ចម្ការស្នេហ៍ថែបេះដូង Part 9

242 21 0
                                    


មួយស្របក់ក្រោយមកគ្រូពេទ្យក៏ចេញមក

«គ្រូពេទ្យបងប្រុសខ្ញុំយ៉ាងមិចហើយ»

«អ្នកជំងឺរួចផុតពីគ្រោះថ្នាក់តែដោយសារអស់ឈាមច្រើនពេកប្រហែលថ្ងៃស្អែកនឹងដឹងខ្លួនវិញហើយ»

«ប្ដូរគេដាក់បន្ទប់VIPទៅ»

«បាទលោកមីនខ្ញុំនឹងចាត់ចែងជូនសូមលាសិនហើយ»

បន្ទាប់ពីរៀបចំរួចពេលនេះជិតភ្លឺទៅហើយ ជីណាអង្គុយមើលជីមីនសូម្បីសម្លៀកបំពាក់ក៏មិនផ្លាស់នេះបើនាងមកជួយជីមីនមិនទាន់តើមានរឿងអ្វីកើតឡើងនាងមិនអាច រស់ដោយគ្មានជីមីនបានទេ

«ឯងទៅផ្លាស់សម្លៀកបំពាក់ហើយសំរាកចុះយើងនៅមើលជីមីនក៏បាន» យ៉ុនហ្គីហុចឲ្យជីណាតែនាងមិនទទួល

«យកបងប្រុសទៅភូមិគ្រឹះវិញ»មាត់និយាយតែភ្នែកនៅសម្លឹងជីមីនមិនដក

«ជីមីនកំពុងឈឺឯងក៏ឃើញ»

«បើស្អែកបងប្រុសបាត់ខ្លួនកុំថាខ្ញុំមិនបានប្រាប់»

«ឯងគិតថាធ្វើបែបនេះត្រូវមែនទេហើយគោរពយើងខ្លះផងព្រោះយើងបងឯងច្រើនណាស់» យ៉ុនហ្គីក្ដៅភ្លាមពេលនាងចង់យកជីមីនចេញពីគេមើលទៅក្មេងស្រីម្នាក់នេះហ៊ាន ពេកហើយ ជីណាប្រើក្រសែរភ្នែកជំនួសពាក្យសម្ដី
ប្រឆាំងនឹងយ៉ុនហ្គីវិញបញ្ជាក់ថានាងហ៊ាននិយាយហ៊ានធ្វើ

«ដេយ៉ុងយកជីមីនទៅវិញប្រាប់គ្រូពេទ្យឲ្យរៀបចំទៅដាក់នៅបន្ទប់យើង» មិនមែននាយខ្លាចតែមិនចង់ឲ្យវែងឆ្ងាយទើបព្រមធ្វើតាមសម្ដីជីណា

«ឲ្យគាត់គេងនៅបន្ទប់គាត់» ជីណាឆ្លើយកាត់ភ្លាមព្រោះនាងដឹងថាជីមីនមិនចូលចិត្តគេងបន្ទប់រួមមិចក៏ត្រូវយកគាត់ដាក់បន្ទប់យ៉ុនហ្គីទៅវិញ ការដែលឲ្យប្ដូរជីមីនទៅភ្លាមៗបែបនេះព្រោះនាងដឹងថាបើនៅទីនេះក៏គ្មានសុវត្ថិភាពដែលទោះមានអ្នកយាមតែនាងនៅតែមិនជឿជាក់

ដេយ៉ុងនិងយ៉ុនហ្គីវិញនាយក្រពុលមុខពេញទំហឹងហើយ ជីណាមិនខុសពីជីមីនទេតែលើសជីមីនរាប់រយដងនិយាយតែមួយម៉ាត់ៗបើចរឹកវិញមិនសមនឹងមុខមាត់សោះ

រឿង «ចម្ការស្នេហ៍ថែបេះដូង»Where stories live. Discover now