Part 20 : បងមើលថែនាងឲ្យល្អចុះ
ពេលយប់ជីមីនអង្គុយនៅខាងក្រៅសម្លឹងមើលព្រះច៏ន្ទគិតពីសម្តីដែលយ៉ុនហ្គីនិយាយ តើគេធ្វើនេះខុសឬត្រូវដែលឲ្យនាយជ្រើសរើសដោយខ្លួនឯងនោះ? កាន់តែគិតវាកាន់តែឈឺចាប់ ជីមីនដកដង្ហើមចោលមួយខ្យល់ទឹកមុខតានតឹងជាងមុន។ កន្លងមកគេមិនដែលខូចចិត្តរឿងស្នេហាទេប៉ុន្តែមនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់វា។
«ជីមីន» យ៉ុនហ្គីចូលមកអង្គុយជិតជីមីនសម្លឹងមើលទៅរាងតូចដែលនៅស្ងប់ស្ងាត់ម្នាក់ឯង
«ខ្ញុំស្មានតែបងត្រឡប់ទៅវិញហើយតើ» ជីមីនបែរមកញញឹមដាក់យ៉ុនហ្គីបន្តិចទោះឃើញមុខគ្នារាល់ថ្ងៃតែអារម្មណ៍កាន់តែឃ្លាតឆ្ងាយ
«សូមទោសដែលធ្វើឲ្យអូនពិបាកចិត្ត» យ៉ុនហ្គី
«មិនអីទេអូនយល់បងអាចមានតម្រូវការច្រើនតែកុំភ្លេចថាបងមានអូនបើបងស្រឡាញ់បងត្រូវរក្សាកុំចាំបាត់បង់ទើបនឹកនា» កែវភ្នែកតូចមូលក្រឡង់ត្របាញ់រកគ្នាបញ្ជាក់ពីក្ដីស្រឡាញ់ដែលមិនអាចកាត់ថ្លៃបានទោះត្រឹមរយៈពេលខ្លីតែវាពិតជាមានន័យសម្រាប់ពួកគេ
«ជីមីន» យ៉ុនហ្គីពោលឈ្មោះរាងតូចនៅចំពោះមុខហើយទាញមកអោបជីមីនល្អយ៉ាងនេះទោះខ្លួនធ្វើខុសក៏នៅតែ ស្រឡាញ់ទៀត
រាងតូចបិទភ្នែកទទួលយកភាពកក់ក្ដៅក្រោមពន្លឺព្រះច័ន្ទមួយនេះបើអាចបញ្ឈប់ពេលវេលាបានគេមិនចង់ឲ្យមានវិនាទីខាងមុខនោះទេ គ្រាន់តែចង់ឲ្យយ៉ុនហ្គីល្អដាក់ខ្លួនបែបនេះជារៀងរហូតតែថ្ងៃស្អែកទៅជាយ៉ាងណាវាមិនដូចការរំពឹងឡើយ
ចូលមកដល់ថ្ងៃថ្មីអ្វីៗក៏ស្រស់ស្រាយជាងមុនជីមីននិង យ៉ុនហ្គីបណ្ដើរគ្នាមកញ៊ាំអាហារធម្មតាម្នាក់ៗញញឹមមិនឈប់មើលទៅល្អក់ល្អឺនសម្បើមណាស់
«មើលស្អីមិនដែលឃើញគេស្រឡាញ់គ្នាទេអ្ហេ៎ះ ច្រណែនមែនទេ» យ៉ុនហ្គីសួរឌឺជីណាដែលមើលមកខ្លួននិងជីមីនមិនឈប់សង្ស័យតែច្រណែនហើយ
«ច្រណែនស្លាប់ហើយចោម្សៀតបែបនេះ» ជីណា
«មិចក៏អូននិយាយបែបនេះយ៉ុនហ្គីក៏ជាបងថ្លៃរបស់អូនហៅថាបងប្រុសក៏បាន» ជីមីន
YOU ARE READING
រឿង «ចម្ការស្នេហ៍ថែបេះដូង»
Truyện Ngắnទោះរឹងមាំយ៉ាងណាក៏មិនប្រាកដថាមិនចេះឈឺចាប់🖤 នេះជាសាច់រឿងដែលបង្ហាញពីស្នេហ៍ផ្អែមល្ហែម សប្បាយរីករាយតែអ្នកមិនដឹងទេថាមាននៅពីក្រោយភាពរីករាយនោះកំពុងតែមានការឈឺចាប់លាក់បង្កប់នៅពីក្រោយ «ខ្ញុំស្រឡាញ់ខ្ញុំហួងហែង» «អ្វីដែលខ្ញុំស្រឡាញ់គឺខ្ញុំការពារដោយជីវិត» និពន្ធ...