29 7
                                    

     ថ្ងៃនេះជុងហ្គុកមានកម្មវិធីជួបជុំមួយជាមួយនឹងដៃគូជំនួញរបស់នាយ ដែលតម្រូវឱ្យនាយទទៅម្នាក់ឯងប៉ុណ្ណោះ នាយចូលរួមទាល់តែយប់ជ្រៅទើបបានមកវិញ ត្រឡប់មកដោយស្ថានភាពស្រវឹង។
     នាយបានដើរមកជាន់លើសំដៅមកបន្ទប់មួយ ដោយសារជាតិស្រវឹងធ្វើឱ្យនាយកើនមានចំណង់ មិនចាំយូរនាយបានដើរសំដៅទៅ សង្គ្រប់ពីលើអ្នកដែលគេងលក់នៅលើគ្រែថើបយកៗ។
     មុនដំបូងនាងបានបដិសេធតែ ព្យាយាមរើតែមិនអាចឈ្នះអ្នកជាបុរសលើបានទេ ថើបជញ្ជក់មាត់គ្នាយូរៗទៅ នាងក៏ឈ្លក់វង្វេងនឹងការថ់បមួយនេះ ហើយក៏ស្របតាមការថើបបំបោសអង្អែលរបស់នាយ មិនយូរប៉ុន្មានសង្គ្រាមស្នេហ៍លើគ្រែក៏បានកើតឡើង។
" អឺ អឹស អឹសៗ " សម្លេងស្រែកថ្ងូររបស់អ្នកពីរបានបន្លឺឡើងជារឿយៗ
     ក្រឡេកមកមើលអ្នកដែលបានចុះក្រោមមកយកផឹកទឹក នាងកំពុងតែចាក់ទឹកចូលក្នុងកែវ រួចហើយក៏យកទឹកដាក់ចូលក្នុងទូរវិញ ហើយកាន់កែវទឹកនោះ បែរមកឃើញថាជាយូជីទៅវិញ ចុះអ្នកដែលជុងហ្គុកកំពុងតែបង្កាត់ភ្លើងស្នេហ៍នោះជាអ្នកណា បើយូជីនាងកំពុងផឹកទឹកនៅផ្ទះបាយ ឬមួយជាអ៊ុនជូ?
     ក្រោយពីផឹករួចហើយនាងក៏បានដើរឡើងទៅបន្ទប់វិញ នាងបម្រុងនឹងចូលបន្ទប់ទៅហើយតែក្រឡេកឃើញទ្វារបន្ទប់អ៊ុនជូ បើកទ្វារចំហរបន្តិចដូចជាបិទមិនជិត ថែមឮសម្លេងល្វើយចេញមកទៀតផង ដោយចង់ដឹងនាងក៏បាដើរទៅយឺតៗ សម្លេងកាន់តែឮឡើង មកដល់មុខបន្ទប់ទើបនាងដឹងថាសម្លេងនោះជាអ្វី។
      នាងបានឮសម្លេងថ្ងូចថ្ងូរ នាងបានការភ័យជាខ្លាំង ហេតុអីក៏បន្ទប់អ៊ុនជូមានសម្លេងថ្ងូរ ហើយជុងហ្គុកក៏នៅមិនទាន់ឃើញត្រឡប់មកវិញទៀត ទាំងដែលនាងប្រាប់ថានឹងមក ឬមួយក៏អ្នកទាំងពីរកំពុងតែមានស្អីៗជាមួយគ្នា។
" មិនអាចទេ " នាងពោលឡើង ក្រវីក្បាលតិចៗ បោះចោលនូវគំនិតទាំងនោះចេញ ដោយចង់ច្បាស់ក្នុងចិត្តនាងក៏បានដើរចូលរុញទ្វារសន្សឹមៗ ដើរចូលមកយឺតៗ សំដៅទៅកាន់គ្រែឃើញមនុស្សពីរនាក់កំពុងតែបឺតជញ្ជក់មាត់គ្នានៅលើគ្រែដោយគ្មានសម្លៀកបំពាក់ នាងឃើញហើយស្លុតចិត្តជាខ្លាំង ដោយខ្ទប់អួលដើមកស្រក់ទឹកភ្នែកពេលឃើញទិដ្ឋភាពបែបនេះ នាងទទួលយកមិនបានទេ នាងក៏រត់ទៅបន្ទប់របស់នាងវិញ។ 
" ហឹកៗ " គ្រាន់តែមកដល់លើពូកភ្លាមក៏ស្រែកយំយកៗ ទាំងឈឺចាប់ មិនស្មានថានឹងមានរឿងនេះកើតឡើងនោះទេ
" ហេតុអីក៏វាកើត? ហឹកៗ ខ្ញុំមិនចង់ឱ្យវាកើតឡើងនោះទេ តើវាគ្រាន់តែជាសុបិន្តមែនទេ? ហឹកៗ " នាងស្រែកសួរចំពោះខ្លួនឯងទាំងភាពពឺតផ្សារ នាងក៏បានទម្លាក់ខ្លួនគេងទៅលើពូកទាំងយំឈឺចាប់ ដោយដៃស្ទាបទ្រូងរបស់ខ្លួន កន្លែងនេះនៅពេលនេះវាគឺឈឺខ្លាំងណាស់។
      ព្រឹកឡើង
     ជុងហ្គុកបានងើបទាំងឈឺក្បាលដោយឃើញសភាពថាខ្លួនឯងគឺគ្មានខោអាវនោះទេ មានត្រឹមតែភួយដែលមានអ៊ុនជូគេងនៅលើទ្រូងតែនាយមិនដឹងទេថានាងជាអ៊ុនជូដោយគិតថានាងជាយូជី។
" សឺត... " នាយបានថើបសក់នាងមួយខ្សឺត ហើយនាងក៏បានភ្ញាក់មកដូចគ្នា ពេលដឹងថាខ្លួនស្ថិតក្នុងស្ថានភាពបែបនេះហើយ នាងក៏ប្រញាប់ងើបចេញពីនាយឡើងលឿន ពេលនោះហើយដែលនាយដឹងថានាងមិនមែនជាយូជី
" នេះ...អ៊ុនជូ! " នាយពោលហៅឈ្មោះនាយទាំងភ្ញាក់ផ្អើល ហេតុអីក៏ជានាងតាមដឹងយប់មិញនាយគិតថាអ្នកដែលនាយគេងជាមួយជាយូជី ម៉េចក៏ព្រឹកឡើងជាអ៊ុនជូទៅវិញ។
" នេះមានរឿងអីកើតឡើង? "
" គឺ...យប់មិញលោកចូលមកបន្ទប់ខ្ញុំស្រាប់តែមកសង្គ្រប់ពីលើថើបខ្ញុំយកៗ ខ្ញុំព្យាយាមរើចេញដែរតែមិនអាច ហើយលោកក៏ " និយាយដល់នេះនាងក៏មាងនិយាយហើយក៏យំចេញមក
" ខ្ញុំសូមទោស ខ្ញុំគ្មានចេតនារំលោភនាងទេ អាចថាមកពីខ្ញុំស្រវឹង ហើយខ្ញុំស្មានតែនាងគឺជាយូជី "
" ខ្ញុំដឹងថាលោកគ្មានចេតនាទេ ចាត់ទុកថាគ្មានរឿងអ្វីកើតឡើងចុះ ឬក៏ទុកជាការសងគុណដែលលោកជួយខ្ញុំ ហឹកៗ " នាងក៏យំបន្ត នាយមិននិយាយអ្វីបានត្រឹមសម្លឹងមើលមុខនាងទាំងដឹងកំហុស។

To be Continued ♡

បម្រើស្នេហ៍ម៉ាហ្វៀWhere stories live. Discover now