Part 17 : «ផាំង...ប្រាវ»
ព្រឹកឡើងជីណាកំពុងអង្គុយញ៊ាំអាហារម្នាក់ឯងតែបន្ដិចក្រោយមកឃើញយ៉ុនហ្គីបីជីមីនមកអង្គុយញ៊ាំជុំគ្នា
«ដាក់អូនអង្គុយធម្មតាក៏បាន» ជីមីនរុញយ៉ុនហ្គីឲ្យដាក់ខ្លួនអង្គុយកៅអីធម្មតាតែរាងក្រាស់បែរជាដាក់លើភ្លៅនាយទៅវិញ (អូនបងរលួយ)🤌
«អង្គុយបែបនេះហើយវាមិនសូវឈឺ»យ៉ុនហ្គី
«អូនកើតអីមែនទេបានជាភ្នែកខ្មៅបែបនេះ» ជីមីនអង្គុយមិនទាន់ស្រួលផងចោតសួរទៅជីណាព្រោះភ្នែកនាងស្លក់ខ្មៅដូចមនុស្សដាច់យប់មួយខែចឹង
«យប់មិញខ្ញុំហាត់ប្រាណដល់យប់ជ្រៅ» ជីណា
«ហាត់ប្រាណស្អីយប់មិញឯងរំខានយើងខ្លាំងណាស់គួរ តែយកពេលទៅរៀនសីលធម៌ពលរដ្ឋល្អជាង» យ៉ុនហ្គីយល់ន័យដែលនាងនិយាយចង់ថាឲ្យខ្លួននិងជីមីនច្បាស់ណាស់តែមកនិយាយបញ្ឆិតបញ្ឆៀងទៅកើត
«មិចក៏និយាយបែបនេះយ៉ុនហ្គីនាងមិនបានធ្វើស្អីបងទេ» ជីមីន
«ចំមែនអូនដឹងទេពេលពួកយើងប្រគំតន្រ្តីនាងទៅបិទបាសធ្វើឲ្យឆាករលាយអស់» យ៉ុនហ្គី
«ហឺយឆ្គួតមែន មីន យ៉ុនហ្គី» ជីមីនសឹងតែជ្រែកខ្លួនទៅភពថ្មីទម្រាំយល់ន័យនេះចេះមកនិយាយសាធារណ:ចឹងតើបានជាអ្នកបម្រើចេះតែមើលមុខខ្លួន
ជីណាមិនខ្វល់ញ៊ាំហើយងើបចេញព្រោះបើនៅទៀតអាច ឆ្គួតទាំងបីនាក់ក៏ថាបាន
ថ្ងៃនេះជាថ្ងៃអាតិទ្យចឹងយ៉ុនហ្គីមិនបានទៅធ្វើការ នោះទេណាមួយត្រូវនាំក្មេងតូចដើរលេងទៀត
«ដេយ៉ុងចំការយ៉ាងមិចហើយ» យ៉ុនហ្គី
«ក៏នៅតែមានបញ្ហាតែស្អែកនេះយើងត្រូវបញ្ជូនទំនិញចូលឃ្លាំងធំហើយចៅហ្វាយត្រូវត្រួតពិនិត្យផងទាន» ដេយ៉ុង
«យើងដឹងហើយត្រូវមើលឲ្យល្អិតល្អន់ផង» យ៉ុនហ្គី
«ចៅហ្វាយអ្នកនាងជេអុីនចេញពីមន្ទីពេទ្យហើយ ចៅហ្វាយត្រូវការពារអ្នកប្រុសតូចផងខ្ញុំសើបមកថាតេខ្យុងក៏ពាក់ព័ន្ធដែរគេមិនមែនជាមនុស្សល្អទេ» ដេយ៉ុង
YOU ARE READING
រឿង «ចម្ការស្នេហ៍ថែបេះដូង»
Short Storyទោះរឹងមាំយ៉ាងណាក៏មិនប្រាកដថាមិនចេះឈឺចាប់🖤 នេះជាសាច់រឿងដែលបង្ហាញពីស្នេហ៍ផ្អែមល្ហែម សប្បាយរីករាយតែអ្នកមិនដឹងទេថាមាននៅពីក្រោយភាពរីករាយនោះកំពុងតែមានការឈឺចាប់លាក់បង្កប់នៅពីក្រោយ «ខ្ញុំស្រឡាញ់ខ្ញុំហួងហែង» «អ្វីដែលខ្ញុំស្រឡាញ់គឺខ្ញុំការពារដោយជីវិត» និពន្ធ...