ចម្ការស្នេហ៍ថែបេះដូង Part 7

261 23 0
                                    


ដំបូងនាយគិតថានឹងទទួលខុសត្រូវលើជីមីនតែជីមីនចេញសម្ដីមកឡូយពេកចឹងមានតែឲ្យរាងតូចជាអ្នកទទួលខុសត្រូវលើកនាយវិញ

«ស្អីខ្ញុំនឹងហេស លោកជាអ្នកមករំលោភខ្ញុំមុនហេតុអ្វីត្រូវទទួលខុសត្រូវលើលោកគ្មានថ្ងៃទេ» ជីមីនស្ទើមិនជឿនឹងត្រចៀកថានាយហ៊ាននិយាយបែបនេះ

«ក្រែងឯងក៏ព្រមមិនអញ្ចឹង»
«អ្នកណាថា»

«សម្លេងឯងស្អកបែបនេះហើយនៅមិនដឹងខ្លួនទៀត»

«មនុស្សអាក្រក់ឈប់និយាយជាមួយលោកហើយគួរឲ្យស្អប់ណាស់» ជីមីនវាយដើមដៃនាយទាំងអៀនផងអាម៉ាស់ផង សម្លេងគេស្អកក៏មកពីយ៉ុនហ្គីដែលជាអ្នកធ្វើឲ្យគេថ្ងូរ

«ស្អប់ប្ដីខ្លួនឯងមិនល្អទេ» ឃើញជីមីនអៀនបែបនេះនាយកាន់តែញ៉ោះថែម

«លោកមិនមែនប្ដីខ្ញុំទេ ហើយស្អែកនេះខ្ញុំនឹងទៅសេអ៊ូលវិញហើយ»

«កុំសូម្បីគិតថាបានចេញពីទីនេះបើយើងមិនអនុញ្ញាតិ»
គិតមែនទេថាជីមីនអាចទៅបាន មុនដំបូងនាយមិនចង់ឲ្យនៅមែនតែពេលនេះវាមិនដូចគ្នាទេ

ចាប់តាំងពីរឿងយប់មិញបានកើតឡើងជីមីនគឺក្លាយជាមនុស្សរបស់នាយហើយ ដូច្នេះជីមីនត្រូវតែនៅទីនេះបន្តជាដាច់ខាត

«មានសិទ្ធអីដែលលោកឯងមកហាមខ្ញុំ ខ្ញុំចង់ទៅជារឿងរបស់ខ្ញុំ»រាងតូចប្រកែកតវ៉ាដូចគ្នា ពេលដែលយ៉ុនហ្គីធ្វើបែបនេះដាក់គេហើយគិតថាគេទ្រាំនៅឲ្យនាយធ្វើបាបមែនទេ

«ឯងដឹងមែនទេថាលទ្ធផលបន្ទាប់វាយ៉ាងមិច» ជីមីនមើលទៅដូចមិនរៀងចាលទេបានជាខំផ្គើនខ្លួនបែបនេះ

«ខ្ញុំមិនខ្វល់» ជីមីនរើចេញបំណងដើរទៅផ្ទះតូចវិញទោះបីវេទនាឈឺប៉ុណ្ណាក៏ទៅដែលព្រោះនៅទីនេះប្រាកដថាយ៉ុនហ្គីនឹងសុីខ្លួនទៀតមិនខានទេ

«បើឯងហ៊ានឈានតែមួយជំហានទៀតយើងធានាថាឯងដើរមិនរួចមួយអាទិត្យ» យ៉ុនហ្គីមិនបានគំរាមទេតែនិយាយមែនធ្វើមែន នាយដែលនិយាយលេងពីពេលណាមនុស្សដូចជាជីមីនបើនិយាយតែមាត់មិនស្ដាប់មានតែប្រើកាយវិការ

រឿង «ចម្ការស្នេហ៍ថែបេះដូង»Where stories live. Discover now