Part 30: ភាគបញ្ចប់
5ឆ្នាំកន្លងផុតទៅ«ហឹកៗ ហឹកៗ អាប់ប៉ាជួយអូនផង អាប់ប៉ា» សម្លេង
មីន យ៉ុនជេ ក្មេងអាយុបីឆ្នាំស្រែកលាន់រំពងផ្អើលអស់អ្នកផ្ទះរត់មើលព្រោងព្រាត«អ្នកណាធ្វើអីកូន»ជីមីន
«បងប្រុសវាយអូន» យ៉ុនជេ
«មិចក៏វាយប្អូន ចន ជុងវ៉ុន» ជីមីន«ក្មេងតែឈ្លើយគេវាយហើយ ប៉ាតូចកុំចេះប្រយ័ត្នខ្ញុំវាយ ម្នាក់ទៀត» ចន ជុងវ៉ុន អាល្អិតខ្លួនតូចសម្ដីធំជាងមាឌតបទៅជីមីនវិញ
«ឯងនេះតូចតែមួយសោះសម្ដីបានណាស់គួរតែប្រដៅចេញទើបបាន» ជីមីន
«មិនបាច់ទេប្រដៅកូនប៉ាតូចទៅកុំមកយកលីអូខ្ញុំស្លៀកទៀតបើថាក្រណាស់ដើរស្រាតទៅ» ជុងវ៉ុននិយាយម៉ាត់ៗ ដូចមនុស្សចាស់បើមុខវិញម៉ូវសាហាវ
«អូនមិនបានយកទេអូនរើសបាន» យ៉ុនជេដៃកាន់លីអូពណ៌ក្រហមរូបពីងពាងលាក់នៅក្រោយខ្នងខ្វេអ្នកណាថាគេលួចគ្រាន់តែរើសបានក្នុងទូសម្លៀកបំពាក់សោះ
«យ៉ុនជេមិចក៏យករបស់បងទៀតហើយមិនល្អទេកូន អាប់ប៉ាទិញឲ្យកូនច្រើនណាស់មិចមិនស្លៀក» ជីមីនទើបចាប់អារម្មណ៍នឹងកូនខ្លួនដែលលួចយកលីអូជុងវ៉ុននៅកុហកថារើសទៀតចង់តែឆ្គួតស្លាប់ទេសម្លៀកបំពាក់ទិញឲ្យគរលើគ្នាពេញទូចង់បានតែរបស់គេ
«តែអូនចង់បានរបស់បងប្រុស» យ៉ុនជេ
«មិនឲ្យទេ» ជុងវ៉ុនកញ្ឆក់យកពីដៃយ៉ុនជេរួចដាក់ក្នុងទូវិញបន្ទាប់មកចុះទៅរកម៉ាក់បាត់«ក្មេងនេះមិនចំមែន»ជីមីនបានត្រឹមខ្នាញ់នឹងអាល្អិតជុងវ៉ុន ក្បាលរឹងមិនខុសពីគេម៉ាក់ទេ
អ្នករាល់គ្នាឆ្ងល់មែនទេថាក្មេងទាំង2ជាកូនអ្នកណា? មីន យ៉ុនជេ ជាកូនរបស់ជីមីននិងយ៉ុនហ្គី ចំណែកឯក្មេងម្នាក់ទៀត ចន ជុងវ៉ុន ជាកូនរបស់ជីណានិងជេហូប។ គ្រាន់តែជីណាអាចដឹងខ្លួននិងត្រឡប់មករកសភាពដើមធម្មតាវិញមិនបាន2ខែស្រួលបួលផងជេហូបក៏សុំនាងរៀបការតែម្ដងឯជីមីននិងយ៉ុនហ្គីគ្រាន់តែចុះអេតាសុីវិលប៉ុណ្ណោះ។
ជាការពិតណាស់រឿងរវាងគ្រួសារជុងហ្គុកនិងអ្នកស្រីផាកគឺពិបាកក្នុងការទទួលយកដូចគ្នា តែការរស់នៅតែងមាន កំហុសឆ្គង អ្នក ស្រីផាកគាត់បានដឹងខ្លួនហើយសូមការអធ្យាស្រ័យពីជុងហ្គុកនិងជីណា ។មុនដំបូងនាយមិនព្រមតែយល់ដល់ប្អូនស្រីដែលធ្លាប់រស់នៅជាមួយគាត់ទើបមិនចង់ឲ្យនាងពិបាកចិត្តទើបត្រូវរ៉ូវវិញ។ គ្មានអ្នកណាចង់បែកបាក់ឬឈ្លោះគ្នានោះទេ ជីវិតម្នាក់ៗត្រូវការសុភមង្គលរៀងខ្លួនបើរឿងណាដែល បំភ្លេចបានយើងគួរតែបំភ្លេចហើយចាប់ផ្ដើមជាថ្មីសម្លឹងមើលទៅអនាគតដែលយើងអាចទទួលយកបាន។
YOU ARE READING
រឿង «ចម្ការស្នេហ៍ថែបេះដូង»
Historia Cortaទោះរឹងមាំយ៉ាងណាក៏មិនប្រាកដថាមិនចេះឈឺចាប់🖤 នេះជាសាច់រឿងដែលបង្ហាញពីស្នេហ៍ផ្អែមល្ហែម សប្បាយរីករាយតែអ្នកមិនដឹងទេថាមាននៅពីក្រោយភាពរីករាយនោះកំពុងតែមានការឈឺចាប់លាក់បង្កប់នៅពីក្រោយ «ខ្ញុំស្រឡាញ់ខ្ញុំហួងហែង» «អ្វីដែលខ្ញុំស្រឡាញ់គឺខ្ញុំការពារដោយជីវិត» និពន្ធ...