ចម្ការស្នេហ៍ថែបេះដូង Part 10

262 24 0
                                    


«គួរឲ្យសង្វេកខ្លាំងណាស់...» ជេអុីនញញឹមចម្អក់ឲ្យជីមីនពេលឃើញរាងតូចទ្រុឌទ្រោមបែបនេះ

«ស្រីចង្រៃមកនេះ...ផាច់ៗ...ផាច់ៗ...» បួនកំផ្លៀងផ្ទួនគ្នាលើមុខដ៏ស្រស់ស្អាតរបស់ជេអុីនបែកឈាមតាមគែមមាត់

«លែង...លែងយើង...ផាច់ៗៗៗៗ...» ស្នូរកំផ្លៀងបន្តរឮមិនបាត់ព្រោះដៃវាកំពុងតែសប្បាយវាយមិនញញើត សក់វែងក៏ត្រូវបោចក្រវីតាមទិសឆ្វេងស្ដាំទោះដួលក៏ត្រូវទាញឲ្យងើបឈរវិញ បើមុខមាត់មិនបាច់មើលទេសុទ្ធតែឈាមដែលហូរចេញតាមមាត់និងច្រមុះ

«ព្រូស...» ជេអុីនត្រូវក្រវាត់ដួលមួយទំហឹងសារជាថ្មីព្រោះទប់លំនឹងមិនជាប់នាងត្រូវជាំមុខសឹងមើលមិនយល់

«ហឹស...»សម្លេងដកដង្ហើមចោលមួយខ្យល់បន្ធូរកំហឹងកែវភ្នែកកំណាចប្រៀបដូចជាបិសាចគឺជា ផាក ជីណា នេះហើយពេលកំហឹងបាំងមុខលែងមានភាពជាម្ចាស់ការដូចខ្លាឃើញចំណីអញ្ចឹង

ព្រឹកមិញនាងមិននៅព្រោះមានរឿងត្រូវធ្វើតែពេលមកវិញឃើញបងប្រុសកំពុងដេកលើការ៉ូហើយក៏ឃើញថាជេអុីន វាយជីមីនតែរត់មកមិនទាន់ដល់ពេលទាន់គឺលទ្ធផលបែបនេះ

ជីមីនព្យាយាមងើបឈរទៅអង្គុយលើសាឡុងវិញមួយៗធម្មតាបំផុតភ្នែកសម្លឹងមើលជេអុីនកំពុងក្រាបសម្ងំក្បែរជើងខ្លួនទឹកមុខញញឹមចុងមាត់តិចៗ

និយាយពីឆុងអាវិញក្រោយឃើញទង្វើជីណាធ្វើលើជេអុីនមិញនាងគាំងកម្រើកខ្លួនមិនកើតតែក្រឡេកចំជីណាដែលកំពុងសំដៅមករកនាងក៏ថយក្រោយមិនទាន់បានបីជំហានផង...

«ប៉ាវ...ស្ងាត់» មួយជើងនាគវាត់កន្ទុយពីជីណាលើឆុងអាដួលបុកជញ្ជាំងសន្លប់ភ្លាមៗ

«ព្រះអើយមានរឿងអី» ដេយ៉ុងទើបមកដល់ឃើញទិដ្ឋភាព មិនគួរឲ្យជឿនឹងភ្នែក ក្រែងជីណាទើបនិយាយជាមួយនាយមុននេះតើ ហើយកុំតែម៉ែដោះប្រាប់ថាជេអុីនមកខ្លួនក៏មិនបានឃើញរឿងល្អមើលដែរ

«ប្រាវ...» ជីមីនទាញកែវទឹកក្បែរនោះទម្លាក់បែកខ្ចាយរួចកៀសបំបែកកែវឲ្យចូលដៃជេអុីនហើយជាន់ពីលើដូចជាពេលជេហុីនធ្វើដាក់ខ្លួនកាលមុន

រឿង «ចម្ការស្នេហ៍ថែបេះដូង»Where stories live. Discover now