Part 21 : ផ្ដាច់ពាក្យ
កូនចៅមាឌធំៗជាងយ៉ុនហ្គីបួននាក់ចូលទៅចាប់រាងក្រាស់ចេញពីហារីទោះនាយចង់រើក៏មិនឈ្នះដែរ
«ឯងចង់ធ្វើអី ផាក ជីមីន » ហារីរំកិលខ្លួនថយអារម្មណ៍ខ្លាចហោះចូលភា្លមៗពេលឃើញជីមីនមកកាន់តែជិត
«បិទទ្វាវាយឆ្កែ» ជីមីនដើរកាន់តែកៀកនាងមិញនេះទ្រាំថាមិនចង់មានរឿងតែនាងសម្ដែងវាសមពេកចឹងជួយលេងបន្ទរថែមឲ្យសាច់រឿងកាន់តែមានន័យ
«យើងនឹងប្ដឹងយ៉ុនហ្គីថាឯងធ្វើបាបយើង» ហារីនិយាយទាំងញ័រមាត់តែគិតជីមីនខ្លាចឬ
«ទៅៗបើនាងចេញពីទីនេះរួចកុំហៅយើងថា ផាក ជីមីន» ចង់តែសើចឲ្យរហែកមាត់ទេ មួយនាទីទៀតមិនដឹងជារស់ឬអត់ផងចង់ទៅប្ដឹងយ៉ុនហ្គី
«កុំចូលមកជិតយើង» ហារី
«វឹប...ផាច់ៗៗ» ជីមីនស្ទុះទៅបោចសក់ហារីទះយកៗខ្នាញ់ណាស់ស្រីចឹងៗគួរតែនាំទៅរៀនសូត្រខ្លះ
«លែងយើងឯងឆ្គួតហើយ ផាក ជីមីន» ហារីប្រឹងស្រវ៉េស្រវ៉ាទាញដៃជីមីនចេញពីក្បាលរបស់នាងបើមិនចឹងទេជ្រុះទាំងលលាឥឡូវហើយ
«នាងចង់ឃើញមនុស្សឆ្គួតវាយមនុស្សជាទេ» ជីមីនបញ្ជោះថែមហើយនៅបន្តវាយនាងទៀត
«យ៉ុនជួយអូនផង» ហារីត្រដរហៅយ៉ុនហ្គីវាកាន់តែធ្វើឲ្យជីមីនក្ដៅថែម
«ជិតស្លាប់ហើយនៅហៅប្ដីយើងមកជួយទៀត យើងប្រាប់ហើយថារបស់យើងហាមប៉ះតែនាងវាផ្គើនណាស់ ចិញ្ចៀននេះ មីន យ៉ុនហ្គី ទិញឲ្យនាងមែនទេស្អាតណាស់...ដឹបៗ» ជីមីនធាក់កន្រ្តំដៃហារីឡើងខ្ទិចចិញ្ចៀនពេជ្រមួយវង់នោះឯងម្រាមដៃសង្ស័យតែបាក់អស់ហើយទេ
«ជួយផង...អឹក..» ហារីដកដង្ហើមដង្ហក់ៗសឹងតែដាច់ខ្យល់ស្លាប់នាងខំគិតថាជីមីនស្លូតៗផ្ទាត់តែបន្តិចខ្ទាតបាត់តែមាន ឯណាគេប្រៀបដូចជាខ្លាកំពុងត្របាក់សាច់ឆៅអញ្ចឹង
ជីមីនចាប់ទាញសក់នាងអូសមកក្រៅទម្លាក់នាងនៅមុខបុគ្គលិកគ្រប់គ្នា
«ព្រះអើយគួរឲ្យសង្វេកណាស់អ្នកប្រុសផាកពិតជាគួរឲ្យខ្លាចមែន» សម្លេងបុគ្គលិកដែលភ្ញាក់ផ្អើលពីសភាពហារីដូចឆ្កែធ្លាក់ទឹកក្រោមស្នាដៃជីមីន
YOU ARE READING
រឿង «ចម្ការស្នេហ៍ថែបេះដូង»
Truyện Ngắnទោះរឹងមាំយ៉ាងណាក៏មិនប្រាកដថាមិនចេះឈឺចាប់🖤 នេះជាសាច់រឿងដែលបង្ហាញពីស្នេហ៍ផ្អែមល្ហែម សប្បាយរីករាយតែអ្នកមិនដឹងទេថាមាននៅពីក្រោយភាពរីករាយនោះកំពុងតែមានការឈឺចាប់លាក់បង្កប់នៅពីក្រោយ «ខ្ញុំស្រឡាញ់ខ្ញុំហួងហែង» «អ្វីដែលខ្ញុំស្រឡាញ់គឺខ្ញុំការពារដោយជីវិត» និពន្ធ...