ចម្ការស្នេហ៍ថែបេះដូង Part 12

253 20 0
                                    

Part : 12  ទុកចោល

ក្រោយពីញ៊ាំរួចយ៉ុនហ្គីក៏ទៅមើលក្រុមហ៊ុមនៅសេអ៊ូលដោយទុកជីមីននៅផ្ទះម្នាក់ឯង ទីនោះជាផ្ទះលំហែរជាលក្ខណផ្ទាល់ខ្លួនដែលនៅមិនឆ្ងាយពីទីក្រុងប៉ុន្មានទេប្រហែលជា30kmប៉ុណ្ណោះ

ចំណែកចំការនាយឲ្យដេយ៉ុងមើលការខុសត្រូវនិងចាត់ការរឿងជេអុីនព្រោះលោកហេបានមកប្ដឹងតែគ្មានភស្តុតាងគ្រប់គ្រាន់ត្រូវយ៉ុនហ្គីប្ដឹងបកវិញដោយយកវីដេអូដែលជេអុីនធ្វើបាបជីមីននិងកម្មករផ្សេងទៀតប្រគល់ទៅប៉ូលីស

នៅខាងជេហូបកំពុងអង្គុយមើលមុខជីណាដែលគេងសន្លប់ក៏ចាប់ផ្ដើមកម្រើកដៃតិចៗ ត្របកភ្នែកបើកឡើងមើលជុំវិញខ្លួនឃើញបុរសម្នាក់អង្គុយមើលខ្លួនធ្វើកាយតូចងើបអង្គុយឆ្កឹងទាំងនៅសឺៗនៅឡើយ

«នាងតូចដឹងខ្លួនល្អហើយឆាប់ញាំអីសិនទៅ» សម្ដីផ្អែមស្នាមញញឹញជាប់របស់ជេហូបទៅកាន់ជីណាផ្ដល់ភាពកក់ក្ដៅទៅនាងភ្លាមតែមនុស្សមិនស្គាល់គ្នាមិនអាចទុកចិត្តបានទេ

«លោកជាអ្នកណា» ជីណាសួរបកទៅវិញព្រោះនាងមិនដែលស្គាល់ជេហូបនោះទេឬជាមនុស្សរបស់យ៉ុនហ្គី
«យើងគឺ...»

«ស្រាយចំណងឲ្យខ្ញុំ»

«មិនបានទេនាងតូច» មិញសួរគេជាអ្នកណាមិនទាន់បានប្រាប់ផងមកឲ្យស្រាយចំណងទៀត

ជីណាមិនមាត់សម្លឹងមើលមុខនាយនិងអាហារឆ្លាស់គ្នារួចប្រាស់ខ្លួនគេងវិញ ចំណែកជេហូបភ្ញាក់ព្រើតក្មេងនេះចំមែនឲ្យញ៊ាំបាយបែរជាគេងទៅវិញនាយក៏ដើរទៅស្រាយចំណងឲ្យព្រោះមើលទៅនាងតូចតែមួយធ្វើអីគេមិនកើតទេ

រាងតូចអង្គុយញ៊ាំយ៉ាងស្ងៀមស្ងាត់ក្រោមការសង្កេតរបស់ជេហូបមើលទៅនាងស្លូតបូតណាស់គ្រាន់តែមិនសូវចេះទន់ភ្លន់(សម្ដែងទេកុំជឿអី☺️)

«នាងឈ្មោះអី ប៉ាម៉ាក់នាងនៅឯងណាមិចក៏ត្រូវគេចងបញ្ជូនមកទីនេះ»

«ហើយយ៉ុនហ្គីនិងបងស្រីនាងរៀបការតាំងពីពេលណា» ជេហូបសួរទៅជីណាទោះនាងមិនឆ្លើយក៏សួរដែរ (ជេហូបមិនដឹងថាជាជីមីន)

«ចេះដឹងរឿងអ្នកដទៃមិនល្អទេហើយបើចង់ដឹងខ្លាំងទៅសួរ មីន យ៉ុនហ្គី ទៅ» ប្រយោគខ្លីៗតែធ្វើឲ្យអ្នកស្ដាប់ឆ្អែតដោយ មិនបាច់ញាំបាយក៏បានខំសួរយ៉ាងសុភាពតែចម្លើយវាចុកដល់ថ្នាក់នាយតបលែងចេញ

រឿង «ចម្ការស្នេហ៍ថែបេះដូង»Where stories live. Discover now