Part 25 : បញ្ហា
បន្ទាប់ពីសន្ទនាជាមួយជីណារួចជីមីនចូលក្នុងបន្ទប់ក៏ឃើញ យ៉ុនហ្គីគេងលក់រាងតូចក៏ចូលទៅគេងបែរខ្នងដាក់នាយ រាងក្រាស់រើតិចៗដោយគិតថាជីមីនគេងលក់ស្កប់ស្កល់ហើយទាញភួយដណ្ដប់ឲ្យត្រឹមទ្រូង
«សូមទោសដែលបងធ្វើបាបចិត្តអូន អូនប្រហែលឈឺណាស់ហើយបងនឹងព្យាយាមប៉ះប៉ូវកំហុសពីមុន»យ៉ុនហ្គីឱនទៅថើបថ្ងាស់ជីមីនថើៗបង្ហាញពីអារម្មណ៍ពិតទោះពេលកន្លងទៅគេអាចនឹងខុសឆ្គងតែបច្ចុប្បន្នឬអនាគតយើងគួរតែធ្វើឲ្យវាល្អជាងមុន
ជីមីនដែលធ្វើពុតគេងលក់ស្ដាប់ឮគ្រប់យ៉ាងក្នុងចិត្តលួចរំភើបតែគេមិនអាចទទន់ជាមួយឡើងទោះត្រឹមជាអតីតកាលមែនតែយ៉ុនហ្គីបានធ្វើឲ្យការឈឺចាប់មួយនោះដឹកជាប់ដល់បច្ចុប្បន្ន
New day
យ៉ុនហ្គីងើបមុនជីមីនខំទៅរៀបចំអាហារពេលព្រឹកជាមួយ ជីណាយ៉ាងយកចិត្តទុកដាក់ទោះនាងមិនឲ្យធ្វើក៏មិនស្ដាប់
«ទៅអង្គុយវិញទៅខ្ញុំធ្វើម្នាក់ឯងបានហើយ» ជីណាប្រាប់ទៅយ៉ុនហ្គីដែលខំឈរទាំងដឹងថាខ្លួនមិនអាចឈរបានយូរ
«មិនអីទេយើងគ្រាន់បើហើយ យើងគ្រាន់តែចង់ធ្វើឲ្យជីមីន » យ៉ុនហ្គីព្យាយាមឈរទាំងញ័រជើងព្រោះនាយនៅមិនទាន់អាចទប់លំនឹងបាន100%នោះទេតែអាចដើរបានតិចៗមិនចំបាច់អង្គុយលើរទេះទៀតក៏បាន
«មិនបាច់ខំនាំតែអត់ប្រយោជន៍នោះទេបងប្រុសមិនញ៊ាំទេខ្ញុំគ្រាន់តែប្រាប់កុំឲ្យខំទៅវាហត់ទទេៗ» ជីណា
យ៉ុនហ្គីមិនចាប់អារម្មណ៍ពីសម្ដីនាងនាយខំធ្វើបន្តរួចយកទៅរៀបចំលើតុចំពេលជីមីនមកល្មម
«មីនអូនញ៊ាំអីសិនទៅបងរៀបចំរួចហើយ» យ៉ុនហ្គី
«អត់ទេ» ជីមីន«បងធ្វើវាដើម្បីអូនញ៊ាំតែបន្តិចក៏បានដែរ»យ៉ុនហ្គី
«បាន» ជីមីនទាញអាហារមួយចាននោះចាក់ចូលធុងសំរាម ទាំងមិនស្ដាយទោះរូបរាងវាទំនងគួរឲ្យចង់ញ៊ាំតែគេញ៊ាំមិនចូលព្រោះយ៉ុនហ្គីជាអ្នកធ្វើ
«ថ្ងៃនេះបងមានការទៅខាងក្រៅយប់ទើបមកវិញអូនមិនបាច់ចាំទេ» ជីមីនប្រាប់ទៅជីណារួចក៏ចេញទៅក្រៅដូចរាល់ដង
YOU ARE READING
រឿង «ចម្ការស្នេហ៍ថែបេះដូង»
Truyện Ngắnទោះរឹងមាំយ៉ាងណាក៏មិនប្រាកដថាមិនចេះឈឺចាប់🖤 នេះជាសាច់រឿងដែលបង្ហាញពីស្នេហ៍ផ្អែមល្ហែម សប្បាយរីករាយតែអ្នកមិនដឹងទេថាមាននៅពីក្រោយភាពរីករាយនោះកំពុងតែមានការឈឺចាប់លាក់បង្កប់នៅពីក្រោយ «ខ្ញុំស្រឡាញ់ខ្ញុំហួងហែង» «អ្វីដែលខ្ញុំស្រឡាញ់គឺខ្ញុំការពារដោយជីវិត» និពន្ធ...