Part 28 : សងប្អូនខ្ញុំវិញមក
បន្ទាប់ពីទទួលបានទូរស័ព្ទពីតេខ្យុងយ៉ុនហ្គីមានតែទៅរក ជីណាប៉ុណ្ណោះមានតែនាងទេដែលអាចជួយខ្លួនបាន
តុក តុក«ជីណាឆាប់បើកទ្វាមានរឿងហើយ»យ៉ុនហ្គីចិត្តអន្ទះសារខ្លាចថាជីមីននិងមានគ្រោះថ្នាក់បើយឺតយ៉ាវ
«មានរឿងអីគោះទ្វាខ្លាំងម្លេះ» ជីណាបើទ្វាយ៉ាងលឿន
«តេខ្យុងចាប់ជីមីននិងម៉ាក់ក្មេកទៅហើយ» យ៉ុនហ្គី
«តាំងពីពេលណានៅឯណា» ជីណាផ្ដើមពុះកញ្ជ្រោលមួយរំពេច ម្សិលមិញនាងបានជួបតេខ្យុងតែថ្ងៃនេះមិចក៏គេចាប់ម៉ាក់និងបងប្រុសនាងទៅ
«នេះទីតាំង» យ៉ុនហ្គីក៏បង្ហាញទីតាំងដែលតេខ្យុងផ្ញើមកវាស្ថិតនៅតំបន់ដាច់ស្រយាលមួយកន្លែងឆ្ងាយពីក្រុង
«ជីណាឈប់សិនឯងមិនអាចទៅបានទេ ផាក ជីណា ស្ដាប់យើងសិន» ជីណាមិនបាននៅស្ដាប់យ៉ុនហ្គីនោះទេនាងត្រូវទៅជួយអ្នកខាងនោះសិនទាំងដែលការពិតនាងជាអ្នកដែលតេខ្យុងត្រូវការ
ជីណាចេញឡានទៅខ្លួនឯងដោយមិនគិតពីសុវត្ថិភាព យ៉ុនហ្គីខំរត់តាមតែមិនទាន់ខណៈនោះជុងហ្គុកមកដល់ល្មម
«ប្អូនស្រីខ្ញុំនៅឯណា» ក្រសែរភ្នែកកំណាចបាញ់ទៅរកយ៉ុនហ្គីដែលដកដង្ហើមញាប់ៗ នាយព្យាយាមមកឲ្យទាន់ព្រោះខ្លាចយ៉ុនហ្គីបញ្ជូននាងឲ្យទៅតេខ្យុង តែវាហួសពេលទៅហើយ«នាងទើបតែចេញទៅមុននេះយើងហាមតែនាងមិនស្ដាប់នោះទេ»យ៉ុនហ្គីមិនបានចង់ឲ្យនាងទៅនោះទេនាយគ្រាន់តែផ្ដល់ដំណឹងឲ្យជីណាបានដឹងនិងបានជួយគិតគ្នាតែនាងមានៈទៅខ្លួនឯង
ជុងហ្គុកមិនតបរួចបកមកចូលឡានវិញដើម្បីទៅតាមនាង ដោយមានយ៉ុនហ្គីក៏ទៅជាមួយ
«បើប្អូនស្រីខ្ញុំមានរឿងអីអ្នកណាក៏មិនអាចរស់ស្រួលដែរ» ជុងហ្គុកព្រមានទៅយ៉ុនហ្គីទោះមិនមែនជាកំហុសនាយទាំងស្រុងតែគេក៏មានចំណែកពាក់ព័ន្ធ
«តាមពិតវាចង់បានជីណាមិនមែនជីមីនទេ តេខ្យុងប្រហែលជាដឹងថាជីណាជាប្អូនរបស់ឯងហើយ»នាយក៏ស្មានមិនដល់ដូចគ្នា តេខ្យុងមិនសូវមានសកម្មភាពអ្វីតែបានសើបដឹងរឿងគ្រប់យ៉ាង យ៉ុនហ្គីបានទាក់ទងទៅប៉ាខ្លួននិងផ្ដល់ដំណឹងដល់លោកផាកដូចគ្នាតែគាត់ប្រហែលមកមិនទាន់នោះទេ
YOU ARE READING
រឿង «ចម្ការស្នេហ៍ថែបេះដូង»
Short Storyទោះរឹងមាំយ៉ាងណាក៏មិនប្រាកដថាមិនចេះឈឺចាប់🖤 នេះជាសាច់រឿងដែលបង្ហាញពីស្នេហ៍ផ្អែមល្ហែម សប្បាយរីករាយតែអ្នកមិនដឹងទេថាមាននៅពីក្រោយភាពរីករាយនោះកំពុងតែមានការឈឺចាប់លាក់បង្កប់នៅពីក្រោយ «ខ្ញុំស្រឡាញ់ខ្ញុំហួងហែង» «អ្វីដែលខ្ញុំស្រឡាញ់គឺខ្ញុំការពារដោយជីវិត» និពន្ធ...