# មីន យ៉ុនហ្គី ជួយខ្ញុំផង ជួយខ្ញុំផងនាយសង្ហាដើរចូលក្នុងផ្ទះទាំងមិនអាណិតក្មេងតូចដែលខ្ញុំរត់តាមនាយសម្ដីច្រែតៗដូចកញ្ចែរនិយាយរួមទៅគ្រាន់តែជួបថ្ងៃដំបូងនាយធុញពេញបន្ទុកទៅហើយ
«ណែមនុស្សចង្រៃមានឮខ្ញុំនិយាយទេ អីយ៉ាស់...ព្រូស...អឹក»ជីមីនរតតាមនាយស្ទើតែមិនទាន់ទៅហើយតែចៃដន្យអីនាយបែរជាឈប់ភា្លមៗធ្វើឲ្យ បុកនឹងខ្នងមាំរាងក្រាស់ដឹបរាងតូចត្រូវដួលលើការ៉ូអុកគូទមួយទំហឹងស្ងាត់មាត់ឈឹង យ៉ុនហ្គីងាកមកសម្លឹងមើលបន្តិចតែមិនបានជួយលើកទេហើយក៏ដើរទៅបន្ទប់បាត់
«ខ្ញុំគិតថាអ្នកប្រុសគួរតែទៅសម្រាកសិនទៅព្រោះនេះក៏ល្ងាចណាស់ហើយ និងបានញាំបាយ»ដេយ៉ុងជួយលើកជីមីនរួចក៏យកអីវ៉ាន់ទៅផ្ទះតូចដែលនៅមិនឆ្ងាយពីទីនេះប៉ុន្មានទេ ចំណែកជីមីនបានត្រឹមតែខឹងតែធ្វើស្អីមិនបានទើបដើរអង្អែលគូទទប់ចង្កេះតាមទៅក្រោយ
នៅក្រោយភូមិគ្រឹះធំមានផ្ទះតូចមួយល្មមសម្រាប់នៅបានមួយគ្រួសារមិនមែនផ្ទះអ្នកបម្រើនោះទេនៅមុខផ្ទះមានសួនបន្លែនិងផ្កាចម្រុះទាក់ទាញភ្នែកតែម្ដង ជីមីនសម្លឹងមើលដោយទឹកមុខក្រៀមក្រមអារម្មណ៍នឹកដល់ផ្ទះភ្លាមៗ
ក្រោយពីរៀបចំរួចហើយអ្នកបម្រើក៏នាំគ្នាទៅអស់ជីមីនក៏ងូតទឹកសម្អាតខ្លួនព្រោះមេឃងងឹតហើយ នាយតូចចុះមកក្រោយសំដៅទៅរកទូទឹកកកតែត្រូវគាំងស្ញេញព្រោះមានតែទូទេស្អាតគ្មានសូម្បីទឹកផឹកនេះគេចង់សម្លាប់ខ្លួនឬយ៉ាងមិចមនុស្សឃ្លានសឹងស្លាប់តែក៏សម្រេចចិត្តថាមិនញាំឲ្យឃ្លានស្លាប់តែម្ដងទៅ
«អាយ!!!មនុស្សឆ្គួត អាខ្មោចស្លេក»ជីមីនស្ទើរតែងាប់ឈរទៅហើយដកដង្ហើមវែងៗរឹតទ្រូងមួយៗព្រោះឃើញមនុស្សស្លេកមកឈរពីក្រោយគេមិនដឹងតាំងពីពេលណាអ្នកណាមិនភ័យបើសុខៗមកឈរអើតមើលខ្លួនហើយស្លៀកសពាក់សទៀត
«ស្រែករកស្អីទាក់ទាញចំណាប់អារម្មណ៍ហេស»យ៉ុនហ្គីស្ដីឲ្យជីមីនវិញដោយសារមិនឃើញរាងតូចទៅញាំបាយទើបនាយមើលយល់ថាទើបនឹងមកថ្មីៗហើយម៉ាក់នាយក៏ផ្ដាំហើយផ្ដាំទៀតខ្លាចតែសំណព្វចិត្តគាត់ដាច់ខ្យល់មុនឆ្លងដល់ស្អែក
YOU ARE READING
រឿង «ចម្ការស្នេហ៍ថែបេះដូង»
Short Storyទោះរឹងមាំយ៉ាងណាក៏មិនប្រាកដថាមិនចេះឈឺចាប់🖤 នេះជាសាច់រឿងដែលបង្ហាញពីស្នេហ៍ផ្អែមល្ហែម សប្បាយរីករាយតែអ្នកមិនដឹងទេថាមាននៅពីក្រោយភាពរីករាយនោះកំពុងតែមានការឈឺចាប់លាក់បង្កប់នៅពីក្រោយ «ខ្ញុំស្រឡាញ់ខ្ញុំហួងហែង» «អ្វីដែលខ្ញុំស្រឡាញ់គឺខ្ញុំការពារដោយជីវិត» និពន្ធ...