ចម្ការស្នេហ៏ថែបេះដូង Part 4

259 23 0
                                    

ពេលល្ងាចមកដល់ជីមីនត្រឡប់មកផ្ទះវិញទាំងហត់នឿយមួយថ្ងៃនេះគេជួបរឿងច្រើនណាស់គ្រាន់តែអង្គុយលេងផងហត់យ៉ាងនេះចុះបើធ្វើការទៀតស្លាប់មិនខាន

កាយតូចបន្ទាប់ពីងូតទឹកចង់ពីរម៉ោងនោះក៏ដាច់ចិត្តចេញមករកអីញាំព្រោះមិនបានញាំអីតាំងពីថ្ងៃ ជីមីនសំដៅទៅទូទឹកកកក៏ឃើញគ្រឿងទេសគ្រប់មុខតែគេបែរជាដើរទៅយកមីនិងពងពីរគ្រាប់ស្រុះញាំទៅវិញ(ល្អកូន)🤝

គេមករស់នៅទីនេះប្រៀបដូចជារស់នៅភពផ្សេងយ៉ាងអញ្ចឹងនឹកដល់ពេលសប្បាយមានរបស់ឆ្ញាញ់ៗញាំមិនពិបាកដូចពេលនេះ

«ខ្ញុំពិតជានឹកគេណាស់សង្ឃឹមថាយើងនឹងបានជួបគ្នាឆាប់ៗនេះខ្ញុំចង់ឲ្យគេមកមើលថែខ្ញុំដូចមុន»ជីមីនសញ្ចឹងគិតនឹកដល់មនុស្សដែលធ្លាប់តែមើលថែខ្លួនមិនថាអ្វីក៏ដោយគេតែងតែធ្វើបានគ្រប់យ៉ាងដើម្បីខ្លួននិងគ្រួសារ

«ជួយផង ជួយខ្ញុំផង ...» ទៀតហើយឲ្យតែពេលយប់សំឡេងនេះតែងឮពេញត្រចៀកខ្ញុំតើជាអ្នកណាដែលស្រែកឲ្យខ្ញុំជួយនោះ ជីមីនចាប់ផ្ដើមភ័យសសៀខ្លួនចូលក្នុងបន្ទប់លែងហ៊ានអង្គុយនៅខាងក្រៅស្របពេលនោះក៏មាន...

«តុក តុក ...»សម្រឹបជើងនិងសម្លេងគោះទ្វាបន្លឺឡើងព្រមគ្នាជីមីនបញ្ឈរភ្នែកតែម្ដង នេះខ្មោចឬជាចោឲ្យប្រាកដ

«តុក តុក...» សម្លេងគោះទ្វាបន្លឺឡើងម្ដងទៀតជាមួយស្រមោលជើងនៅមុខទ្វា

«ស្លាប់ក៏ស្លាប់ទៅខ្ញុំមិនខ្វល់ទៀតទេ»ជីមីនប្រថុយមួយក្ដាដើរទៅជិតទាញថូរផ្កាក្បែរដៃទាំងបិទភ្នែករួចមួលគន្លឹះសន្សឹមៗ

«ភូស ភូស...ស្លាប់ទៅអាខ្មោចចង្រៃ»ជីមីនវាយត្រូវស្រមោលនោះមួយថូហើយដាក់ថែមទៀតទាំងគាប់ដៃតែដូចមិនចំសោះឬមួយខ្មោចនោះរលាយបាត់ហើយ

«ហឺយ មីន យ៉ុនហ្គី លោកស្លាប់មិនបានទេ» ជីមីនបើកភ្នែកមកបែរជាឃើញយ៉ុនហ្គីសន្លប់ស្ដូក នេះនាយមិនមែនជាខ្មោចទេកុំប្រាប់ថាគេក្លាយជាឃាតករទាំងវ័យក្មេងនោះ

មិនដឹងធ្វើមិចមានតែអូសនាយចូលក្នុងបន្ទប់តែម្ដង ព្រះអើយថ្ងាស់នាយពូកឡើងប៉ុនណាណីនៅមានឈាមស្រក់តក់ៗនៅលើចញ្ចើមខាងឆ្វេង រាងតូចខំលើកយ៉ុនហ្គីដាក់គេងលើគ្រែទាំងវេទនារួចស្ទាប់បេះដូងហើយប៉ះច្រមុះទើបដឹងថានាយនៅរស់

រឿង «ចម្ការស្នេហ៍ថែបេះដូង»Where stories live. Discover now