ចម្ការស្នេហ៍ថែបេះដូង Part 5

262 23 2
                                    

កន្លងផុតទៅមួយសប្ដាហ៍

ការរស់នៅរបស់ជីមីនមិនបានសប្បាយអ្វីសោះគ្មានថ្ងៃណាដែលគេមិនឈ្លោះជាមួយយ៉ុនហ្គីទេ

«អេ អាល្អិតឈប់សិន» តេខ្យុងកំពុងដើរត្រួតពិនិត្យកម្មករស្រាប់តែឃើញជីមីនក៏ហៅដើម្បីសួររឿងថ្ងៃមុនដែរមានរឿងជាមួយប្អូនស្រីគេ

«មានការអី» ជីមីនកំពុងតែបះផ្លែឈើក៏ឆ្លើយមកនាយ

«ថ្ងៃមុនឯងមានរឿងជាមួយប្អូនស្រីខ្ញុំ»

«តាមពិតស្រីម្នាក់នោះជាប្អូនលោកហើយយ៉ាងមិច»

«គ្មានយ៉ាងមិចទេគឺយើងគ្រាន់តែចង់សូមទោសឯងជំនួសគេ»

«មិនបាច់ខ្ញុំមិនត្រូវការ»

«ឈប់សិនចង់ទៅណា»តេខ្យុងចាប់ដៃជីមីនជាប់ពេលឃើញរាងតូចប្រុងដើរចេញ

«លែងដៃខ្ញុំ លោកចង់យ៉ាងមិច» ជីមីនក្រវាសដៃនាយចេញភ្លាមៗគេជាមនុស្សកំណាញ់ខ្លួនណាស់តែតេខ្យុងដូចជាហ៊ានពេកហើយ

«គឺយើងចង់ឲ្យឯងលើកលែងទោសឲ្យនាង»

«ឲ្យនាងមកសំពះសុំទោសខ្ញុំទៅ»

«មិនអីទេចឹងខ្ញុំថាពួកយើងធ្វើការបន្តទៅ» តេខ្យុងក៏ចាកចេញធ្វើឲ្យជីមីនឆ្ងល់ភ្លាមមិញនេះសម្លុតគេតែនេះមកនិយាយល្អក៏ចេញទៅបាត់ដោយមិនចង់ខ្វល់ច្រើនក៏ធ្វើការបន្ត

សកម្មភាពមុននេះកិច្ចមិនផុតពីភ្នែករបស់យ៉ុនហ្គីទេនាយបានឃើញទាំងអស់ក៏មានអារម្មណ៍ថាខឹងអ្នកទាំងពីរដែលមកសាងសងចាប់ដៃចាប់ជើងគ្នាទៀត មុននេះតេខ្យុងឃើញយ៉ុនហ្គីសម្លឹងមកទើបនាយគេចខ្លួនបាត់

ពេលថ្ងៃតេខ្យុងនិងជីមីនក៏បណ្ដើរគ្នាទៅញាំបាយព្រោះរាងតូចគេសុំានឹងទីនេះខ្លះហើយទាស់ត្រង់ថាមើលទៅអ្នកទាំងពីរដូចជាត្រូវគ្នាសម្បើមណាស់

« ផាក ជីមីន» កំពុងនិយាយគ្នាសើចសប្បាយសុខៗក៏មានសំឡេងមួយមកកាត់ផ្ដាច់ពួកគេគ្មានអ្នកណាក្រៅពីយ៉ុនហ្គីទេ

«មានការអី»

«ទៅជាមួយយើង»

«អត់ទេខ្ញុំត្រូវញុំាបាយសិន នែ៎លែងដៃខ្ញុំ» មិនឲ្យជីមីនបដិសេធទាន់នាយមកញ្ឆក់ទៅតែម្ដង

រឿង «ចម្ការស្នេហ៍ថែបេះដូង»Where stories live. Discover now