ភាគ22

672 27 4
                                    

     ជុងហ្គុកបានជូននាងមកដល់ផ្ទះដោយនាយមិនបានចូលជាមួយនោះទេព្រោះមានការងាររវល់នៅឯក្រុមហ៊ុនទើបនាងត្រូវដើរចូលមកក្នុងផ្ទះតែម្នាក់ឯង អ្នកស្រីគីមដែលជាម្ដាយចុងឃើញនាងមកក៏ដើរមកសួរនាំនាង
    " យូជីហេតុអីក៏មកផ្ទះអញ្ចឹង? "
    " គឺខ្ញុំមកលេង " នាងឆ្លើយទាំងទឹកមុខស្មើ នាងកាន់តែមិនចូលចិត្តគាត់ពេលដែលគាត់យកខ្លួនទៅដោះបំណុលជំនួសគាត់
    " មកលេងអ្នកណា លោកប៉ាមែនទេ? បើមកលេងលោកប៉ាទាល់តែល្ងាចបានគាត់មក ឯងក៏ដឹងថាប៉ាម៉ោងស្មាលនេះគាត់កំពុងតែធ្វើការ "
    " ចាសខ្ញុំដឹង គឺខ្ញុំមកលេងរ៉ូប៊ីប៉ុណ្ណោះ " ឮនាងនិយាយថាមកលេងរ៉ូប៊ីហើយអ្នកស្រីគីមគាំងវាចាតែម្ដង
    " អញ្ចឹងហ្ហេស មិនមកលេងលោកប៉ាទេឬ? "
    " មកលេងគាត់ដូចគ្នា តែគាត់មិននៅទាល់តែល្ងាចបានគាត់មកទើបមកលេងរ៉ូប៊ីមុន ចុះរ៉ូប៊ីនៅឯណា? "
    " នៅបន្ទប់របស់យូរ៉ា " យូជីនាងមិននិយាយតបតអ្វីជាមួយគាត់ទៀតក៏បានដើរឡើងទៅខាងលើ
     នាងបានបើកទ្វារចូលមករករ៉ូប៊ីដែលវាកំពុងតែសម្ងំគេងនៅលើឥដ្ឋ។
    " រ៉ូប៊ី " នាងបានហៅវា វាក៏ងើបហើយរត់មករកនាង ដែលវាគឺជាឆ្កែសំណព្វចិត្តរបស់នាង
    " នឹកឯងណាស់ " នាងចាប់ឱបវាផងថើបវាផងព្រោះតែសេចក្ដីនឹករលឹកជាពន់ពេក វាបានបង្ហាញរឹកពារកាយវិការថាវាក៏នឹកនាងដែរ
    " តស់!ទៅបន្ទប់យើងវិញកូន " នាងក៏បានលើកពររ៉ូប៊ីចេញទៅ សំដៅទៅបន្ទប់របស់នាង មកដល់នាងក៏បានអង្គុយលើពូកដោយដាក់វាឱ្យអង្គុយលើភ្លៅខ្លួន។
    " សូមទោសណាដែលលោកមុនម៉ាក់មិនបានមកលេងឯង " នាងនិយាយទៅឆ្កែរបស់នាង ដោយអង្អែលលើក្បាលវាថើៗ
    " លើកនេះបើអាចម៉ាក់នឹងយកកូនទៅនៅជាមួយដែរ "

    លុះដល់ពេលល្ងាចជាពេលដែលប៉ារបស់នាងត្រឡប់មកវិញ ចូលមកដល់ក្នុងផ្ទះគាត់ក៏ឃើញថាយូជីកំពុងតែអង្គុយលើសាឡុងលេងជាមួយឆ្កែរបស់នាង។
    " យូជី " លោកគីមបានហៅនាងធ្វើឱ្យនាងផ្អាកសកម្មភាពរបស់នាងដែលលេងជាមួយឆ្កែនោះឱ្យងាកមករកគាត់
    " លោកប៉ា " នាងញញឹមទៅកាន់គាត់បន្តិច ហើយគាត់ក៏បានដើរមកអង្គុយជិតយូជី ដោយដាក់ដៃអង្អែលលើក្បាលនាងថើៗ
    " កូនមកលេងប៉ាមែនទេ? " នាងមិនតបតែងក់ក្បាលបញ្ជាក់
    " កូនរស់នៅទីនោះយ៉ាងម៉េចដែរ? គេមានធ្វើបាបកូនទេ? " គាត់សួរដោយក្ដូបារម្ភ
    " កូនរស់នៅទីនោះសុខស្រួលណាស់ប៉ា ហើយគាត់មិនបានធ្វើបាបកូនទេ តែគាត់បែរជាធ្វើល្អចំពោះកូនទៅវិញ " នាងនិយាយប្រាប់ទាំងស្នាមញញឹម។
    " ប៉ាសូមទោស! " គាត់និយាយទាំងទឹកមុខសោកសៅ ដឹងពីកំហុសដែលគាត់បានធ្វើទៅលើយូជី គាត់ធ្វើវាទាំងបង្ខំប៉ុណ្ណោះ គាត់គ្មានបំណងចង់ឱ្យកូនស្រីក្លាយទៅជាស្រីកំណាន់របស់អ្នកណានោះទេ ទោះនាងប្រាប់ថាមិនអី តែគាត់ក៏នៅតែមានការព្រួយបារម្ភខ្លាចថានាងអាចនឹងកុហក
    " មិនមែនជាកំហុសរបស់ប៉ាវាគឺជាកំហុសរបស់អ្នកផ្សេង " នាងនិយាយស្របពេលអ្នកស្រីគីមលើកទឹកមកឱ្យលោកគីម គាត់ក៏បានឮហើយក៏រអៀសចិត្តផងដែរ ដែលធ្វើឱ្យនាងមកទទួលនូវបំណុលរបស់ខ្លួន នាងក៏ងាកមើលគាត់បន្តិចរួចក៏ងាកមកវិញ។

បម្រើស្នេហ៍ម៉ាហ្វៀWhere stories live. Discover now