Part 14 : ភ្ជាប់ពាក្យយប់កាន់តែជ្រៅពពកខ្មៅងងឹតបង្ករឲ្យភ្លៀងធ្លាក់ខ្ជោគៗ កាយតូចជីណាដើរម្នាក់ឯងតាមដងផ្លូវឮតែសម្លេងភ្លៀងផ្គរលាន់ពេញមេឃដូចជាមិនអាសូរដល់ក្មេងស្រីម្នាក់នេះសោះ នាងបន្តដំណើរជារឿយៗប្រហែលកន្លះម៉ោងក៏មកដល់ភូមិគ្រឹះមួយ
ដៃតូចញ័រចំប្រប់ចុចកណ្ដឹងតែគ្មានអ្នកបើកប្រហែលជាអ្នកយាមចូលជ្រកភ្លៀងទើបមិនបានឮ ជីណាព្យាយាមចុចតែទ្វានៅតែមិនបើក នាងថយក្រោយទៅជ្រកក្រោមដើមឈើក្បែរនោះពេលនេះរាងកាយចាប់ផ្ដើមទ្រទ្រង់លែងបានក៏សន្លប់បាត់ទៅមកពីត្រូវទឹកភ្លៀងយូរពេក
ជេហូបកំពុងដើរចុះដើរឡើងព្រោះតែចិត្តនៅមិនសុខ
«អ្នកប្រុសខ្ញុំដូចជាឮសម្លេងកណ្ដឹងមុននេះមិនដឹងអ្នកណាមករកអីថ្មើរនេះ» អ៊ំប្រុសដែលជាអ្នកបើកទ្វាចេញមកឃើញជេហូបល្មមក៏ប្រាប់ទៅនាយតាមអ្វីដែលគាត់បានឮតែគាត់និយាយមិនទាន់ចប់ផងនាយរត់ចេញទៅក្រៅបាត់
ជេហូបបើកទ្វាតូចងាកឆ្វេងស្ដាំឃើញមនុស្សម្នាក់នាយរត់ទៅយ៉ាងលឿន
«ព្រះអើយ ជីណាដឹងខ្លួនឡើង» នាយទះថ្ពាល់រាងតូចតិចៗតែមិនកម្រើកទើបលើកបីទៅក្នុងផ្ទះតែម្ដង
មកដល់ខាងក្នុងនាយសំដៅទៅបន្ទប់ដាក់កាយតូចលើ សាឡុងរួចផ្លាស់សម្លៀកបំពាក់ឲ្យនាង ជេហូបយកទឹកក្ដៅជ្រលក់កន្សែងមកជូតខ្លួនឲ្យនាងយ៉ាងយកចិត្តទុកដាក់ (សុភាពបុរស💜)
បបូរមាត់ស្វាយកម្រើកតិចៗដឹងខ្លួនវិញសម្លឹងមើលជេហូបកំពុងជូតដៃឲ្យនាង
«ដឹងខ្លួនហើយមែនទេញ៊ាំទឹកបន្តិចទៅ» ជេហូបលើករាងតូចឲ្យផ្អែកនឹងគ្រែហុចទឹកឲ្យនាងនិងអង្គុយក្បែរនោះ
«មិចក៏ចេញក្រៅមិនប្រាប់គេឯងឲ្យដឹងបើមានរឿងអីគិត យ៉ាងមិច សំរាកវិញទៅ» ទឹកមុខមាំមិនញញឹមដូចមុនទេនាយមិនខឹងនឹងជីណាតែបារម្ភច្រើនជាងបើប្រាប់តែមួយម៉ាត់ក៏ល្អកុំឲ្យនាយពិបាកតាមរកទោះបន្ទោសក៏មិនកើត ព្រោះក្មេងខ្លះបើកភ្នែកម៉ក់ៗដាក់ខ្លួន ជីណាសម្លឹងមុខនាយភ្នែកក្រហមតិចៗ
YOU ARE READING
រឿង «ចម្ការស្នេហ៍ថែបេះដូង»
Kurzgeschichtenទោះរឹងមាំយ៉ាងណាក៏មិនប្រាកដថាមិនចេះឈឺចាប់🖤 នេះជាសាច់រឿងដែលបង្ហាញពីស្នេហ៍ផ្អែមល្ហែម សប្បាយរីករាយតែអ្នកមិនដឹងទេថាមាននៅពីក្រោយភាពរីករាយនោះកំពុងតែមានការឈឺចាប់លាក់បង្កប់នៅពីក្រោយ «ខ្ញុំស្រឡាញ់ខ្ញុំហួងហែង» «អ្វីដែលខ្ញុំស្រឡាញ់គឺខ្ញុំការពារដោយជីវិត» និពន្ធ...