ចម្ការស្នេហ៍ថែបេះដូង Part 22

216 20 0
                                    

Part 22 : មនុស្សពិសេស

បន្ទាប់ពីម៉ាក់ក្មេកស្អំថ្ពាល់ឲ្យហើយជីមីនឡើងទៅសង្ងំយំតែម្នាក់ឯង

តើអ្នកណាអាចទទួលយកអារម្មណ៍មួយនេះបានខ្លះត្រូវមនុស្សដែលខ្លួនស្រឡាញ់ទះកំផ្លៀងហើយការពារស្រីនៅចំពោះមុខ ខ្ញុំស្ងាត់មិនតវ៉ាមិនប្រកែកព្រោះតែខ្ញុំវាឈឺចាប់ហើយខ្ញុំវាយយ៉ុនហ្គីមុននេះមិនមែនខ្ញុំខឹងតែខ្ញុំសោកស្ដាយដែលលង់ខ្លួនស្រឡាញ់គាត់ ខ្ញុំគ្រាន់តែចង់ឲ្យគាត់ចងចាំននូវពេលវេលាមួយនោះ តែផ្ទុយមកវិញខ្ញុំបែរមកយំព្រោះមានអារម្មណ៍ថាខ្លួនឯងខុសចុះបើយ៉ុនហ្គីមានរឿងអីខ្ញុំមិនគួរវាយគាត់ដល់ម្លឹងទេ

«យ៉ាងណាក៏ពួកយើងលែងជាអ្វីនឹងគ្នាហើយហេតុអីក៏ខ្ញុំនៅគិតនាំតែខាតពេលនោះ» ជីមីននិយាយបន្លប់ខ្លួនឯងបណ្ដេញគំនិតអវិជ្ជមានចេញពីខួរក្បាលរួចងូតទឹកសម្រាកបាត់

ប៉ុន្មានថ្ងៃកន្លងផុតទៅយ៉ុនហ្គីត្រូវគេងនៅមន្ទីពេទ្យបានលោកមីនជួយមើលថែឯអ្នកស្រីមីនគាត់សូវទៅមើលកូនទេព្រោះខឹងមិនទាន់បាត់

បេនកំពុងយួរអាហារផ្លែឈើសម្រាប់យ៉ុនហ្គីគេមិនចង់មកទេតែយល់ថាជាចៅហ្វាយហើយយ៉ុនហ្គីងើបមកធាក់គេមិនកើតទេ

«សួស្ដីចៅហ្វាយសុខសប្បាយទេខ្ញុំនេះបារម្ភពីណាស់» បេនដាក់របស់របរនៅលើតុរួចទាញកៅអីមកអង្គុយជិតគ្រែដែលយ៉ុនហ្គីគេង

«ហីយ៉ាចៅហ្វាយកុំមើលខ្ញុំបែបនេះអី ពេលនោះបើខ្ញ្ញុំមិនធ្វើតាមអ្នកប្រុសជីមីនខ្ញុំស្លាប់មិនខានទេគាត់គួរឲ្យខ្លាចជាងចៅហ្វាយ10ដង» បេនគ្រាន់តែឃើញក្រសែរភ្នែកសម្លឹងមកខ្លួនក៏ដឹងថាយ៉ុនហ្គីប្រាកដជាខឹងរឿងដែលគេយកវីដេអូនោះឲ្យជីមីនហើយ

«អាចង្រៃឯងឃើញសភាពយើងពេលនេះយ៉ាងមិចទេបើឯងមិនធ្វើយើងក៏មិនបែបនេះដែរ» យ៉ុនហ្គីកម្រើកបានតែមាត់ពេលនេះរាងកាយគេមិនអាចកម្រើកបានពេញលេញទេជាពិសេសកត្រូវដាក់ប៉ុងសុីម៉ងងាកទៅណាក៏មិនកើត

«ចៅហ្វាយបន្ទោសខ្ញុំមិនត្រូវទេអ្នកប្រើឲ្យជិះទូក2ក្នុងពេលតែមួយនេះអ្នកប្រុសជីមីនបើខ្ញុំវិញ...» បេនកាយវិការច្រង៉េងច្រង៉ាងដាក់កែងបុកជង្គង់និយាយទៅក្បាច់គុណពេញខ្លួនអាងតែយ៉ុនហ្គីធ្វើអីមិនកើតបញ្ចេញរឹតខ្លះហើយ

រឿង «ចម្ការស្នេហ៍ថែបេះដូង»Where stories live. Discover now