Part 16 : សារភាពស្នេហ៍
ពេលល្ងាចមកដល់យ៉ុនហ្គីចេញពីធ្វើការភ្លាមមកយកជីមីនតែម្ដងប៉ុន្តែប៉ាម៉ាក់រាងតូចមិននៅនោះទេពួកគាត់បានត្រឡប់ទៅវិញតាំងពីរសៀល
«ជីមីននៅឯងណា» យ៉ុនហ្គីចោតសួរអ្នកបម្រើទាំងមុខឃៅធ្វើឲ្យពួកគេញ័រជើងអស់ទៅហើយ
«គឺអ្នកប្រុសតូចនៅក្រោយផ្ទះ» អ្នកបម្រើ
យ៉ុនហ្គីដើរលឿនស្លេវទៅក្រោយផ្ទះ ពេលនេះនាយខឹង ជីមីនស្ទើរដាច់សរសៃឈាមហើយតែត្រូវផ្អាកដំណើរពេលឮសម្លេងច្រៀងរបស់ជីមីនរួមជាមួយសម្លេងហ្គីតាធ្វើមុខខ្ជូត ៗដាក់ជីណាដែលកំពុងអង្គុយអាំងសាច់មុខស្មើៗ អារម្មណ៍ខឹងទាំងប៉ុន្មានក៏រលាយអស់ព្រោះជីមីនគួរឲ្យស្រឡាញ់ពេក
«យ៉ាងមិចដែរបងច្រៀងពិរោះទេ» ជីមីនច្រៀងចង់5បទហើយមិនឮនាងនិយាយអីសោះ
«ស្ដាប់មិនកើតទេបងច្រៀងម្ដងខ្ញុំអាចទទួលយកបានតែបងច្រៀងមួយបទនឹងប្រាំដងហើយខ្ញុំឈឺត្រចៀក»ជីណាស្ងាត់ៗមិនសូវមាត់តែបើនិយាយគឺវាចុកបែបនេះ
«ឯងនេះចំមែនហើយ» ជីមីនលើកដាច់មួយកែវម៉ួម៉ៅខំច្រៀងម៉ាល្ងាចហើយនាងមិនសរសើសោះ
«បងកុំផឹកច្រើនពេកមិនល្អទេ» ជីណាហាមបងប្រុសព្រោះជីមីនលើកដាច់រហូត
«កុំភ័យបងមិនងាយស្រវឹងទេ» ជីមីនជាជើងខ្លាំងខាងផឹកបុិនៗនេះឲ្យស្ពៃ រាងតូចលើកស្រាមកផឹកបន្តតែមានដៃមួយ មកដណ្ដើមយកទៅផឹកធ្វើប្រងើយ
«មីន យ៉ុនហ្គី មិចក៏យកស្រាខ្ញុំផឹក» ជីមីន
«ស្រាប្រពន្ធប្ដីផឹកមិនបាន» យ៉ុនហ្គី
«មកធ្វើស្អី» ជីមីន
«មកយកប្រពន្ធ» យ៉ុនហ្គី
«អ្នកណាប្រពន្ធលោក» ជីមីន
«ផាក ជីមីន» យ៉ុនហ្គីទាញកៅមកអង្គុយក្បែរជីមីនរួចទាញ រាងតូចបែរមករកនាយហើយគាបជាប់នៅចន្លោះជើងខ្លួន
«ធ្វើអីនឹង»ជីមីន
«ថ្ងៃមិញនេះឯងនៅជាមួយអ្នកណា» យ៉ុនហ្គី
«និយាយអីខ្ញុំមិនយល់ទេ» ជីមីន
«ប្រុសម្នាក់ដែលឯងអោបនៅផ្សារទំនើបជាអ្នកណា» យ៉ុនហ្គីបោះសំណួរទៅជីមីននាយគ្រាន់តែចង់ដឹងឲ្យប្រាកដបើថាជាប្រុសស្នេហ៍នឹងបានសម្លាប់ចោល
YOU ARE READING
រឿង «ចម្ការស្នេហ៍ថែបេះដូង»
Short Storyទោះរឹងមាំយ៉ាងណាក៏មិនប្រាកដថាមិនចេះឈឺចាប់🖤 នេះជាសាច់រឿងដែលបង្ហាញពីស្នេហ៍ផ្អែមល្ហែម សប្បាយរីករាយតែអ្នកមិនដឹងទេថាមាននៅពីក្រោយភាពរីករាយនោះកំពុងតែមានការឈឺចាប់លាក់បង្កប់នៅពីក្រោយ «ខ្ញុំស្រឡាញ់ខ្ញុំហួងហែង» «អ្វីដែលខ្ញុំស្រឡាញ់គឺខ្ញុំការពារដោយជីវិត» និពន្ធ...