Part 11 : មួយម៉ាត់ បួនខ្សឺត
ឡានបើកប្រដេញគ្នាល្បឿនលឿនដូចព្យុះ បើយើងមើលពីផ្ទៃលើនឹងឃើញឡានយ៉ុនហ្គីនិងឡានជីមីនកំពុងតាមកាន់តែកៀកគ្នាហើយនៅផ្លូវបំបែកនោះមានឡានបីចតពាំងបិទគ្រប់ច្រកនិងមានមនុស្សមួយក្រុមឈរស្កាត់ចាំជាស្រេច
«ធ្វើយ៉ាងមិចទៅជីណាបងមិនចង់ទៅវិញទេ យ៉ុនហ្គីច្បាស់ជាសុីបងមិនសល់សាច់ទេ» ឃ្លាចុងក្រោយជីមីនបានត្រឹមបន្លឺក្នុងចិត្តព្រោះមិនចង់ឲ្យប្អូនដឹង
«បងមានអ្វីលាក់បាំងនឹងខ្ញុំទេមិចក៏ខ្លាចម្លេះ ខ្ញុំគិតថាគេមិនធ្វើអីបងទេហើយការដែលខ្ញុំជួយបងព្រោះមិនឲ្យស្រីម្នាក់ នោះមកធ្វើបាបបង»
«គ្មានទេបងគ្រាន់តែចង់ទៅសេអ៊ូលវិញ» ជីមីនបែរមុខចេញមិនចង់ឲ្យនាងសង្ស័យបើជីណាដឹងថាគេមានអីៗជាមួយនាយស្រួលមិនស្រួលបញ្ជូនខ្លួនឲ្យយ៉ុនហ្គីទទួលខុសត្រូវឬសម្លាប់យ៉ុនហ្គីផងក៏មិនដឹង
«មិនអីទេខ្ញុំយល់តែបើ មីន យ៉ុនហ្គី តាមទាន់គេមិនធ្វើអីពួក យើងទេហោចណាស់គ្រាន់តែមិនឲ្យនៅជិតគ្នាប៉ុណ្ណោះ» ជីណានិយាយលួងលោមជីមីនកុំឲ្យខ្លាចការពិតនាងក៏មិនដឹងថាយ៉ុនហ្គីនឹងធ្វើអីលើគេនោះទេ
«នោះពួកគេនៅខាងមុខហើយ»
ភ្លើងឡានទាំងមុខទាំក្រោយបញ្ចាំងមកឡានជីមីននិងប្អូន ពេលនេះមានតែប្រថុយទៅមុខហើយ
ទីង...ដោយសារជិតដល់ជាយក្រុងទើបមាន Internet ទូរស័ព្ទជីមីនលោត missed call និងសារជាលេខលោក ប៉ាខ្លួន រាងតូចឃើញសារភ្លាមងាកមើលជីណាភ្លាម
«អូនហាមឈប់ជាដាច់ខាតបើកបំបុកទៅ» ជីមីនឃើញសារលោកផាកផ្ញើរមកប្រាប់ថាអ្នកស្រីផាកដឹងថាជីណាមក កូរ៉េ
«ជីណាមានឮបងប្រាប់ទេ» ជីមីនស្រែកដាក់ប្អូនពេលឃើញនាងបន្ថយល្បឿនទៅវិញ
«សូមទោសទោះខ្ញុំពិបាកក៏ដោយបងមិនអាចមានគ្រោះថ្នាក់ទេ» បើឲ្យនាងបើកបុកមានតែស្លាប់ទាំងពីរនាក់មិនខាន
ងឺត...សម្លេងជាន់ហ្វ្រាងឡានពីរបញ្ឈប់ដំណាលគ្នា
យ៉ុនហ្គីចុះពីលើឡានស្ទុះទៅចាប់ទាញជីមីនចេញពីឡានលឿនសឹងមើលមិនទាន់ ឯជីណារកបើកទ្វាឡានចេញមកជួយតែដេយ៉ុងរត់មកបាញ់អ្វីម្យ៉ាងលើមុខនាងធ្វើឲ្យកាយ តូចទន់ដៃជើងសន្លប់ភ្លាមៗ បើមិនប្រើវិធីនេះច្បាស់ជាត្រូវជីណាវាយបកវិញ
YOU ARE READING
រឿង «ចម្ការស្នេហ៍ថែបេះដូង»
القصة القصيرةទោះរឹងមាំយ៉ាងណាក៏មិនប្រាកដថាមិនចេះឈឺចាប់🖤 នេះជាសាច់រឿងដែលបង្ហាញពីស្នេហ៍ផ្អែមល្ហែម សប្បាយរីករាយតែអ្នកមិនដឹងទេថាមាននៅពីក្រោយភាពរីករាយនោះកំពុងតែមានការឈឺចាប់លាក់បង្កប់នៅពីក្រោយ «ខ្ញុំស្រឡាញ់ខ្ញុំហួងហែង» «អ្វីដែលខ្ញុំស្រឡាញ់គឺខ្ញុំការពារដោយជីវិត» និពន្ធ...