#ការជួបគ្នាលើកដំបូង
ព្រះអាទិត្យចាប់ផ្ដើមរះបំភ្លឺមកលើផែនដីផ្ដល់ពន្លឺដល់មនុស្សលោកទាំងឡាយរួមទាំងសម្លេងសត្វបក្សីយំឥតល្ហែគួបផ្សំជាមួយធម្មជាតិដ៏ស្រស់បំពងខៀវខ្ចី ទឹកសន្សើមធ្លាក់ដូចជាមេឃចុះអាប់តែពេលត្រូវពន្លឺព្រះអាទិត្យក៏បាត់អស់បានបង្ហាញឲ្យយើងឃើញចំការដែលនៅតាមជើងនិងជំរាលភ្នំមើលទៅដាច់កន្ទុយភ្នែករាប់ហិចតាសុទ្ធតែចំការទំពាំងបាយជូរនិងផ្លែឈើផ្សេងៗ
នេះជាពេលព្រឹកព្រលឹមដែលកម្មកររាល់គ្នាចាប់ផ្ដើមធ្វើការដោយម្នាក់ៗរហ័សរហួនព្រោះខ្លាចត្រូវចៅហ្វាយស្ដីបន្ទោសបើសិនជាខ្ជិលច្រអូសនោះច្បាស់ជាត្រូវដេញចេញមិនខានទេប៉ុន្តែពួកគេគោរពស្រឡាញ់ចៅហ្វាយនាយណាស់
Skip
ងាកមកមើលភូមិគ្រឹះដ៏ស្កឹមស្កៃនេះវិញការចនាម៉ូតផ្ទះតាមបែប Modern យ៉ាងប្រណិតបូករួមទាំងការតប់តែងគ្រឿងសង្ហារឹមតម្លៃថ្ងៃ សួនច្បារយ៉ាងធំល្វឹងល្វើយឡានទំនើបចតទុកបួនប្រាំគ្រឿងចោលសមនឹងម្ចាស់ដែលជាសេដ្ឋីវ័យក្មេងអ្នកណាក៏ខ្លាចរអាជាមួយកម្លោះសង្ហារស្លៀកសំលៀកបំពាក់បែបធម្មតាសាមញ្ញតែកុំមើលតម្លៃគឺខ្ទង់មុឺនឯណោះកំពុងអង្គុយញាំអាហារពេលព្រឹកយ៉ាងស្ងៀមស្ងាត់ទឹកមុខមឹសៗមិនចូលចិត្តនិយាយស្ដីច្រើនធ្វើឲ្យអ្នកបម្រើក្នុងផ្ទះមិនទាំងហ៊ានមើលមុខផង
ម្នាក់នោះគឺជា មីន យ៉ុនហ្គី ដែលជាកម្លោះសង្ហាស្រីណាក៏ប៉ងប្រាថ្នាព្រោះថានាយជាអ្នកមានលំដាប់ប្រទេស មានទាំងជំនួញ ចម្ការ ហាងអាហារ ក្លឹបជាដើមនិងការងារផ្សេងៗទៀតដែលគ្មានអ្នកណាដឹងបន្ទាប់ពីញាំហើយនាយក៏ចេញទៅមើលចំការតាមទម្លាប់ថាតើមានអ្វីខូចខាតដែលទេព្រោះចំការផ្លែឈើទាមទារការថែទាំយ៉ាងដិតដល់មិនអាចបណ្ដោយបានទេ ដំណើរយ៉ាងស្វាហាប់ធ្វើឲ្យកម្មករឃើញហើយឱនគោរពគ្នា នាយគ្រាន់តែងក់ក្បាលបន្តដើរទៅមុខដោយទឹកមុខមាំ
«យ៉ាងមិចហើយមានបញ្ហាដែរទេ» នាយសួរទៅកាន់ជំនិតដែលដើរមកជិតនិងឱនគោរពបន្តិច
«គឺមានតិចតួច ដោយសារសត្វល្អិតវាចាប់ផ្ដើមសុីតែខ្ញុំបានចាត់ការរឿងនេះរួចហើយទាន...»កាង ដេយ៉ុង ជាមនុស្សជំនិតក៏រៀបរាប់ទៅចៅហ្វាយខ្លួនតាមអ្វីដែលនាយបានត្រួតពិនិត្យនិងចាត់ការទៅតាមតួនាទី
YOU ARE READING
រឿង «ចម្ការស្នេហ៍ថែបេះដូង»
Short Storyទោះរឹងមាំយ៉ាងណាក៏មិនប្រាកដថាមិនចេះឈឺចាប់🖤 នេះជាសាច់រឿងដែលបង្ហាញពីស្នេហ៍ផ្អែមល្ហែម សប្បាយរីករាយតែអ្នកមិនដឹងទេថាមាននៅពីក្រោយភាពរីករាយនោះកំពុងតែមានការឈឺចាប់លាក់បង្កប់នៅពីក្រោយ «ខ្ញុំស្រឡាញ់ខ្ញុំហួងហែង» «អ្វីដែលខ្ញុំស្រឡាញ់គឺខ្ញុំការពារដោយជីវិត» និពន្ធ...