ចម្ការស្នេហ៍ថែបេះដូង Part 15

217 21 0
                                    

Part 15 : ការពិតនៃអតីតកាល

«មិនអីទេរឿងជីណាម៉ាក់ចេះដោះស្រាយហើយកូនកុំបារម្ភអី»អ្នកស្រីផាកស្ដីឡើងបង្គាប់ជីមីនមិនឲ្យរាងតូចលូកដៃតែជីមីនមិនបានព្រមជាមួយនោះទេ

«ម៉ាក់ជីណាធំហើយឲ្យនាងចូលធ្វើការទៅកូនគិតថានាងអាចជ្រើសរើសបាន» ជីមីន

«មែនហើយអ្នកមីងបើមិនយល់ទាស់ទេឲ្យនាងទៅរៀន ការងារនៅក្រុមហ៊ុនខ្ញុំក៏បាន» ជេហូប

«ចឹងក៏បាន»អ្នកស្រីផាកក៏យល់ព្រមបើគាត់ប្រកែកគ្រប់គ្នាអាចនឹងគិតមិនល្អមកលើគាត់

អ្នកគ្រប់គ្នាក៏បំបែកគ្នាទៅផ្ទះរៀងខ្លួនជីមីនក៏មិនទាន់ទៅជាមួយយ៉ុនហ្គីដែលទាល់តែល្ងាចតែរាងតូចកំពុងជូនដំណើរជេហូប

«ជីមីនគឺខ្ញុំសុំជួបជីណាបន្តិចបានទេព្រោះមានរឿងចង់និយាយ» ជេហូប

«ខ្ញុំថានាងប្រហែលជាសំរាកហើយចាំលើកក្រោយចុះសូមទោសផង» ជីមីន

«ខ្ញុំឃើញមុខនាងមានស្នាមមិនដឹងថានាងត្រូវនឹងអ្វីទេ» ជេហូបប្រាប់ទៅជីមីនព្រោះពេលញ៊ាំមុននេះនាយ សង្កេតឃើញមុខជីណាមានស្នាមក្រហម

«មិនអីទេខ្ញុំជាបងប្រុសគេខ្ញុំនឹងមើលថែគេឲ្យល្អ» គ្រាន់តែជេហូបបង្ហើបតែបន្តិចជីមីនក៏អាចទាយដឹងថាមានរឿងអ្វី

Back to Jina

ជីណាដើរចូលក្នុងបន្ទប់តូចចង្អៀតតែមានការរៀបចំស្អាតបាតវាជាបន្ទប់ដែលនាងបានចាកទៅចោលអស់8ឆ្នាំ នាងរស់នៅផ្ទះមួយនេះតាំងពីបាតជើងក្រហមវាមានគ្រប់រស់ជាតិពេលខ្លះត្រូវឃុំទុកបង្អាត់អាហារ2ថ្ងៃក៏មានថ្ងៃខ្លះក៏ត្រូវអ្នកស្រីផាកវាយហើយរត់មកសង្ខំយំម្នាក់ឯងតែនាងមិនដែលប្រាប់ជីមីននិងលោកផាកទេ ជីវិតនាងទោះសប្បាយក៏ស្ងប់ស្ងាត់ឈឺចាប់កាន់តែគ្មានសម្លេង

ងាកមកមើលជីមីននិងអ្នកស្រីផាកកំពុងជជែកគ្នាម្នាក់ៗ ដូចជាប៉ោងសរសៃក៏ដាក់គ្នាខុសធម្មតា

«ម៉ាក់វាយជីណាមែនទេ» ជីមីន

«ម៉ាក់មិនបានធ្វើ» អ្នកស្រីផាក

«ម៉ាក់ធ្វើបែបនេះដើម្បីអីរឿងវាកន្លងទៅយូរហើយពួកគេក៏បានទទួលនៅអ្វីដែលបានធ្វើម៉ាក់នៅគិតពីវាធ្វីអីទៀត» ជីមីនស្រែកដាក់ម្ដាយ ព្រោះរឿងដែលបានកើតឡើងលើគ្រួសារគេវាកន្លងផុតទៅ20ឆ្នាំហើយ

រឿង «ចម្ការស្នេហ៍ថែបេះដូង»Where stories live. Discover now