Part 27: កំដរពេញមួយជីវិត
«ចន ជុងហ្គុក ជាអ្នកណា» ជីណាចុះមកពីលើកាំជណ្ដើចោតសួរទៅយ៉ុនហ្គី នាងបានស្ដាប់ឮអ្វីម្យ៉ាងដែលពាក់ព័ន្ធនឹងខ្លូនតែមើលទៅជីមីននិងយ៉ុនហ្គីដូចជាកំពុងលាក់បាំងទៅវិញ កាយតូចដើរមកអង្គុយក្បែរជីមីនសម្លឹងមុខចំៗចាំមើលថាតើពីរនាក់នេះនឹងឆ្លើយយ៉ាងមិច
«អូននិយាយពីអ្នកណាបងមិនស្គាល់ទេ» ជីមីនឆ្លើយជំនួសយ៉ុនហ្គីទាំងភ័យតិចៗ គេមិនអាចឲ្យនាងដឹងរឿងគ្រួសាររបស់នាងក្នុងពេលនេះបាននោះទេព្រោះវាអាចមានគ្រោះថ្នាក់
«បងប្រាកដចិត្តទេថាគ្មានអ្វីលាក់បាំងនឹងខ្ញុំ»ជីណាកាន់តែមិនទុកចិត្តពេលសង្កេតឃើញកែវភ្នែកក្រឡាប់ចុះឡើងវា បញ្ជាក់ថាជីមីនកំពុងកុហកនាងឬមួយជារឿងសំខាន់ប្រហែលជាត្រូវសើបដោយខ្លួនឯងហើយ
«បងមិនបានលាក់បាំងនោះទេបើមិនជឿអូនសួរយ៉ុនហ្គីក៏បាន»ជីមីនរុញដាក់រាងក្រាស់ឲ្យជួយបកស្រាយមិនអញ្ចឹងជីណាចាប់បានមិនខាន
«មិនអីទេខ្ញុំគ្រាន់តែចង់ដឹងធម្មតាទេតែអ្នកទាំងពីរត្រូវគ្នាវិញហើយឬ» ជីណា
«បងមិនបានចង់ត្រូវទេប៉ុន្តែអ្នកខ្លះអង្វរពេកក៏ត្រូវទៅ»ជីមីនឆ្លើយបែបស្ទាក់ស្ទើតែខំប្រឹងធ្វើហីៗ
«សាក់តែមិនព្រមត្រូវបងនឹងកាច់រំពាត់វាយគូទអូនរាល់ថ្ងៃ» យ៉ុនហ្គីប្រើសម្ដីច្រឡឺមទឹកមុខបែបខិលធ្វើឲ្យជីមីនអៀនភ្លាម ពាក្យសម្ដីនិយាយធម្មតាទេតែអាខួរក្បាលវាគិតជាងបាតសមុទ្រទៀត
«ត្រូវគ្នាក៏ល្អកុំតែមករំខានខ្ញុំទៅបានហើយជាពិសេសពេល យប់» ជីណាព្រមានទុកមុនព្រោះខ្លាចខ្លួនត្រូវដេកឈឺដោយសារគេងមិនលក់
«ឯងនេះចំមែន»យ៉ុនហ្គីសង្គ្រឺតធ្មេញដាក់ជីណាតែនាងដើរចេញធ្វើប្រងើយ ក្មេងនេះរឹងហើយឈ្លើយទៀត
ជីណាដើរសំដៅទៅរកឡានរួចបើកចេញមកខាងក្រៅតែមានឡានមួយកំពុងបើកតាមពីក្រោយតាំងពីចេញមក ភ្នែកវ័យរហ័សចាប់ផ្ដើមសម្គាល់ដឹងភ្លាមៗថាមានអ្នកកំពុងតាមខ្លួន នាងបើកកាន់តែលឿនឡាននោះនៅប្រដេញកាន់តែកៀកតែមានឡានមួយទៀតមកជ្រាតចូលកណ្ដាលធ្វើឲ្យឡានទាំងពីរត្រូវឃ្លាតគ្នា
YOU ARE READING
រឿង «ចម្ការស្នេហ៍ថែបេះដូង»
Historia Cortaទោះរឹងមាំយ៉ាងណាក៏មិនប្រាកដថាមិនចេះឈឺចាប់🖤 នេះជាសាច់រឿងដែលបង្ហាញពីស្នេហ៍ផ្អែមល្ហែម សប្បាយរីករាយតែអ្នកមិនដឹងទេថាមាននៅពីក្រោយភាពរីករាយនោះកំពុងតែមានការឈឺចាប់លាក់បង្កប់នៅពីក្រោយ «ខ្ញុំស្រឡាញ់ខ្ញុំហួងហែង» «អ្វីដែលខ្ញុំស្រឡាញ់គឺខ្ញុំការពារដោយជីវិត» និពន្ធ...