ថ្ងៃថ្មីចូលមកដល់ជីមីនត្រូវធ្វើការធម្មតាប្លែកត្រង់ថាពីមួយថ្ងៃទៅមួយថ្ងៃគេកាន់តែស្និទ្ធជាមួយតេខ្យុងជាហេតុធ្វើឲ្យយ៉ុនហ្គីប្រច័ណ្ទរាល់ថ្ងៃ«ខ្ញុំឆ្ងល់ណាស់លោកចេះតែយ៉ាងមិចឲ្យតែខ្ញុំនិយាយជាមួយតេខ្យុងលោកអូសមករហូត» ជីមីនខឹងឡើងហុយផ្សែងទៅហើយនិយាយជាមួយអ្នកណាមិនបានទេរករឿងខុសរបៀប មិនទាន់ដឹងអីផងយ៉ុនហ្គីបែរជាអូសនាយមក office បាត់
«ប្រាប់ហើយថាកុំធ្វើខ្លួនជិតស្និទ្ធជាមួយអ្នកនៅទីនេះមិចក៏មិនស្ដាប់»
«គេសួរខ្ញុំក៏ឆ្លើយឬឲ្យខ្ញុំយំ»
«ឆ្លើយហើយក៏ដើរចេញទៅចាំបាច់ញញឹមសាសងអីទៀត» យ៉ុនហ្គីក៏មិនយល់ពីខ្លួនឯងដែរ ដឹងត្រឹមថានាយ មិនចូលចិត្តពេលជីមីននៅជាមួយអ្នកផ្សេង
«អឺដឹងហើយលើកក្រោយខ្ញុំនឹងហោះឲ្យបាត់បើមានអ្នកមកជិត» ជីមីនកំហករួចទាញទ្វាបិទមួយទំហឹងទៅវិញបាត់សល់ត្រឹមយ៉ុនហ្គីដែលឈរដកដង្ហើមធំសម្រួលអារម្មណ៍ខឹងអម្បិញមិញនេះ
សម្រាប់ការងារក្នុងចំការក៏តែងតែមានបញ្ហារហូតតែនាយរកអ្នកដែលបញ្ជាមិនឃើញមើលទៅអ្នកដែលធ្វើរឿងនេះគឺដូចជាដឹងគ្រប់យ៉ាងនៅទីនេះយ៉ាងអញ្ចឹង ចាប់បានត្រឹមតែកូនចៅតែពួកវារឹងមិនព្រមនិយាយមានតែសម្លាប់ចោលប៉ុណ្ណោះ
ពេលវេលាដើរលឿនពីមួយនាទីទៅមួយនាទីជីមីនតែងឈ្លោះជាមួយយ៉ុនហ្គីមិនគ្រប់នៅមានជេអុីននិងឆុងអាមកនាំឈ្លោះទៀត ពួកនាងតែងតែព្រួតគ្នាធ្វើបានគេឡើងទ្រោមខ្លួនទៅហើយ
«យើងឃើញឯងមួយរយៈនេះឧស្សាហ៍ធ្វើបាបអាល្អិតនោះណាស់ប្រយ័ត្នទៅព្រោះយ៉ុនហ្គីគេហួងហែងណាស់» តេខ្យុងប្រាប់ទៅប្អូនស្រីជាការដាស់តឿន
«មិនបាច់មកខ្វល់ទេខ្ញុំធ្វើអ្វីខ្ញុំដឹងច្បាស់ គិតតែបងវិញទៅឃើញថាចូលចិត្តគ្នាណាស់មិនខ្លាចយ៉ុនហ្គីទេហេស» នាងតបទៅអ្នកជាបងវិញទាំងមានអំណួត
«យើងដឹងថាត្រូវធ្វើយ៉ាងមិចហើយហាមធ្វើអ្វីផ្ដេសផ្ដាសប្រយ័ត្នខូចការណ៍ធំ» តេខ្យុងនិយាយដូចមិនត្រូវជាមួយនាងសោះក៏ដើរចេញទៅ តែហេតុអីក៏គេប្រើសម្ដីបែបនេះឬពួកគេមានអ្វីលាក់បាំង
YOU ARE READING
រឿង «ចម្ការស្នេហ៍ថែបេះដូង»
القصة القصيرةទោះរឹងមាំយ៉ាងណាក៏មិនប្រាកដថាមិនចេះឈឺចាប់🖤 នេះជាសាច់រឿងដែលបង្ហាញពីស្នេហ៍ផ្អែមល្ហែម សប្បាយរីករាយតែអ្នកមិនដឹងទេថាមាននៅពីក្រោយភាពរីករាយនោះកំពុងតែមានការឈឺចាប់លាក់បង្កប់នៅពីក្រោយ «ខ្ញុំស្រឡាញ់ខ្ញុំហួងហែង» «អ្វីដែលខ្ញុំស្រឡាញ់គឺខ្ញុំការពារដោយជីវិត» និពន្ធ...