ភាគ13

677 12 1
                                    

     យូជីបានភ្ញាក់ទាំងមានអារម្មណ៍ថាមានមនុស្សកំពុងតែគេងឱបខ្លួន ពេលងាកទៅម្ខាងឃើញជុងហ្គុកកំពុងគេងឱបខ្លួន។

     នាងបានមើលមុខនាយទាំងមានអារម្មណ៍ថាខ្លាចបន្តិចព្រោះយប់មិញនេះនាយពិតជាដៃធ្ងន់ណាស់ នឹកឃើញហើយពិតជាខ្លាចរអាណាស់ ដោយនាងមិនធ្លាប់ផងទើបធ្វើឱ្យនាងខ្លាចចំពោះរឿងនោះ។

    « តើខ្ញុំត្រូវធ្វើរឿងនោះញឹកញាប់មែនទេ? » នាងពោលពាក្យនៅក្នុងចិត្ត ដោយមានអារម្មណ៍មិនសប្បាយចិត្តនោះទេ។

     នាងបានដកដៃជុងហ្គុកចេញយឺតៗហើយក៏ងើបដើរចេញពីបន្ទប់ចុះទៅខាងក្រោម។ មកដល់ខាងក្រោមឃើញថាមេឃងងឹតបាត់ទៅហើយដោយមានអ្នកបម្រើកំពុងតែរៀបចំអាហារដាក់លើតុ។

     នាងកំពុងតែឃ្លានផងក៏ដើរទៅមើលថាថ្ងៃនេះមានម្ហូបអីខ្លះ មកដល់ក៏ឃើញថាមានរៀបចំអាហារសុទ្ធតែឆ្ងាញ់ៗទាំងអស់។
     " ឃ្លានណាស់ " នាងនិយាយតិចៗសម្លឹងមើលទៅអាហារទាំងនោះ ដោយលេបទឹកមាត់ក្អឹកៗតែម្ដង។
     " បើឃ្លានក៏ចូលទៅអង្គុយញ៉ាំទៅ " សម្លេងជុងហ្គុកបានបន្លឺឡើងធ្វើឱ្យនាងភ្ញាក់នឹងងាកទៅមើលនាយដែលឈរនៅពីក្រោយខ្នងខ្លួន។
     " គឺខ្ញុំចាំលោកសិន "
     " ឥឡូវបងមកហើយឆាប់ចូលទៅអង្គុយទៅ " ជុងហ្គុកក៏ចូលទៅអង្គុយមុន ឯនាងក៏ចូលទៅអង្គុយតាមក្រោយ។

     អ្នកបម្រើក៏ឆាប់ផ្ដើមដួសបាយ ក្រោយពីដួសរួចហើយអ្នកទាំងពីរក៏ចាប់ផ្ដើមញ៉ាំ។
     " យប់នេះចង់ចេញដើរទៅណាទេ? "
     " អត់ទេ "
     " បើអូនចង់ចេញទៅណាប្រាប់បង បងនឹងជូនអូនទៅកុំខ្លាចចិត្តឱ្យសោះ តែកុំតែធ្វើឱ្យបងទាស់ចិត្តទៅបានហើយ "
     " ចាស " នាងឆ្លើយហើយក៏ញ៉ាំបាយបន្ត ដោយមាននាងបានលួចមើលមុខទៅជុងហ្គុកបន្តិចដែរ ។

     ក្រោយពីបាយរួចនាងក៏ឡើងមកបន្ទប់អង្គុយសម្រាកបន្តិចក៏រៀបចំចូលទៅងូតទឹក។ នាងកំពុងតែឈរងូតទឹកនៅក្នុងបន្ទប់ទឹក ដោយកំពុងតែបិទភ្នែកកក់សក់ ក្នុងអំឡុងពេលនោះក៏ស្រាប់តែមានអារម្មណ៍ថាមានមនុស្សឈរពីក្រោយ នាងក៏បានលាងមុខដែលមានសាប៊ូចេញហើយងាកទៅក៏ឃើញជុងហ្គុកដែល ស្រាតននលគោក នាងប្រុងងាកមុខចេញតែជុងហ្គុកចាប់ឱបនាងជាប់ ទង្វើមួយនេះធ្វើឱ្យបេះដូងនាងលោតញាប់ព្រោះតែភ័យ។
     " រាងនាងពិតជាស្អាតនិងទាក់ទាញណាស់ ពិសេស..." ជុងហ្គុកនាងដោយសម្លឹងមើលទៅទ្រូងរបស់នាងដែលមានភាពមូលក្រឡង់ធំល្អ នាងដឹងអញ្ចឹងក៏លើកដៃបាំងមិនឱ្យនាតឃើញ។

     ទោះបីជាបានគេងជាមួយនាងម្ដងតែជុងហ្គុកមិនបានពិនិត្យមើលរាងកាយនាងឱ្យពេញភ្នែកនោះទេរវល់តែសម្រុកៗយក តែពេលមកឈរមើលពីក្រោយរាងនាងពិតជាស្អាតនិងទាក់ទាញណាស់ ធ្វើឱ្យអារម្មណ៍របស់នាយកាន់តែពុះកញ្ជ្រោល។

     " លោកលែងខ្ញុំសិនទៅ ខ្ញុំត្រូវការងូតទឹក "
     " ពួកយើងងូតជាមួយគ្នាតែម្ដងទៅ ណាមួយបងក៏មិនទាន់ងូតទឹកដែរ "
     " គឺ... "  នៅក្នុងបន្ទប់ទឹកតែពីរនាក់ដោយគ្មានសម្លៀកបំពាក់ហើយស្ថិតក្នុងរង្វង់ដៃនាយបែបនេះទៀត នាងពិតជាមានអារម្មណ៍ថាអៀនជាមួយនឹងនាយណាស់។
     " អូនក៏ដឹងថាបងមិនចូលចិត្តមនុស្សបដិសេធ " នាយនិយាយដោយសម្លេងស្មើ នាងក៏ង់បមើលមុខរបស់នាយ ដែលស្ថិតក្រោមដំណក់ទឹកផ្កាឈូក មើលចុះសក់សើមបែបនេះនាយមើលទៅពិតជាសង្ហាខ្លាំងណាស់ ធ្វើឱ្យនាងកាន់តែអៀន។
     " ក៏បាន " ឮនាងយល់ព្រមហើយជុងហ្គុកក៏ញញឹមចុងមាត់បន្តិច រួចក៏ឱនមកថើបនាងដោយអ្នកទាំងពីរបានថើបគ្នានៅក្រោមដំណក់ទឹកផ្កាឈូកយ៉ាងរោលរាល ហើយពេលវេលាបន្តទៅមុខទៀតនាយក៏បានចាត់ការនាងនៅក្នុងបន្ទប់ទឹកនោះតែម្ដង។

To be Continued
By : Evelyn

បម្រើស្នេហ៍ម៉ាហ្វៀWhere stories live. Discover now